RFA NEWS
សាស្ត្រាចារ្យថៃ មួយរូបអះអាងថា ជម្លោះព្រំដែនកម្ពុជា និងថៃ នឹងអាចអូសបន្លាយរហូតដល់មួយទសវត្សរ៍ទៅមុខទៀត ដោយសារតែវិបត្តិនយោបាយផ្ទៃក្នុងរបស់ថៃ។
អ្នកវិភាគនយោបាយថៃ បានព្រមានថា ជម្លោះនយោបាយផ្ទៃក្នុងថៃ និងការគាំទ្រក្រុមអាវក្រហមថៃ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងបណ្ដាលឲ្យជម្លោះព្រំដែនកម្ពុជា និងថៃ អូសបន្លាយទៅថ្ងៃអនាគតខាងមុខ ដោយគ្មានពេលកំណត់។
>>>អានបន្ត
Wednesday, March 30, 2011
តើត្រូវមានយុទ្ធសាស្រ្តអ្វី ដើម្បីឲ្យការធ្វើជំនួញទទួលជោគជ័យ?
rfi news
នៅក្នុងនាទីយល់ដឹងអំពីជំនួញ នៅសប្តាហ៍នេះ សេង ឌីណា នឹងផ្តោតទៅលើប្រធានបទមួយទៀត គឺ "យុទ្ធសាស្រ្តក្នុងការធ្វើជំនួញ” តាមរយៈបទសម្ភាសន៍ជាមួយលោក លី វីរៈ។

Tuesday, March 29, 2011
បារាំង និងអាមេរិកគ្រោងបញ្ជូនក្រុមវិស្វករទៅជួយជប៉ុន
ThePhnomPenhPost
ក្រុងតូក្យូ៖ បារាំង និងសហរដ្ឋអាមេរិក គ្រោងនឹងជួយប្រទេសជប៉ុន ប្រយុទ្ធតទល់នឹងសារធាតុវិទ្យុសកម្មកើតចេញពីរោងចក្រថាមពលនុយក្លេអ៊ែររងគ្រោះដោយសាររញ្ជួយដី និងរលកស៊ូណាមិ ជាទីដែលសារធាតុភ្លុយតូនីញ៉ូម ត្រូវបានគេរកឃើញនៅក្នុងដី និងទឹក ដែលបង្កឲ្យមានការប្រកាសអាសន្នជាសាធារណៈ ជុំវិញវិបត្តិនុយក្លេអ៊ែរដ៏អាក្រក់បំផុតនៅលើពិភពលោកចាប់តាំងពីក្រោយវិបត្តិឈ័រណូប៊ីលឆ្នាំ១៩៨៦មក។

សាស្រ្តាចារ្យមើលឃើញការជំពាក់ជំពិននយោបាយក្នុងជម្លោះកម្ពុជានិងថៃ
VOA NEWS
លោកសាស្ត្រាចារ្យបណ្ឌិត ធីទីណាន់ ពង្សុធីរក្ស (Thitinan Pongsudhirak) ថ្លែងនៅក្នុងបឋកថាអំពី«អាស៊ានក្នុងជម្លោះកម្ពុជា-ថៃ» នៅវិទ្យាស្ថានស្រាវជ្រាវ East-West Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០១១កន្លងទៅនេះ។
ខណៈពេលមានការព្យាយាមពីអាស៊ានដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃមែន តែអ្នកវិភាគរបស់ប្រទេសថៃម្នាក់អះអាងថាដំណោះស្រាយមួយអាចកើតមានឡើងគឺពឹងផ្អែកលើនយោបាយផ្ទៃក្នុងថៃ។ នេះបើតាមការអះអាងរបស់លោកបណ្ឌិត ធីទីណាន់ ពង្សុធីរក្ស (Thitinan Pongsudhirak) សាស្ត្រាចារ្យមួយរយៈពេលខ្លីនៃសាលាសិក្សាកិច្ចការអន្តរជាតិជាន់ខ្ពស់ SAIS នៃសាកលវិទ្យាល័យ John Hopkins ស.រ.អា ដែលបានថ្លែងប្រាប់ក្រុមនិស្សិតបញ្ញវ័ន្ត សាស្ត្រាចារ្យ អ្នកមានមុខមាត់ផ្សេងៗទៀត ក្នុងរដ្ឋធានី Washington កាលពីថ្ងៃសុក្រ ដោយមានការចែកគំនូសផែនទីដែលប្រទេសទាំងពីរខ្វែងគំនិតគ្នានោះផងដែរ។

Monday, March 28, 2011
អូបាម៉ាប្តេជ្ញាមិនឲ្យអាមេរិកជាប់ផុងខ្លួននៅលីប៊ីដូចនៅអ៊ីរ៉ាក់ឡើយ
ThePhnomPenhPost
ក្រុងវ៉ាស៊ីងតោន៖ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្រាប់ពលរដ្ឋអាមេរិកនៅថ្ងៃអង្គារ ទី២៩ មីនានេះថា កងទ័ពអាមេរិកនឹងមិនជាប់ផុងខ្លួននៅក្នុងប្រតិបត្តិការផ្តួលរំលំបុរសខ្លាំងលីប៊ី មួម៉ារ ហ្កាដាហ្វី ឡើយ ប៉ុន្តែ កងទ័ពអាមេរិកបានឈប់និយាយថាតើត្រូវបញ្ចប់យុទ្ធនាការយោធានៅលីប៊ីរបៀបណាបាត់ទៅហើយ។

ជនបរទេសនឹងដណ្ដើមទីផ្សារការងារកម្ពុជានាពេលអនាគត
RFI NEWS
ជាគោលការណ៍ ទីផ្សារភាគហ៊ុនខ្មែរនឹងចាប់ផ្ដើមដំណើរការនៅក្នុងខែកក្កដាឆ្នាំ ២០១១ខាងមុខនេះ។ រីឯប្រេងកម្ពុជាក៏គ្រោងនឹងចម្រាញ់នាឆ្នាំខាងមុខដែរ។ គម្រោងទាំងពីរខាងលើនេះគឺជាដំណឹងល្អ ប៉ុន្តែសំណួរជាច្រើនដែលបាននិងកំពុងចោទសួរគឺថា តើសមត្ថភាពធនធានមនុស្សជនជាតិខ្មែរអាចឆ្លើយតបទៅនឹងតម្រូវការនៃ ទីផ្សារការងារក្នុងវិស័យនេះបានដែរឬទេ?

ប្រជាពលរដ្ឋខេត្តកោះកុងប្តឹងរឿងពុករលួយប្រឆាំងនឹងតុលាការខេត្ត
VOA NEWS
អ្នកភូមិចំនួន១០នាក់តំណាងឱ្យ៣២គ្រួសារនៅភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងមានជម្លោះដី៣៥២ហិចតាជាមួយអ្នកជំនួញម្នាក់តាំងពីឆ្នាំ២០០៦។ តុលាការខេត្តកោះកុង បានកាត់ក្តីប្រគល់ដីជម្លោះនោះទៅឱ្យអ្នកជំនួញនៅក្នុងឆ្នាំ២០០៨។
ប្រជាពលរដ្ឋខេត្តកោះកុង បានមកដាក់ពាក្យបណ្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃច័ន្ទនេះ ដើម្បីប្តឹងប្រឆាំងនឹងមន្ត្រីតុលាការខេត្តកោះកុងចំនួនប្រាំនាក់អំពីបទពុករលួយដែលបានកាត់ក្តីឱ្យពួកគាត់បាត់បង់ដីចម្ការរាប់រយហិចតាទៅឱ្យអ្នកជំនួញដែលមានប្រាក់កាសម្នាក់។

Sunday, March 27, 2011
ពលរដ្ឋនៅបរទេសបង្ហាញនូវសាមគ្គីភាព និងការគាំទ្រដល់ពលរដ្ឋខ្មែរនៅបឹងកក់
ABC NEWS
ពលរដ្ឋនៅហ្វ៊ីលីពីននាំគ្នាតវ៉ានៅមុខទូតខ្មែរគាំទ្រដល់ពលរដ្ឋនៅបឹងកក់។ រូបថតផ្ដល់ឲ្យដោយ LOCOA-Philippines។
មនុស្សមួយក្រុមដែលជាសមាជិកនៃអង្គការ LOCOA ដែលជាអង្គការបណ្ដាញក្នុងតំបន់អាស៊ីតំណាងពលរដ្ឋក្រីក្រនៅតាមទីក្រុង
បាននាំគ្នាធ្វើបាតុកម្មកាលពីថ្ងៃសុក្រនៅមុខស្ថានទូតកម្ពុជានៅក្រុងម៉ានីល។

ពលរដ្ឋជប៉ុនបួងសួងឧទ្ទិសកុសលដល់អ្នកស្លាប់ដោយសារ Tsunami
RFA Newst
ថ្ងៃទី២៧ មីនា ២០១១៖ នៅវត្តឧណ្ណាលោម មានពលរដ្ឋជប៉ុនចំនួនប្រមាណ ២០នាក់ បួងសួង និងឧទ្ទិសកុសលដល់ប្រជាពលរដ្ឋជប៉ុនជាង ១០០០០នាក់ ដែលបានស្លាប់នៅក្នុងគ្រោះធម្មជាតិរញ្ជួយផែនដី និងរលកយក្សស៊ូណាមិ។
ប្រជាពលរដ្ឋជប៉ុននៅក្នុងប្រទេសកម្ពុជាបានចាប់អារម្មណ៍រៀបចំធ្វើ ពិធីបួងសួងនៅប្រទេសកម្ពុជា ដូចប្រជាពលរដ្ឋកម្ពុជាផងដែរ។

មានប្រទេស១៣០ចូលរួមបិទភ្លើងមួយម៉ោង (Earth Hour) យប់មិញ
ABC NEWS
កាលពីយប់មិញនេះ ភ្លើងអគ្គិសនីត្រូវបានគេបិទរយៈពេលមួយម៉ោងនៅជុំវិញពិភពលោក
ដើម្បីជាការគាំទ្រដល់យុទ្ធនាការ Earth Hour ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី
បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហានិរន្ដរភាពបរិស្ថាន។

Saturday, March 26, 2011
កន្លែងស្ទាក់រថយន្តយកលុយមិនថមថយទេ,កាន់តែកើនឡើង
CEN News
កំពត: ជាមួយនឹងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបញ្ជាឱ្យលុបបំបាត់កុងត្រូលជជុះគ្រប់បណ្តាខេត្តនៅទូទាំង ប្រទេសបានធ្វើឱ្យអ្នករកស៊ីតាមផ្លូវស្តាប់ឮភ្លាមៗមានសេចក្តីត្រេកអរជាពន់ពេក ព្រោះការគិតគូរប្រកបដោយឧត្តមគតិនេះគឺជា ផ្នែកមួយកាត់បន្ថយការចំណាយមិនសមហេតុផលក្នុងមុខរបររបស់ពួកគាត់ជាយូរមកហើយតាមរយៈការដឹកទំនិញឆ្លងកាត់រាល់ កន្លែងចាំស្ទាក់យកលុយស្រស់ៗលើទំនិញមិនប្រាសចាកនឹងច្បាប់រដ្ឋហាមឃាត់សោះនោះ ។

តុលាការនឹងកាត់ក្ដី សម រង្ស៊ី តាមបណ្ដឹង ហោ ណាំហុង នៅថ្ងៃ៥ មេសា
RFI News
តុលាការក្រុងភ្នំពេញ មានគម្រោងការបើកសវនាការកាត់ទោសមេដឹកនាំគណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១១ ខាងមុខ ក្រោមបទចោទថា លោកបានផ្សាយព័ត៌មានមិនពិត និងបទបរិហារកេរ្តិ៍ ដោយសារតែលោកបានធ្វើអត្ថាធិប្បាយដោយមិនចំឈ្មោះថា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាអតីតប្រធានគុកបឹងត្របែកនៃរបបខ្មែរក្រហម។

Friday, March 25, 2011
ក្រុមនិស្សិតខ្មែរ-អាមេរិកាំងសម្តែងសិល្បៈដើម្បីរក្សាវប្បធម៌
VOA News
សង្គមនិស្សិតខ្មែរឬហៅជាភាសាអង់គ្លេសថា Cambodian Student Society នៅក្នុងសាកលវិទ្យាល័យនៃទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានប្រារព្ធពិធីសម្តែងសិល្បៈខ្មែរកាលពីថ្ងៃអាទិត្យ ទី១៣ខែមិនាកន្លងទៅនេះ។
នេះជាលើកទី២៧ហើយដែលក្រុមនិស្សិតខ្មែរប្រារព្ធធ្វើកម្មវិធីនេះឡើងដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជនទាំងខ្មែរនិងបរទេស។

រោងចក្រផលិតរថយន្ដដើរដោយថាមពលអគ្គិសនីនឹងដំណើរការនៅកម្ពុជាក្នុងឆ្នាំ២០១២
VOA News
ក្រុមហ៊ុនចម្រុះកម្ពុជា-ចិនបានព្រមព្រៀងគ្នានៅថ្ងៃច័ន្ទនេះដើម្បីបង្កើតរោងចក្រផលិតរថយន្ដដំបូងបំផុតនៅកម្ពុជា។ រថយន្ដនេះនឹងត្រូវគូរប្លង់ដោយម្ចាស់យានដ្ឋានកម្ពុជា ដែលបានព្យាយាមបង្កើតម៉ូដរថយន្ដស៊េរីថ្មីៗតាមរបៀបសិប្បកម្មជាច្រើនឆ្នាំមកហើយ។

គណបក្សសម រង្ស៊ី តែងតំាងតំណាងរាស្រ្តថ្មីជំនួសលោកម៉ៅ មុនីវណ្ណ
rfi News
ភ្លាមៗបន្ទាប់ពីលោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តមណ្ឌលកំពង់ចាម ចុះចូលជាមួយគណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ីបានសម្រេចតែងតំាងបេក្ខភាពតំណាងរាស្រ្ត ថ្មីអោយទៅអង្គុយកៅអី លោក ម៉ៅ នុមីវណ្ណក្នុងសភានៅព្រឹកថ្ងៃសុក្រនេះ។

Wednesday, March 23, 2011
ការពិតដែលលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីតមិនអាចប្រកែកបាន!
Khmer Sthapana News
ចាប់តាំងតែពីថៃបង្កការឈ្លានពានមកលើអធិបតេយ្យបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០០៨ និងការបង្កសង្គ្រាមជាថ្មីដោយបាញ់បំផ្លាញ វត្តអារាម លំនៅដ្ឋាន ជាពិសេស ប្រាសាទព្រះវិហារ និង បណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់ និង រងរបួសរាប់សិបនាក់ ហើយឲ្យជនភៀសសឹកខ្មែររស់នៅយ៉ាងលំបាកវេទនា ក្នុងព្រឹត្តិការណ៍ថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១១ មកនេះ លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ក៏ដូចជាក្រុមជ្រុលនិយមអាវលឿងថៃមួយចំនួន នៅតែព្យាយាមលាក់បាំងការពិតជុំវិញអំពើឈ្លានពានរបស់បក្សពួកខ្លួនជានិច្ច។

រដ្ឋសភាបើកសម័យប្រជុំដើម្បីធើ្វវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ
VOA News
នៅថ្ងៃពុធនេះ រដ្ឋសភានឹងអនុម័តការធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីជំរុញប្រសិទ្ធិភាពការងាររបស់ស្ថាប័នប្រឆាំងអំពើពុករលួយ។

Tuesday, March 22, 2011
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១០ ៦,៩% និងឆ្នាំ២០១១ ៦,៥%
rfi News
នៅថ្ងៃច័ន្ទនេះ ធនាគារពិភពលោក បានប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១០ កន្លងមក មានចំនួន ៦,៧%។ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា លើសពីការរំពឹងទុកនៅឆ្នាំ២០១០ ដោយសារតែកំណើនផ្នែកកសិកម្ម កាត់ដេរ និងកំណើនក្នុងវិស័យទេសចរណ៍។ ចំណែកនៅឆ្នាំ២០១១ អ្នកសេដ្ឋកិច្ចធនាគារពិភពលោក បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែបន្តងើបឡើងក្នុងកម្រិត ៦,៥%។

ខ្មែរស្នើថ្ងៃឲ្យបង្កើតច្រកត្រួតពិនិត្យរួម១៥កន្លែងជិតប្រាសាទព្រះវិហារ
RFA NEWS
រាជរដ្ឋាភិបាលបានប្រកាន់ជំហរដ៏ម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក្នុងវិវាទរឿងប្រាសាទព្រះវិហារជាមួយថៃ។ តើជំហរនយោបាយនេះ មានភាពប្រែប្រួល ឬនៅដដែលមកទល់ពេលនេះ?

Sunday, March 20, 2011
រោងចក្រផលិតរថយន្ដអង្គរជាលើកដំបូងនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់
Nokorwat News
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១នេះ នៅសណ្ឋាគារណាហ្គាវើល មានរៀបចំពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសាងសង់រោងចក្រផលិតរថយន្ដអង្គរដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវឧកញ៉ាសៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងលោកញាន ផល្លឹក អ្នកផ្ដើមផលិតរថយន្ដអង្គរ សហការជាមួយលោកលី យៀកលាង អគ្គនាយកសម្ព័ន្ធ សហគ្រាស ជូលាងគ្រុប ខូអិលធីឌី ។

រដ្ឋមន្ត្រី៖ ឥណ្ឌាត្រូវការរមៀតពីខ្មែរជាមួយនឹងគម្រោងបើករោងចក្រនៅកម្ពុជា
ThePhnomPenhPost
ញូវដេលីៈ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យថ្លែងនៅទីក្រុងញូវដេលី ថ្មីៗនេះថា ប្រទេសឥណ្ឌា មានតម្រូវការរមៀតពីកម្ពុជា ហើយវិនិយោគិនឥណ្ឌា ក៏គ្រោងនឹងបង្កើតរោងចក្រផលិតម្ស៉ៅរមៀតចេញពីកម្ពុជាផងដែរ។ លោកមានប្រសាសន៍ ក្រសួងពាណិជ្ជកម្មបានរកឃើញថា ទីផ្សារឥណ្ឌា មានតម្រូវការរមៀតសម្រាប់ធ្វើគ្រឿងទេស ពិសេសសម្រាប់ម្អូបអាហារ។
">>>>អានបន្ត

បុរសខ្លាំងហ្កាដាហ្វីនិយាយថា លីប៊ីនឹងផ្ចាញ់កងទ័ពពួកបស្ចឹមប្រទេស
ThePhnomPenhPost
ក្រុងទ្រីប៉ូលី៖ មេដឹកនាំលីប៊ី មួម៉ារ ហ្កដាហ្វី បានថ្លែងនៅថ្ងៃអាទិត្យ ទី២០ មីនានេះថា ប្រជាជនរបស់លោកកំពុងតែរៀបចំធ្វើសង្គ្រាមរយៈពេលយូរ និងអាចផ្ចាញ់ពួកលោកខាងលិច ដែលបានវាយប្រហារមកលើទាហានរបស់លោកតាមផ្លូវអាកាសកាលពីរាត្រីថ្ងៃសៅរ៍។

Saturday, March 19, 2011
Friday, March 18, 2011
មានការភ័យខ្លាចអំពីអព្ភូតហេតុចង្រៃនានានៅពេលព្រះចន្ទចូលមកជិតផែនដីបំផុតនៅថ្ងៃសៅរិ៍នេះ
CEN NEWS
ក្នុងប៉ុន្មានខែមកនេះ មេឃមិនប្រណីដល់យើងទេ។ការផ្ទុះអណ្តាតភ្លើងនៅព្រះអាទិត្យបានបង្កព្យុះម៉ាញេទិចលើផែនដីដែលបង្កអោយមានការឈឺក្បាលនិងគាំងបេះដូង។ពួកតារាវិទូក៏កំពុងបន្លាចយើងថានេះជាការចាប់ផ្តើមនៃការភ្ញាក់ពីដំណេករបស់ព្រះអាទិត្យ។ឥឡូវដល់ពេលភពរណបរបស់ផែនដីរបស់យើងនាំអោយមានការភ្ញាក់ផ្អើលមួយទៀត។នៅរាត្រីថ្ងៃសៅរិ៍នេះវាធ្វើដំណើរមកជិតផែនដីបំផុតក្នុងរយៈពេល១៩ឆ្នាំនេះ។តើមានអ្វីកើតចេញពីបាតុភូតដែលអ្នកវិទ្យាសាស្ត្រហៅថា“សមីសង្គត-perigee”ហើយអ្នកកាសែតហៅថា“សូពែរមូន-Supermoon”នេះ?

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនចាប់មេខ្លោងពីរនាក់
Kohsantepheap News
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ មីនា ឆ្នាំ២០១១ បញ្ហាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតបង្ហាញមុខមេខ្លោងជួញដូរគ្រឿងញៀន២នាក់ គ្រឿងញៀនជាង១គីឡូក្រាម អាវុធខ្លី១ដើម និងរថយន្តទំនើបចំនួន២គ្រឿង ។ លោកឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងសន្និសីទកាសែតបានចង្អុលបង្ហាញមេខ្លោងជួញដូរគ្រឿងញៀន និងគ្រឿងញៀន ព្រមទាំងសម្ភារជាច្រើនទៀតដាក់នៅលើតុ ហើយលោកឧត្តមសេនីយ៍មិនបានមានប្រសាសន៍លំអិតប្រាប់អ្នកកាសែតនោះទេ ដោយសំអាងទៅលើរបាយការណ៍ដែលបានចែកជូនអ្នកកាសែតគ្រប់ជ្រុងជ្រោយអស់ទៅហើយ អំពីសកម្មភាពការបង្ក្រាបគ្រឿងញៀននេះ ។

អាហារ ៤១% ទៅ ៨០% នៅកម្ពុជាផ្ទុកសារធាតុគីមីមានគ្រោះថ្នាក់
RFA NEWS
ចំណីអាហារសម្រាប់មនុស្សទទួលទានភាគច្រើនដែលដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុគីមីពុលច្រើនណាស់។

Thursday, March 17, 2011
អ.ស.ប អនុញ្ញាតឲ្យមានការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសលីប៊ី
ABC News
អង្គការសហប្រជាជាតិបានបោះឆ្នោតសម្រេចបង្កើតតំបន់គ្មានសកម្មភាពយោធាគ្រប់រូបភាពដាច់ខាតចំពោះប្រទេសលីប៊ីដែលកំពុងជួបនឹងភាពវឹកវរដោយសារមានកុបកម្មជាច្រើនសប្ដាហ៍ទាមទារទម្លាក់មេដឹកនាំ លោក Moammer Gaddafi ។
នេះជាកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការបង្រ្កាបក្រុមបះបោរដោយបង្ហូរឈាមពីសំណាក់កទ័ពរដ្ឋាភិ
បាលលីប៊ី។
>>>អានបន្ត
គួរឲ្យស្ងើចសរសើរពលរដ្ឋជប៉ុន!
Khmer Sthapana News
សាស្រ្តាចារ្យមហាវិទ្យាល័យ Havard លោក Jseph Nye បានវាយតម្លៃថា បុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ជនជាតិជប៉ុន ក្នុងគ្រោះមហន្តរាយដ៏មហាធ្ងន់ធ្ងរនេះ ដែលបណ្តាលឲ្យ "អំណាចទន់ភ្លន់" របស់ជប៉ុនកើនឡើង។ ពាក្យអំណាចទន់ភ្លន់ ដែលលោក Joseph Nye បានលើកឡើងនេះ គឺសំដៅពណ៌នាវិធីសាស្ត្រដែលបណ្តាប្រទេសអនុវត្តគោលដៅរបស់ខ្លួន ធ្វើឲ្យប្រទេសដទៃស្ងើចសរសើរ។

មូលហេតុដែលបណ្ដាលឲ្យមានការរញ្ជួយដី, បញ្ហាផ្ទុះរោងចក្រនុយក្លេអ៊ែរ និងវិធីការពារកុំឲ្យប៉ះវិទ្យុសកម្ម
ABC NEWS
នៅថ្ងៃនេះវិទ្យុអូស្រ្ដាលីសូមនាំមកជូននូវការវិវឌ្ឍថ្មីៗជុំវិញស្ថានភាពនៃការខូចខាតម៉ាស៊ីនរ៉េអាក់ទ័រនៅរោងចក្រថាមពលនុយក្លេអ៊ែរ
Fukushima នៅជប៉ុន ដែលបង្កឡើងដោយសារការរញ្ជួយដីដ៏ធំមហិមា និងដោយសាររលកយក្សស៊ូណាមី កាលពីថ្ងៃសុក្រទី១១
ខែសារការរញ្ជួយដីដ៏ធំមហិមា និងដោយសាររលកយក្សស៊ូណាមី កាលពីថ្ងៃសុក្រទី១មីនាកន្លងទៅនេះ បានបង្កគ្រោះមហន្ដរាយ
ដល់ជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ក៏ប៉ុន្ដែមុននឹងចូលដល់ការបកស្រាយពិស្ដារជុំវិញហេតុការណ៍កើតឡើងនៅរោងចក្រនុយក្លេអ៊ែររបស់ជប៉ុននោះ ខ្ញុំសូមចាក់ជូ
នឡើងវិញបន្ដិចសិន នូវមូលហេតុដែលបង្កឲ្យមានការរញ្ជួយដី និងព្យុះរលកសមុទ្ទស៊ូណាមី ដែលខ្ញុំបានរៀបចំកាលពីលើកមុន។

Tuesday, March 15, 2011
តាមបង្ក្រាបបណ្ដាញចែកចាយថ្នាំញៀន ៣នាក់ទៀតនៅក្នុងសង្កាត់ទួលសង្កែ
Nokorwat News
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបើកយុទ្ធនាការបង្ក្រាបក្រុមបណ្ដាញចែកចាយថ្នាំញៀនមួយកន្លែងទៀត នៅក្នុងភូមិសាស្ដ្រសង្កាត់ទួលសង្កែ ។ ជាលទ្ធផលក្នុងការបង្ក្រាប នោះ សមត្ថកិច្ចបានឃាត់ខ្លួនវាយខ្នោះ បុរស៣នាក់ ដែលជាប់សងស័យពីបទ ចែកចាយថ្នាំញៀន ហើយបានដកហូត វត្ថុតាងមួយចំនួន រួមមានម៉ាទឹកកកក ១០កញ្ចប់ កាហ្វេអ៊ីន ជាប្រភេទញៀន មួយចំនួន ម៉ូតូនិងសម្ភារៈពាក់ព័ន្ធមួយ ផ្នែកទៀត យកទៅកាន់មន្ទីរប្រឆាំងគ្រឿង ញៀន ដើម្បីកសាងសំណុំបែបបទបញ្ជូន ទៅកាន់សាលាដំបូងវិនិច្ឆយទោសពួក គេទៅតាមផ្លូវច្បាប់ ។

រលកយក្សស៊ូណាមីអាចបន្ថយជំនួយជប៉ុនសម្រាប់អន្តរជាតិ
VOA News
ប្រទេសជប៉ុនកំពុងតែវាជួបប្រទះគ្រោះមហន្តរាយធម្មជាតិយ៉ាងធំធេងបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ហើយប្រទេសនេះកំពុងធ្វើការវាយតម្លៃការខូចខាត។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងថា ការរញ្ជួយដី និងរលកយក្ស Tsunami ដ៏ខ្លាំងក្លានេះបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចជប៉ុន និងប៉ះពាល់ដល់ជំនួយជប៉ុនសម្រាប់គម្រោងអភិវឌ្ឍន៍នៅបរទេស ដែលរួមមានប្រទេសកម្ពុជា។

អូស្ត្រាលីប្រគល់វត្ថុបុរាណដែលបាត់បង់មកកម្ពុជាវិញ
VOA News
រដ្ឋាភិបាលប្រទេសអូស្រ្ដាលីទើបតែបានប្រគល់គ្រឿងអលង្ការសម័យបុរាណដ៏កម្រមួយចំនួនដល់ប្រទេសកម្ពុជា។ ការប្រគល់នេះត្រូវមន្ដ្រីនៃប្រទេសទាំងពីរចាត់ទុកថាជាកិច្ចសហការមួយសម្រាប់ការទប់ស្កាត់ការជួញដូរវត្ថុបុរាណឆ្លងកាត់ប្រទេស។

Sunday, March 13, 2011
បន្ទាប់ពីរញ្ជួយដី ជប៉ុនរងការផ្ទុះភ្នំ ភ្លើង
Nokorwat News
កាលពីថ្ងៃទី១៣ មីនា ពលរដ្ឋរាប់ រយនាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ក្រោយ ពេលកំពូលភ្នំភ្លើងដែលស្ថិតនៅជួរភ្នំ គីរីសស៊ីម៉ា ស្ថិតនៅកោះគ្យូស៊ូ ភាគ និរតីជប៉ុនបានព្រួសកំអែ និងផ្សែងខ្មៅ មានកម្ពស់រហូតដល់៤គីឡូម៉ែត្រ ។
ភ្នំភ្លើងស៊ីម៉ូដាក កម្ពស់១.៤២១ ម៉ែត្រ ដែលមានចម្ងាយពីកន្លែងរញ្ជួយ ដីកាលពីថ្ងៃទី១១ មីនា ១.៥០០គីឡូ ម៉ែត្រ ។ តាមក្រុមអ្នកឯកទេសសន្និដ្ឋាន ថា ការផ្ទុះភ្នំភ្លើងនោះអាចបណ្ដាលមក ពីលទ្ធផលនៃការរញ្ជួយដីកាលពីសប្ដាហ៍ មុន ។

Saturday, March 12, 2011
ផ្សារភាគហ៊ុនខ្មែរ៖កំណត់យកប្រាក់រៀលជាផ្លូវការ ប៉ុន្តែមិនបដិសេធប្រាក់ដុល្លារអាមេរិក
rfi News
រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានប្រកាសកំណត់ប្រើប្រាស់ប្រាក់រៀលជាផ្លូវការនៅក្នុងទីផ្សារមូលប័ត្រកម្ពុជា ប៉ុន្តែមិនបដិសេធប្រាក់ដុល្លារអាមេរិកទេ។ ប្រាក់ដុល្លារអាមេរិកទទួលយកមែន ប៉ុន្តែសម្រាប់តែ៣ឆ្នាំដំបូងប៉ុណ្ណោះ។

និស្សិតខ្មែរនៅជប៉ុនរន្ធត់ចំពោះការរញ្ជួយតែមានសុវត្ថិភាព
VOA News
គេឃើញមានកប៉ាល់ដែលត្រូវខ្ទេចខ្ទាំនៅក្រុងកេសេននូម៉ា (Kesennuma) ក្នុងខេត្តមីយ៉ាហ្គិ (Miyagi Prefecture) កាលពីថ្ងៃទី១២ខែមិនាឆ្នាំ២០១១ ក្រោយពេលមានរលកយក្សស៊ូណាមិនិងការរញ្ជួយផែនដីដ៏ខ្លាំងក្លា។ គេបា៉ន់ស្មានថាគ្រោះមហន្តរាយដ៏ធំបំផុតសម្រាប់ជប៉ុននេះបានសម្លាប់មនុស្សយ៉ាងហោចណាស់១.០០០នាក់។

Thursday, March 10, 2011
សមត្ថកិច្ចចុះប្រមូលស្រីរាត្រីចរបាន៥នាក់បញ្ជូនទៅមន្ទីរសង្គមកិច្ច
Nokorwat News
នំពេញ៖ ស្ដ្រីរាត្រីចររកស៊ីពេលយប់៥នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោកប្រមូលនិងឃាត់ខ្លួន ជាបន្ដបន្ទាប់កាលពីរាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១១ វេលាម៉ោង២១:១០នាទី នៅតាមផ្លូវសាធារណៈ ហើយនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ ស្ដ្រីរកស៊ីផ្លូវភេទទាំងនោះ ត្រូវបាននគរបាលបញ្ជូនទៅឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីចាត់ចែកបន្ដ។

Wednesday, March 9, 2011
វិទ្យុ FM ជាតិនគរភ្នំខេត្តសៀមរាបបានសម្ពោធជាផ្លូវការហើយនៅព្រឹកនេះ
ABC News
នៅព្រឹកមិញនេះ ស្ថានីយ៍វិទ្យុFMជាតិនគរភ្នំ ដែលជាស្ថានីយ៍វិទ្យុរបស់ជាតិ នៃកម្ពុជាប្រចាំនៅ
ខេត្តសៀមរាប ហើយមានទីតាំងនៅមន្ទីរព័ត៌មានខេត្ត បានរៀបចំពិធីសម្ពោធដាក់ឲ្យមានដំណើរ
ការផ្សាយរបស់ខ្លួនជាផ្លូវការហើយ បន្ទាប់ពីបានដំណើរការផ្សាយសាកល្បងចាប់ពីថ្ងៃទី ១៣
ខែ មករា ឆ្នាំ ២០១១ មកនោះ ។

ប្រពន្ធលោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុកំពុងយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន
Kampucheathmey
ព្រះសីហនុ ៖ ដីតំបន់ឆ្នេរសណ្ឋានគារ៧ជាន់ ឆ្នេរឯករាជ្យ ប្រវែង៤៥០ម៉ែត្រដែលរាជរដ្ឋាភិបាលសម្រេចទុកធ្វើសួនច្បារនិងឆ្នេរសាធារណៈរបស់រដ្ឋបំរើប្រជាពលរដ្ឋនោះឥឡូវត្រូវបានប្រពន្ធលោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុគឺលោកស្រី ស៊ាន ហេង ចាប់ផ្ដើមអង្កន់ទីនេះទីនោះជាឡូត៍ៗដើម្បីសាងសង់បង្គន់អនាម័យទុកសំរាប់ជួលអោយក្រុមអាជីវករលក់ដូរយកលុយដាក់ហោប៉ាវបុគ្គលខ្លួនឯង។

ធនាគារពិភពលោកប្រាប់កម្ពុជាឲ្យបញ្ឈប់ការបណ្តេញចេញ និងស្នើផ្តល់ជំនួយ
ThePhnomPenhPost
ធនាគារពិភពលោក បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធ ទី០៩ មីនានេះ ឲ្យបញ្ឈប់ការបណ្តេញចេញនូវប្រជាពលរដ្ឋចំនួន ១ម៉ឺននាក់ទៀត នៅលើទីតាំងអភិវឌ្ឍន៍អចលនទ្រព្យដ៏ចម្រូងចម្រាសមួយ និងបានស្នើផ្តល់ជំនួយដល់មនុស្សទាំងនោះ ដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។
ជម្លោះនេះបានផ្តោតសំខាន់ទៅលើដីធ្លីនៅតំបន់បឹងកក់ នៅកណ្តាលរាជធានីភ្នំពេញ។ ក្រុមសកម្មជន បាននិយាយថា ប្រជាពលរដ្ឋប្រហែល ២០០០គ្រួសារ ត្រូវបានគេបណ្តេញចេញ និងបង្ខំឲ្យទទួលយកសំណងតិចតួចរួចរាល់ហើយ បន្ទាប់ពីរដ្ឋាភិបាលបានជួលដីនេះទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនមួយ។

Tuesday, March 8, 2011
ក្រុមហ៊ុន NOKIA គ្រោងនឹងបង្កើតរោងចក្រនៅវៀតណាម
CEN News
ក្រុមហ៊ុន NOKIA គ្រោងនឹងបង្កើតរោងចក្រនៅវៀតណាម
គោលបំណងដ៏ចម្បងមួយរបស់ Nokia គឺធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ ចំនួនមួយពាន់លាននាក់បន្ថែមទៀត មានលទ្ធភាពប្រើប្រាស់ អ៊ីនធឺណិត ។ នៅក្នុងដំណើរឆ្ពោះទៅសម្រេចគោលបំណងខាងលើ Nokia បានប្រកាសឲ្យដឹងអំពីគម្រោងស្ថាបនារោងចក្រថ្មីមួយ នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម ។

ពួកបះបោរលីប៊ី ទុកពេល៧២ម៉ោងឱ្យលោកកាដាហ្វី ចាកចេញ
kohsantepheapdaily
ប្រធានក្រុមប្រឹក្សាជាតិលីប៊ី CNL របស់លីប៊ី (ពួកបះបោរ) ប្រកាសកាលពីថ្ងៃទី៨ មីនា ថា ពួកបះបោរនឹងពុំកាត់ទោសលោកមូអាម៉ា កាដាហ្វី ពីបទឧក្រិដ្ឋដែលលោកបានប្រព្រឹត្តឡើយ ក្នុងលក្ខខណ្ឌដែលលោកព្រមចាកចេញពីអំណាចក្នុងរយៈពេល៧២ម៉ោង ។

Monday, March 7, 2011
ក្រុមប្រឹក្សាការងារបានសម្រេចដំឡើងប្រាក់ខែដល់កម្មកររោងចក្រកាត់ដេរ
VOA News
ចាប់ពីខែមិនានេះតទៅ កម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រដែលបម្រើឲ្យវិស័យនាំចេញដទៃទៀត នឹងទទួលបានការដំឡើងប្រាក់ខែពីរដុល្លារជាបន្ថែមទៀតក្នុងមួយខែប្រសិនបើពួកគេធ្វើការដោយពុំមានការឈប់សម្រាកដោយប្រការណាមួយ។
ភ្នំពេញ៖ កម្មកររោងចក្រកាត់ដេរ និងរោងចក្រវាយនភណ្ឌដទៃទៀតនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀតចាប់ពីខែមិនានេះតទៅ។ កាលពីព្រឹកថ្ងៃច័ន្ទនេះ ក្រុមប្រឹក្សាការងារទើបតែបានសម្រេចដំឡើងប្រាក់ខែ ប្រាក់បន្ថែមម៉ោង និងប្រាក់អតីតភាពការងារដល់កម្មករ។

Friday, March 4, 2011
អ្នកសេដ្ឋកិច្ចពិនិត្យមើលគោលនយោបាយដុល្លារូបនីយកម្មនៅកម្ពុជា
VOA News
ភ្នំពេញ៖ កុ្រមអ្នកជំនាញផ្នែកសេដ្ឋកិច្ចជាតិ និងអន្ដរជាតិបានពិភាក្សាគ្នាអំពីការចរាចរប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិកដ៏ប្រទាញប្រទង់នៅក្នុងប្រទេសកម្ពុជាស្របពេលដែលប្រាក់ដុល្លារបានគ្របដណ្ដប់ ការចរាចរក្នុងទីផ្សារក្នុងស្រុកស្ទើរតែទាំងស្រុង។ កិច្ចពិភាក្សារយៈពេលពីរថ្ងៃដែលគាំទ្រដោយធនាគារជាតិនិងស្ថានទូតបារាំងបានបញ្ចប់នៅល្ងាចថ្ងៃសុក្រនេះក្នុងទីក្រុងភ្នំពេញ។
->>>>អានបន្ត

Thursday, March 3, 2011
’យុវវ័យជួយស្ត្រីគឺជួយខ្លួនឯងនិងសង្គមជាតិ” ជាប្រធានបទទិវានារីអន្តរជាតិក្នុងឆ្នាំ២០១១
CEN
ភ្នំពេញ: ប្រធានបទសម្រាប់ទិវានារីអន្តរជាតិនៅលើពិភពលោក ក្នុងគម្រប់ខួប ១០០ ឆ្នាំ ក្នុងឆ្នាំនេះ គឺមានចំណងជើងថា ’យុវវ័យជួយស្ត្រី គឺជួយខ្លួនឯង និងសង្គមជាតិ” ។
លោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី២ មីនានេះថា ជារៀងរាល់ឆ្នាំនៅលើពិភពលោក គេតែងតែប្រារព្ធជាប្រវត្តិសាស្ត្រ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨ មីនាដើម្បីរំលឹកដល់ការតស៊ូរបស់ស្ត្រីពលករទូទាំងសាកលលោក ទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នារវាងស្ត្រី និងបុរស ។

គណៈកម្មការមូលបត្រកម្ពុជាបញ្ជាឲ្យផ្អាកដំណើរការក្រុមហ៊ុនក្នុងស្រុកចំនួន៥
ThePhnomPenhPost
ភ្នំពេញៈ គណៈកម្មការមូលបត្រកម្ពុជា (SECC) បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាឲ្យក្រុមហ៊ុនក្នុងស្រុកចំនួន ៥ដែលវិនិយោគលើផលិតផល ដេរីវេទីវ (ជាប្រភេទក្រុមហ៊ុនមានដូចជាការជួញដូរហាងឆេងមាស ហាងឆេងរូបិយប័ណ្ណនិងហាងឆេងប្រេងជាដើម) ឲ្យផ្អាកប្រតិបត្តិការរបស់ពួកគេ។
លោក មិញ បានកុសល អគ្គនាយក SECC បានមានប្រសាសន៍ថា ក្រុមហ៊ុនកម្ពុជាដែលវិនិយោគលើផលិតផល ដេរីវេទីវ បានដំណើរការដោយគ្មានក្របខ័ណ្ឌច្បាប់ចំាចាច់ ។

Wednesday, March 2, 2011
អនុព័ន្ធយោធា១៣ប្រទេសនឹងទៅពិនិត្យការខូចខាតប្រាសាទព្រះវិហារ
rfa News
មន្ត្រីក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា មន្ត្រីអនុព័ន្ធយោធាប្រចាំស្ថានទូតនានា ១៣ប្រទេសនៅកម្ពុជា មានគ្នា ១៩នាក់ នឹងទៅធ្វើទស្សនកិច្ចទៅកាន់តំបន់ព្រំដែនប្រាសាទព្រះវិហារ នៅថ្ងៃទី៣ និងទី៤ ខែមីនា ដើម្បីពិនិត្យការខូចខាតប្រាសាទព្រះវិហារ និងស្ថានការណ៍ព្រំដែនកំពុងមានជម្លោះរវាងប្រទេសកម្ពុជា និងថៃ។

មេសហជីពព្រមានដឹកនាំកម្មករធ្វើកូដកម្មអហិង្សានៅទូទាំងប្រទេស
rfa News
ក្រុមអ្នកសង្កេតការណ៍កម្ពុជានិយាយថាចលនាជាតិនិយមដែលភាគីខ្មែរ ទាំងអស់បានបង្ហាញឲ្យឃើញតាមរយៈសាមគ្គីភាពក្នុង«សំឡេងរួមតែមួយ» បានកើនឡើងដល់កម្រិតខ្ពស់ច្រើនជាងពេលណាៗទាំងអស់ក្នុង ប្រវត្តិសាស្ត្រកម្ពុជា ខណៈពេលដែលកម្ពុជាមានជម្លោះព្រំដែនចុងក្រោយជាមួយប្រទេសថៃកាលពី ដើមខែកុម្ភៈឆ្នាំ២០១១។

Subscribe to:
Posts (Atom)
Blog Archive - បណ្ណសារកំណត់ហេតុ
-
▼
2011
(211)
-
▼
March
(47)
- សាស្ត្រាចារ្យថៃ៖ ខ្មែរមានប្រៀបក្នុងជម្លោះព្រ...
- តើត្រូវមានយុទ្ធសាស្រ្តអ្វី ដើម្បីឲ្យការធ្វើ...
- បារាំង និងអាមេរិកគ្រោងបញ្ជូនក្រុមវិស្វករទៅ...
- សាស្រ្តាចារ្យមើលឃើញការជំពាក់ជំពិននយោបាយក្នុ...
- អូបាម៉ាប្តេជ្ញាមិនឲ្យអាមេរិកជាប់ផុងខ្ល...
- ជនបរទេសនឹងដណ្ដើមទីផ្សារការងារកម្ពុជានាពេលអ...
- ប្រជាពលរដ្ឋខេត្តកោះកុងប្តឹងរឿងពុករលួយប្រឆាំ...
- ពលរដ្ឋនៅបរទេសបង្ហាញនូវសាមគ្គីភាព និងការគាំទ្រដល...
- ពលរដ្ឋជប៉ុនបួងសួងឧទ្ទិសកុសលដល់អ្នកស្លាប់ដ...
- មានប្រទេស១៣០ចូលរួមបិទភ្លើងមួយម៉ោង (Earth Hour) យប់មិញ
- កន្លែងស្ទាក់រថយន្តយកលុយមិនថមថយទេ,កាន់តែកើ...
- តុលាការនឹងកាត់ក្ដី សម រង្ស៊ី តាមបណ្ដឹង ហោ ណាំហ...
- ក្រុមនិស្សិតខ្មែរ-អាមេរិកាំងសម្តែងសិល្បៈដើម្ប...
- រោងចក្រផលិតរថយន្ដដើរដោយថាមពលអគ្គិសនីនឹងដំណ...
- គណបក្សសម រង្ស៊ី តែងតំាងតំណាងរាស្រ្តថ្មីជំនួសល...
- ការពិតដែលលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីតមិនអាច...
- រដ្ឋសភាបើកសម័យប្រជុំដើម្បីធើ្វវិសោធនកម្មច្បា...
- ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១០ ៦...
- ខ្មែរស្នើថ្ងៃឲ្យបង្កើតច្រកត្រួតពិនិត្យរួម...
- រោងចក្រផលិតរថយន្ដអង្គរជាលើកដំបូងនឹងចា...
- រដ្ឋមន្ត្រី៖ ឥណ្ឌាត្រូវការរមៀតពីខ្មែរជាមួយ...
- បុរសខ្លាំងហ្កាដាហ្វីនិយាយថា លីប៊ីនឹងផ្ចាញ់ក...
- ចំនួនមរណភាពនៅជប៉ុនបានកើនឡើងដល់ទៅ៧២០០នាក់ហើយ
- មានការភ័យខ្លាចអំពីអព្ភូតហេតុចង្រៃនានានៅពេល...
- កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿង...
- អាហារ ៤១% ទៅ ៨០% នៅកម្ពុជាផ្ទុកសារធាតុគីមីមាន...
- អ.ស.ប អនុញ្ញាតឲ្យមានការវាយប្រហារតាមផ្លូវអា...
- គួរឲ្យស្ងើចសរសើរពលរដ្ឋជប៉ុន!
- មូលហេតុដែលបណ្ដាលឲ្យមានការរញ្ជួយដី, បញ្ហាផ្ទុះ...
- តាមបង្ក្រាបបណ្ដាញចែកចាយថ្នាំញៀន ៣នាក់ទៀត...
- រលកយក្សស៊ូណាមីអាចបន្ថយជំនួយជប៉ុនសម្រាប់អន...
- អូស្ត្រាលីប្រគល់វត្ថុបុរាណដែលបាត់បង់មកកម្ពុ...
- បន្ទាប់ពីរញ្ជួយដី ជប៉ុនរងការផ្ទុះភ្នំ ...
- ផ្សារភាគហ៊ុនខ្មែរ៖កំណត់យកប្រាក់រៀលជាផ្លូវការ ប៉...
- និស្សិតខ្មែរនៅជប៉ុនរន្ធត់ចំពោះការរញ្ជួយតែ...
- សមត្ថកិច្ចចុះប្រមូលស្រីរាត្រីចរបាន៥នាក់បញ...
- វិទ្យុ FM ជាតិនគរភ្នំខេត្តសៀមរាបបានសម្ពោធជាផ្...
- ប្រពន្ធលោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ...
- ធនាគារពិភពលោកប្រាប់កម្ពុជាឲ្យបញ្ឈប់ការបណ្ត...
- ក្រុមហ៊ុន NOKIA គ្រោងនឹងបង្កើតរោងចក្រនៅវៀតណាម
- ពួកបះបោរលីប៊ី ទុកពេល៧២ម៉ោងឱ្យលោកកាដាហ្វី ...
- ក្រុមប្រឹក្សាការងារបានសម្រេចដំឡើងប្រាក់ខែដល់...
- អ្នកសេដ្ឋកិច្ចពិនិត្យមើលគោលនយោបាយដុល្លារូបនីយក...
- ’យុវវ័យជួយស្ត្រីគឺជួយខ្លួនឯងនិងសង្គមជាតិ” ...
- គណៈកម្មការមូលបត្រកម្ពុជាបញ្ជាឲ្យផ្អាកដំណើរ...
- អនុព័ន្ធយោធា១៣ប្រទេសនឹងទៅពិនិត្យការខូចខាត...
- មេសហជីពព្រមានដឹកនាំកម្មករធ្វើកូដកម្មអហិង្សា...
-
▼
March
(47)