Phnom Penh Post NEWS
ឧត្តរមានជ័យ៖ ប្រភពពីមន្ត្រីយោធាកម្ពុជា បានឲ្យដឹងថា មេទ័ពកម្ពុជា និងថៃ នៅសមរភូមិទិសខេត្តឧត្តរមានជ័យ កំពុងជួបចរចាគ្នា ដើម្បីស្តារឡើងវិញនូវសន្តិភាពនៅក្នុងតំបន់ព្រំដែន បន្ទាប់ពីភាគីទាំងពីរបានវាយប្រយុទ្ធគ្នាយ៉ាងក្រពុលមុខឈានដល់ថ្ងៃទី៧នេះ។
>>>អានបន្ត
Thursday, April 28, 2011
Wednesday, April 27, 2011
ទាហានថៃបន្តបាញ់ចូលមកកម្ពុជា
VOA NEWS
ទាហានថៃ បន្តបាញ់កាំភ្លើងធំចូលមកតំបន់មួយចំនួន ក្នុងខេត្តឧត្ដរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសានេះ បានឲ្យដឹងថា នៅវេលាម៉ោង ២០ និង ៤៥នាទី ថ្ងៃទី២៧ មេសា ទាហានថៃ បានចាប់ផ្ដើមបាញ់កាំភ្លើងធំមកលើទីតាំងកងយោធពលខេមរភូមិន្ទដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាមាន់ និងនៅវេលាម៉ោង ២១ និង ២០នាទី បានបាញ់មកលើទីតាំងកងទ័ពខ្មែរដែលកំពុងឈរជើងនៅប្រាសាទតាក្របី។

Tuesday, April 26, 2011
ថៃស្វែងរកអន្តរាគមន៍ពីចិននិងវៀតណាម
RFA NEWS
ក្រសួងការបរទេសថៃ កាលពីថ្ងៃទី២៦ មេសា បានទទូចឲ្យរដ្ឋាភិបាលចិន និងវៀតណាម ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា ឲ្យជំរុញរដ្ឋាភិបាលក្រុងភ្នំពេញ ងាកមកចរចាទ្វេភាគីជាមួយនឹងថៃ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។
ការស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់ប្រទេសចិន និងវៀតណាមរបស់ថៃ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីការពារជាតិថៃ បានស្នើសុំជួបចរចាជាមួយកម្ពុជា ដើម្បីស្វែងរកបទឈប់បាញ់មួយជាបន្ទាន់។

កម្ពុជា និងថៃបន្តប្រយុទ្ធគ្នានៅប្រាសាទតាមាន់ និងតាក្របី
RFA NEWS
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានរាយការណ៍ថា ចាប់ពីម៉ោង ៥ ព្រឹកថ្ងៃទី ២៧ រហូតមកដល់ពេលនេះ ការប្រយុទ្ធគ្នាដោយទ័ពថ្មើរជើង និងអាវុធគាំទ្រ នៅតែបន្ត។

ថៃស្នើសុំចរចាជាមួយកម្ពុជាដើម្បីទម្លាយភាពទាល់ច្រកផ្នែកយោធា
Phnom Penh Post NEWS
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បាននិយាយថា រដ្ឋមន្ត្រីការពារជាតិថៃ ប្រាវីត វង្សសុវណ្ណ បានស្នើសុំជួបចរចាជាមួយសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ បន្ទាប់ពីប្រទេសទាំងពីរបានជាប់ផុងនៅក្នុងការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមអស់រយៈពេល ៥ថ្ងៃមកនេះ។

ការប្រយុទ្ធនៅរីកធំឡើងនៅខណៈមេដឹកនាំរៀបចំចរចាបទឈប់បាញ់
VOA NEWS
កម្ពុជានិងថៃបានបន្តវាយប្រយុទ្ធគ្នាឈានដល់ថ្ងៃទី៥ នៅតំបន់មានជម្លោះក្នុងខេត្តឧត្តមានជ័យនិងខេត្តព្រះវិហារ។ នៅថ្ងៃអង្គារ៍នេះ កងទ័ពថៃបានប្រើយន្តហោះF16ចំនួន៣គ្រឿង បានហោះលើតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី និងបន្តឆ្ពោះទៅតំបន់ភ្នំទ្រព្យ វាលឥន្ត្រី និងតំបន់ចាក់ច្រែងនៃខេត្តព្រះវិហារ។ ចំណែកឯកម្ពុជាបានបាញ់កាំជ្រួចហ្វូងប្រតិកម្ម BM21 ដាក់ភាគីថៃផងដែរ។ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ គឺលោក ប្រាវីត វង្ស ស៊ូវ៉ាន់ បានទូរស័ព្ទមកលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដើម្បីសុំជួបចរចាអំពីបទឈប់បាញ់នាពេលខាងមុខ។ ក៏ប៉ុន្តែនៅមិនទាន់ដឹងថា ជំនួបនេះនឹងធ្វើឡើងនៅពេលណាទេ តែគ្រាន់តែបានដឹងថា ការពិភាក្សាគ្នានេះ និងធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ក្រសួងការពារជាតិចេញផ្សាយនៅថ្ងៃនេះ។
អានបន្ត

អាមេរិកបារម្ភពីបញ្ហាជម្លោះខ្មែរ-ថៃ
VOA NEWS
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) កាលពីថ្ងៃច័ន្ទ បានសម្ដែងក្ដីបារម្ភយ៉ាងជ្រាលជ្រៅចំពោះការប៉ះទង្គិចកម្លាំងប្រដាប់អាវុធតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ លោកស្រីបានជំរុញឲ្យភាគីទាំងសងខាងផ្អាកសកម្មភាពជម្លោះនេះ ហើយស្វែងរកជំហានដ៏ចាំបាច់ក្នុងការកាត់បន្ថយភាពតានតឹង និងជៀសវាងជម្លោះបន្ថែមទៀត។ លោកស្រីបានសម្ដែងការសោកស្ដាយចំពោះការចាកចេញពីលំនៅឋានរបស់ជនស៊ីវិល និងការខូចខាតទ្រព្យសម្បត្តិទាំងឡាយ។

Monday, April 25, 2011
ការប្រយុទ្ធប្រដាប់អាវុធបន្តនៅព្រំដែនកម្ពុជាថៃ ខណៈឥណ្ឌូនេស៊ីលប់ចោលដំណើរទស្សនកិច្ច
VOA NEWS
រថពាសដែករបស់កងយោធពលខេមរភូមិន្ទកំពុងសំចតនៅជិតតំបន់ព្រំដែនជម្លោះរវាងប្រទេសកម្ពុជានិងថៃ នៅក្នុងភូមិសាស្ត្រឃុំអំពិលខេត្តឧត្តរមានជ័យ ចម្ងាយប្រមាណ៣២៥គីឡូម៉ែត្រ ភាគពាយ័ព្យទីក្រុងភ្នំពេញ កាលពីថ្ងៃច័ន្ទទី២៥ខែមេសាឆ្នាំ២០១១នេះ។ ប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទ បានចោទប្រកាន់ប្រទេសថៃ ថាបានធ្វើឲ្យខូចខាតដល់ប្រាសាទបុរាណចំនួនពីរក្នុងអំឡុងនៃការប្រយុទ្ធចំនួន៣ថ្ងៃជាប់ៗគ្នា ដែលមានទាហានយ៉ាងហោចណាស់១២នាក់បានស្លាប់។
កម្ពុជានិងថៃនៅយប់ថ្ងៃច័ន្ទនេះ បានវាយប្រយុទ្ធគ្នាឈានដល់ថ្ងៃទីបួននៅតំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របី តាមបណ្តោយក្រវ៉ាត់ព្រំដែនខេត្តឧត្តរមានជ័យនិងខេត្តសុរិន្ទ។

ប្រធានអាស៊ានលុបចោលដំណើរមកពិភាក្សាជម្លោះព្រំដែនកម្ពុជា-ថៃ
ThePhnomPenhPost
ភ្នំដងរែក៖ ស្នូរកាំភ្លើងបានស្ងាត់ទៅហើយនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីទាហាននៃប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅតាមដងព្រៃភ្នំដងរែក ប៉ុន្តែ ក្តីសង្ឃឹមសម្រាប់ដំណោះស្រាយការទូតបានរលាយបាត់ទៅវិញ បន្ទាប់ពីមានការលុបចោលកិច្ចប្រជុំជាមួយប្រេសិតកំពូលថ្នាក់តំបន់។
">>>>អានបន្ត

Sunday, April 24, 2011
ថៃ៥នាក់ស្លាប់ ១១នាក់រងរបួស ខណៈកម្ពុជា២នាក់របួស ក្នុងនោះមានបុគ្គលិក CTN ម្នាក់
ThePhnomPenhPost
ឧត្តរមានជ័យ៖ មន្ត្រីយោធាកម្ពុជានៅសមរភូមិមុខ បានថ្លែងប្រាប់អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ថា ទាហានថៃចំនួន ៥នាក់ បានស្លាប់ និង ១១នាក់ទៀតរងរបួស ខណៈភាគីកម្ពុជាមានមនុស្ស ២នាក់រងរបួស ក្នុងនោះមានទាំងអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CTN ម្នាក់ផងដែរ នៅក្នុងការប្រយុទ្ធគ្នារវាងទាហានកម្ពុជា និងយោធាថៃ នៅតំបន់ប្រាសាទតាមាន់រហូតមកដល់រសៀលថ្ងៃអាទិត្យនេះ។

Friday, April 22, 2011
ទាហានខ្មែរ-ថៃប៉ះប្រយុទ្ធគ្នាជាថ្មី
RFA NEWS
កងទាហានខ្មែរ-ថៃ នៅតាមតំបន់ព្រំដែន បានប៉ះប្រយុទ្ធគ្នាជាថ្មីទៀតនៅព្រឹកថ្ងៃទី២២ មេសានេះ។
ប្រភពពីកងយោធាខ្មែរប្រចាំការពារព្រំដែននៅប្រាសាទតាមាន់ នៃឃុំអំពិល ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ ក្នុងរឿងជម្លោះព្រំដែនបានចាប់ផ្ដើមជាថ្មីទៀត ចាប់ពីតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី កាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ធំរវាងទាហានខ្មែរ-ថៃ ចំនួន ៤ថ្ងៃ នៅតំបន់ប្រាសាទព្រះវិហារ កាលពីជាងមួយខែមុនម្ដងមកហើយនោះ។

Monday, April 18, 2011
ប្រធានាធិបតីនីហ្សេរីយ៉ា ជំរុញឲ្យមានការបង្រួបបង្រួមជាតិក្រោយបោះឆ្នោត
ThePhnomPenhPost
ក្រុងកាណូ៖ ប្រធានាធិបតីនីហ្សេរីយ៉ា លោក ហ្គូដឡាក់ ចូណាថាន់ កាលពីថ្ងៃចន្ទ ទី១៧ មេសា បានអំពាវនាវឲ្យមានការបង្រួបបង្រួមជាតិ បន្ទាប់ពីមានកុប្បកម្មជាច្រើនដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ បានផ្ទុះឡើងនៅក្នុងទីតាំងរឹងមាំរបស់បក្សប្រឆាំង ដែលភាគច្រើនជាមូស្លីមសាសនិកដោយសារតែជ័យជម្នះនៃការបោះឆ្នោតរបស់លោក។

គ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មី២០១១សម្លាប់អ្នកដំណើរច្រើនជាងមុន
VOA NEWS
ចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ២០១១នេះបានកើនឡើងលើសឆ្នាំ២០១០ ដោយការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរលឿន ការបើកបរធ្វេសប្រហែស និងការបើកបរក្នុងពេលស្រវឹង។ ក្រុមមន្ត្រីរដ្ឋាភិបាលបានសម្តែងការព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ ដោយសន្យាខំប្រឹងពង្រឹងការអនុវត្តច្បាប់ និងការអប់រំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ។

Tuesday, April 12, 2011
ក្រុមហ៊ុនរុករករ៉ែចំនួនពីរនៅកម្ពុជាប្តឹងគ្នាទាមទារជំងឺចិត្ត១០០លានដុល្លារ
VOA News
ក្រុមហ៊ុនរុករករ៉ែចំនួនពីរគឺក្រុមហ៊ុន Hong Tung Resources ដែលមានលោកឆេង តុងកូជា តំណាងមកពីប្រទេសចិន និងក្រុមហ៊ុន Nim Meng Sinohope Group របស់លោកណឹម ម៉េង និងលោកស្រីឡាយ ស៊ីនាងបានប្ដឹងគ្នាទៅតុលាការដោយទាមទារសំណងជំងឺចិត្តជិត១០០លានដុល្លារ។ ការប្តឹងគ្នានេះបានកើតឡើងក្រោយពីក្រុមហ៊ុនទាំងពីរនេះបានបែកបាក់ភាគហ៊ុន បន្ទាប់ពីចុះកិច្ចព្រមព្រៀងរុករករ៉ែនៅស្រុកជីក្រែង ខេត្តសៀមរាបកាលពីឆ្នាំ២០១០។

មន្ត្រីក្រើនរំឭកអំពីគ្រោះថ្នាក់ចរាចរពេលចូលឆ្នាំខាងមុខនេះ
VOA NEWS
មន្ត្រីសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានណែនាំដល់អ្នកបើកបរទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ដោយក្រើនរំឭកអំពីគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់មនុស្សប្រមាណ៥០នាក់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១០កន្លងមកនេះ។ ក្រសួងមហាផ្ទៃបានណែនាំដល់គ្រប់អាជ្ញាធរទូទាំងប្រទេសឱ្យបង្កើនការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈដើម្បីកុំឱ្យមានអំពើចោរលួច ចោរប្លន់ និងបទល្មើសផ្សេងៗទៀត។

អាមេរិកជូនពរជនជាតិខ្មែរពេលចូលឆ្នាំថ្មី
RFA News
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ជូនពរជនជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែមេសា លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary R. Clinton) បានផ្ញើសារជូនពរដល់ពលរដ្ឋកម្ពុជាថា ក្នុងនាមលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និងពលរដ្ឋអាមេរិក ខ្ញុំសូមអបអរសាទរចំពោះពលរដ្ឋកម្ពុជា ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតជិតមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

Monday, April 11, 2011
សមត្ថកិច្ចវាយក្បាលសិស្សសាលានឹងអាយកូមប្រកាច់ធ្លាក់ចូលប្រឡាយពេលចុះអនុវត្ដច្បាប់ចរាចរណ៍តាមគោលដៅ
Norkorwat News
ខេត្ដស្ទឹងត្រែង៖ សមត្ថកិច្ចចម្រុះចំនួន២ប្រភេទមានកម្លាំងអាវុធហត្ថក្រុង និងកម្លាំងការិយាល័យនគរបាល ចរាចរផ្លូវគោកនៃស្នងការដ្ឋានខេត្ដបានចុះអនុវត្ដច្បាប់ចរាចរនៅតាមគោលដៅនីមួយៗ ហើយកម្លាំងសមត្ថកិច្ចទាំងពីរ នេះបានធ្វើការសហការគ្នាយ៉ាងស្អិតរមួត ដើម្បីចាំកាក់ស្ទាក់ផាកពិន័យទៅលើអ្នកធ្វើដំណើរទាំងឡាយណា ដែលមិនបាន គោរពទៅតាមបទបញ្ជាចរាចរណ៍ដូចជា ៖ ជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព អត់ដាក់កញ្ចក់ ម៉ូតូអត់ភ្លើងពេលយប់ជា ដើម..។ល។
ប្រសិនបើអ្នកណាម្នាក់មិនបានគោរពតាមទេ អ្នកនោះប្រាកដជាត្រូវបានរងការផាកពិន័យពីសមត្ថកិច្ចដែល បានឈរជើងនៅតាមគោដៅនីមួយៗនោះជាក់ជាមិនខាន ឯការផាកពិន័យនោះគឺបានធ្វើឡើងគ្រប់រូបភាពទាំងអស់ឱ្យតែ ក្រុមសមត្ថកិច្ចទាំងនោះអាចធ្វើទៅបាន។

Japan: Nuclear crisis level raised to highest levelJapan: Nuclear crisis level raised to highest level
BBC News
Japanese authorities have raised the measure of severity of their nuclear crisis to the highest level, officials say.
The decision was taken due to radiation measured at the damaged Fukushima Daiichi power plant, NHK reported.
The highest level for nuclear accidents (seven) had previously only applied to the Chernobyl disaster in 1986.
Meanwhile a 6.3-magnitude earthquake was reported off eastern Japan, the second tremor in as many days.
The aftershocks come a month after a huge quake and tsunami hit Japan, leaving nearly 28,000 dead or missing.
>>>Go on

Sunday, April 10, 2011
ចិនជួយចាក់បំពេញសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ ផ្តល់ផលប៉ះពាល់អ្វីខ្លះដល់ពលរដ្ឋខ្មែរ?
ThePhnomPenhPost
ភ្នំពេញ៖ អ្នកស្រី លី មុំ ត្រូវបានគេបណ្តេញចេញពីលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ ដែលគាត់ធ្លាប់បានរស់នៅជាច្រើនឆ្នាំមកហើយ។ ដូចគ្នាទៅនឹងប្រជាពលរដ្ឋកកម្ពុជារាប់ពាន់នាក់ផ្សេងទៀត ដែលត្រូវអាជ្ញាធរបណ្តេញចេញពីលំនៅដ្ឋាននោះដែរ អ្នកស្រី លី មុំ បច្ចុប្បន្ននេះ ពុំមានផ្ទះសម្បែង គ្មានការងារធ្វើ និងខឹងសម្បារទៅនឹងអ្វីដែលគេបានធ្វើចំពោះគាត់។
តូបលក់គ្រឿងទេសរបស់គាត់ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ កំពុងត្រូវបានគេឈូសបំផ្លាញយកដីទៅសាងសង់អគារផ្ទះល្វែង ដែលកសាងឡើងដោយក្រុមហ៊ុនចិន និងឧកញ៉ាកម្ពុជាម្នាក់ ដែលស្និទ្ធនឹងរដ្ឋាភិបាល។
អ្នកស្រី លី មុំ បានឲ្យដឹងថា៖ «ប្រជាពលរដ្ឋរស់នៅទីនេះ គ្មានអ្វីក្រៅពីដីទទេនោះទេ។ ពួកគេមិនត្រូវបានគេផ្តល់ជម្រើសអ្វីទាំងអស់»។ រឿងរ៉ាវរបស់អ្នកស្រី លី មុំ គឺផ្តើមចេញពីការវិនិយោគរបស់ក្រុមហ៊ុនចិន ដែលរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការវិនិយោគនេះនឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្រីរាប់លាននាក់។

សហគមន៍អន្តរជាតិបន្តការថ្កោលទោសប្រទេសថៃ
RFA NEWS
អង្គការសម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម បានថ្កោលទោសចំពោះភាគីថៃ ដែលបានបាញ់គ្រាប់បែកចង្កោមចូលមកទឹកដីកម្ពុជា។
អាជ្ញាធរជាតិកម្ចាត់មីនកម្ពុជា និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានសាទរចំពោះអង្គការសម្ព័ន្ធប្រឆាំងការប្រើប្រាស់គ្រាប់បែកចង្កោម និងប្រទេសចំនួនពីរផ្សេងទៀត ថ្កោលទោសប្រទេសថៃ ដែលបានបាញ់គ្រាប់បែកចង្កោមចូលទឹកដីកម្ពុជា នៅក្នុងអំឡុងពេលធ្វើសង្គ្រាមជាមួយកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅ។

អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើករណីកម្មករ៨០០នាក់ដួលសន្លប់
ThePhnomPenhPost
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃអាទិត្យនេះ បានចាប់ផ្តើមស៊ើបអង្កេតលើករណីកម្មការិនីប្រហែល ៨០០នាក់ ដែលបានដួលសន្លប់ នៅរោងចក្រផលិតស្បែកជើង ២កីឡារបស់អាល្លឺម៉ង់ Puma។
ក្រុមកម្មការិនីបានដួលសន្លប់ជាបន្តបន្ទាប់កាលពីរាត្រីថ្ងៃសៅរ៍ម្សិលមិញ និងម្តងទៀតនៅព្រឹកថ្ងៃអាទិត្យ នៅឯរោងចក្រ Universal Apparel និងរោងចក្រ Huey Chuen ដែលក្រុមមន្ត្រីក្រសួងការងារកម្ពុជា និងក្រុមកម្មករ អះអាងថា ជាអ្នកផលិតស្បែកជើងផ្គត់ផ្គង់ឲ្យក្រុមហ៊ុនលក់សម្ភារកីឡា Puma របស់អាល្លឺម៉ង់។

Saturday, April 9, 2011
កម្មកររោងចក្រកាត់ដេរ៦ជាន់លើកំណាត់ផ្លូវវេងស្រេងដួលសន្លប់២ថ្ងៃ ប្រមាណ៣០០នាក់ កំពុងសង្គ្រោះ
Kohsantepheap Daily
រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុនហ៊ុយចៀន បានដួលសន្លប់ជាបន្តបន្ទាប់ ដែលក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា សន្លប់ជិត៣០០នាក់ ហើយកម្មការិនីទាំងនោះត្រូវរថយន្តពេទ្យជាង១០គ្រឿងដឹកជញ្ជូនទៅសង្គ្រោះតាមគ្លីនិកឯកជននានាជាច្រើនកន្លែង ។ បន្ទាប់ពីមានហេតុការណ៍នោះកើតឡើងគណៈកម្មការចម្រុះ១ក្រុមរួមមាន មន្ត្រីក្រសួងការងារ បរិស្ថាន មន្ត្រីពេទ្យជំនាញ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតចុះទៅពិនិត្យរោងចក្រភ្លាមៗព្រោះឮដំណឹងថា កម្មការិនីដែលដួលសន្លប់នោះបណ្តាលមកពីពុលទឹក និងជាតិកាវបិទស្បែកជើងក្នុងរោងចក្រ ។

សង្គមស៊ីវិល លើបញ្ហាវិស័យជលផល
ABC NEWS
សង្គមស៊ីវិលមួយនៅកម្ពុជា ដែលជាអ្នកតាមដាន និង ឃ្លាំមើលវិស័យជលផល បាន
សម្តែងនូវជំហររបស់ខ្លួន គាំទ្រចំពោះអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជុំវិញ
វិស័យនេះ ហើយសុំឲ្យ ចាត់វិធានការជាបន្ទាន់ ក្នុងខណៈពេលដែលបញ្ហានេះ កំពុង
តែកើតមានឡើងនៅឡើយ ។

Friday, April 8, 2011
កិច្ចប្រជុំបញ្ហាព្រំដែនខ្មែរ-ថៃនៅឥណ្ឌូណេស៊ីបរាជ័យ
RFA NEWS
មន្រ្តីនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា បានឲ្យដឹងថា កិច្ចប្រជុំស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅប្រទេសឥណ្ឌូណេស៊ី រយៈពេលពីរថ្ងៃកន្លងមកនេះ បានបរាជ័យហើយ។
ការបរាជ័យក្នុងការសម្របសម្រួលបញ្ហាព្រំដែននេះ បណ្ដាលមកពីភាគីថៃ បដិសេធមិនព្រមឲ្យមានដំណើរការពិនិត្យបង្គោលព្រំដែននៅតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ។

Wednesday, April 6, 2011
អង្គការប្រឆាំងការប្រើប្រាស់គ្រាប់បែកចង្កោមថ្កោលទោសប្រទេសថៃ
RFA NEWS
អង្គការប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោម (Cluster Munition Coalition) បានប្រកាសថា ការស៊ើបអង្កេតរបស់មន្ត្រីអង្គការនេះ បានរកឃើញថា កងទ័ពថៃបានប្រើប្រាស់អាវុធហាមឃាត់។
មន្ត្រីអង្គការប្រឆាំងការប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃពុធ ទី៦ មេសា បានថ្កោលទោសយោធាថៃ ដែលបានប្រើប្រាស់គ្រាប់បែកហាមឃាត់ គឺគ្រាប់បែកចង្កោម (Cluster Bombs) វាយប្រហារលើកងទ័ពកម្ពុជាក្នុងការប្រយុទ្ធគ្នា កាលពីខែកុម្ភៈ កន្លងទៅនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ីបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជាដើរមកដល់ផ្លូវបំបែក
VOA NEWS
កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២ បន្ទាប់ពីបានទទួលរងនូវវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ។ ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថាកំណើនសេដ្ឋកិច្ចកម្ពុជានៅតែពឹងពាក់ទាំងស្រុងទៅលើការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងអឺរ៉ុប។

ប្រតិភូខ្មែរទៅប្រជុំរឿងព្រំដែននៅប្រទេសឥណ្ឌូនេស៊ី
VOA NEWS
តាមការកោះអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌូនេស៊ី គឺលោក ម៉ាទី ណាតាឡេ ហ្គាវ៉ា និងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅអាស៊ាន លោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសខាងភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុមចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃពុធនេះដើម្បីទៅចូលរួមកិច្ចប្រជុំមួយនៅទីក្រុងប៊ូហ្ក័រ ប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៧ និងទី៨ ខែមេសាខាងមុខនេះ។

Monday, April 4, 2011
អ្នកស្រាវជ្រាវស្នើឱ្យកម្ពុជា និងថៃដកជម្លោះនយោបាយផ្ទៃក្នុងចេញពីរឿងវប្បធម៌
VOA NEWS
លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង (ឆ្វេងទី២) ចាប់ដៃជាមួយសមភាគីថៃរបស់លោក គឺលោក កាស៊ីត ភិរម្យ (Kasit Piromya) នៅចំពោះវត្តមានរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Marty Natalegawa (កណ្តាល) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី George Yeo (ឆ្វេង) និង រដ្ឋមន្ត្រីការបរទេសឡាវ Thongloun Sisoulith ក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានៅ ទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារទី២២ខែកុម្ភៈ ឆ្នាំ២០១១។

Sunday, April 3, 2011
ឥណ្ឌូនេស៊ីកម្រើកញាប់ញ័រដោយការរញ្ជួយដី
Nokorwat News
ការរញ្ជួយដីកម្រិតខ្លាំងមួយបានកើតឡើងនៅភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៤ មេសា ធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់រត់ភៀសខ្លួនចេញពីផ្ទះទៅកាន់តំបន់ខ្ពស់ ខ្លាចរលកយក្សស៊ូណាមិវាយប្រហារ។
សារព័ត៌មានអេភីបានផ្សព្វផ្សាយថា តាមរបាយការណ៍ពីក្រុងផែនដីវិទ្យារបស់អាមេរិក ការរញ្ជួយដីកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ដែលមានចម្ងាយពីកោះចាវ៉ា ប្រទេសឥណ្ឌូនេស៊ី៣១៨គីឡូម៉ែត្រនៅភាគខាងត្បូង ក្នុងជម្រៅ២៤គីឡូម៉ែត្រក្រោមបាតសមុទ្ទ។ តាមក្រុមផែនដីវិទ្យាអាមេរិកនិងអូស្ដ្រាលីបានប្រកាសថា ការរញ្ជួយដីនោះមានកម្រិត៦.៧រ៉ិចទ័រ ចំណែកក្រុមព្យាករណ៍ ឧតុនិយមឥណ្ឌូនេស៊ីប្រកាសថា ការរញ្ជួយដីមានកម្រិតរហូតដល់៧.១រ៉ិចទ័រ។

សត្វជិតផុតពូជខ្លះគេឃើញមាននៅឧត្ដរមានជ័យ
RFA NEWS
ក្រុមមន្ត្រីព្រៃឈើ និងអភិរក្សសត្វព្រៃ បានសិក្សាស្រាវជ្រាវអំពីសត្វព្រៃ និងព្រៃឈើនៅក្នុងតំបន់សហគមន៍មួយចំនួនក្នុងខេត្តឧត្តរមានជ័យ បានរកឃើញថា ពូជសត្វដ៏កម្រនៅលើពិភពលោកមួយចំនួនដែលជិតផុតពូជទៅហើយនោះ នៅមានវត្តមានក្នុងព្រៃសហគមន៍នេះនៅឡើយ។

Saturday, April 2, 2011
កម្ពុជាចាប់ផ្តើមធ្វើរោងចក្រផលិតរថយន្តដើរដោយរចន្តអគ្គិសនី
ABC NEWS
ក្រុមហ៊ុនហេងអភិវឌ្ឍន៍និងក្រុមហ៊ុនជូលៀនគ្រូប បានចុះកិច្ចសន្យាដើម្បីសហការផលិត
រថយន្តយីហោ អង្គរ។
នេះគឺជាលើកទីមួយហើយ ដែលមានគម្រោងផលិតរថយន្តស្នាដៃខ្មែរដំបូងនៅប្រទេស
កម្ពុជាដែលរចនាតាមបែបខ្មែរ ហើយប្រើចរន្តអគ្គិសនី។

Subscribe to:
Posts (Atom)
Blog Archive - បណ្ណសារកំណត់ហេតុ
-
▼
2011
(211)
-
▼
April
(31)
- មេទ័ពកម្ពុជា និងថៃកំពុងជួបចរចាគ្នា ខណៈស្ន...
- ទាហានថៃបន្តបាញ់ចូលមកកម្ពុជា
- ថៃស្វែងរកអន្តរាគមន៍ពីចិននិងវៀតណាម
- កម្ពុជា និងថៃបន្តប្រយុទ្ធគ្នានៅប្រាសាទតាមា...
- ថៃស្នើសុំចរចាជាមួយកម្ពុជាដើម្បីទម្លាយភាព...
- ការប្រយុទ្ធនៅរីកធំឡើងនៅខណៈមេដឹកនាំរៀបចំ...
- អាមេរិកបារម្ភពីបញ្ហាជម្លោះខ្មែរ-ថៃ
- ការប្រយុទ្ធប្រដាប់អាវុធបន្តនៅព្រំដែនកម្ពុជា...
- ប្រធានអាស៊ានលុបចោលដំណើរមកពិភាក្សាជម្លោះព្រ...
- ថៃ៥នាក់ស្លាប់ ១១នាក់រងរបួស ខណៈកម្ពុជា២នា...
- ទាហានខ្មែរ-ថៃប៉ះប្រយុទ្ធគ្នាជាថ្មី
- ប្រធានាធិបតីនីហ្សេរីយ៉ា ជំរុញឲ្យមានការបង្រួ...
- គ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មី២០១១...
- ក្រុមហ៊ុនរុករករ៉ែចំនួនពីរនៅកម្ពុជាប្តឹងគ្...
- មន្ត្រីក្រើនរំឭកអំពីគ្រោះថ្នាក់ចរាចរពេលចូល...
- អាមេរិកជូនពរជនជាតិខ្មែរពេលចូលឆ្នាំថ្មី
- សមត្ថកិច្ចវាយក្បាលសិស្សសាលានឹងអាយកូមប្រក...
- Japan: Nuclear crisis level raised to highest leve...
- ចិនជួយចាក់បំពេញសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ ផ្តល...
- សហគមន៍អន្តរជាតិបន្តការថ្កោលទោសប្រទេសថៃ
- អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើករណីកម្មករ...
- កម្មកររោងចក្រកាត់ដេរ៦ជាន់លើកំណាត់ផ្លូ...
- សង្គមស៊ីវិល លើបញ្ហាវិស័យជលផល
- កិច្ចប្រជុំបញ្ហាព្រំដែនខ្មែរ-ថៃនៅឥណ្ឌូណេស៊ី...
- អង្គការប្រឆាំងការប្រើប្រាស់គ្រាប់បែកចង្កោមថ...
- ធនាគារអភិវឌ្ឍន៍អាស៊ីបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុ...
- ប្រតិភូខ្មែរទៅប្រជុំរឿងព្រំដែននៅប្រទេសឥណ្ឌូន...
- អ្នកស្រាវជ្រាវស្នើឱ្យកម្ពុជា និងថៃដកជម្លោះន...
- ឥណ្ឌូនេស៊ីកម្រើកញាប់ញ័រដោយការរញ្ជួយដី
- សត្វជិតផុតពូជខ្លះគេឃើញមាននៅឧត្ដរមានជ័យ
- កម្ពុជាចាប់ផ្តើមធ្វើរោងចក្រផលិតរថយន្តដើរដោយរចន្តអគ...
-
▼
April
(31)