Wednesday, January 5, 2011

ការប្រកបរបរត្បាញកញ្ជើល្អីរបស់ពលរដ្ឋខេត្តកំពង់ឆ្នាំង

ABC Radio Australia
មុខ​របរ​ប្រចាំ​គ្រួសារ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ រូបភាព៖ មាន សួស្ដី វិទ្យុ​អូស្រ្តាលី
នៅ​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រ​ខាង​លិច​ផ្លូវ​ជាតិ​លេខ៥ មុន​នឹង​ធ្វើ​ដំណើរ​ចូល​ទៅដល់ទីរួមខេត្ត
កំពង់ឆ្នាំង នៅតាមផ្ទះនីមួយៗ​គេឃើញសំបូរទៅដោយកញ្ជើ ល្អី កញ្ជ្រែងនិង ចង្អេរថ្មីៗដែល
ជាផលិតផលធ្វើដោយដៃផ្ទាល់របស់អ្នកភូមិនៅទីនោះ។
>>>អានបន្ត

ប្រាសាទ​កោះកេរ ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​បំផុត​

CEN
សៀមរាប: ពិតមែនតែ​ប្រាសាទ​ កោះកេរ ​ស្ថិតនៅ​ឆ្ងាយ​ពី​យើង​គ្រប់គ្នា​ក៏ដោយ​ក៏​ប្រាសាទបុរាណ​មួយ​នេះ ដែលមាន​អាយុកាល​ជាង ​១០០០ ​ឆ្នាំ​មកហើយ​នោះ​ ត្រូវបានគេ​សម្លឹង​មើលឃើញថា ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងសំខាន់​មួយ ដែល​អាច​មិន​ឲ្យ​គេ​បំ​ភ្លេចញ​វា​បានឡើយ ។​

​ ប្រាសាទ កោះកេរ បើ​យើង​ធ្វើដំណើរ​ពី​ខេត្តសៀមរាប​មាន​ចំងាយ​ប្រមាណ ១៤០ ​គីឡូម៉ែត្រ ។ ប៉ុន្តែ​បើ​យើង​ធ្វើដំណើរ​ពី​ខេត្តព្រះវិហារ​មាន​ចំងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ ។ ប្រាសាទ​ កោះកេរ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះកេរ​ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ។​
>>>អានបន្ត

អ្នកក្រីក្រ​នាំ​គ្នា​បង្កើត​មុខរបរ​លក់លៀស​កាន់​តែ​ច្រើន​ឡើង

RFI
ដោយ គី សុខលីម
ដោយសារ​តែ​គ្មាន​ជម្រើស អ្នកក្រីក្រ​មក​ពី​តំបន់ជនបទ​បាន​នាំ​គ្នា​បង្កើត​មុខរបរ​លក់លៀស​នៅ​ទីក្រុង ​ភ្នំពេញ​កាន់​តែ​ច្រើន​ឡើងៗ។ អ្នក​លក់​លៀស​បាន​និយាយ​ប្រាប់​ថា ពួក​គេ​អាច​មាន​គ្នា​ចំនួន​ជិត​មួយពាន់នាក់​ដើរ​លក់លៀស​ពាសពេញ​ទីក្រុង​ ភ្នំពេញ។ មុខរបរ​លក់​លៀស​ត្រូវ​ការ​ដើមទុន​ជា​មធ្យម​តែ​១០​ដុល្លារ​ប៉ុណ្ណោះ៕
>>>អានបន្ត

Tuesday, January 4, 2011

ឈ្មួញ​កំពុង​ទម្លាក់​តម្លៃ​ស្រូវ​នៅ​រដូវ​ច្រូតកាត់​ដែល​កសិករ​ត្រូវ​លក់​ស្រូវ​សង​បំណុល​

CEN
​ភ្នំពេញ​: សមាគម​សម្ព័ន្ធ​កសិករ​ខ្មែរ​បាន​ចោទប្រកាន់​ថា​ពួក​ឈ្មួញកណ្តាល​ទំនងជា​ដៃ​ ជើង​របស់​រោង​ម៉ាស៊ីន​ស្រូវ​នានា​បាន​និង​កំពុង​រួម​គ្នា​ទម្លាក់​តម្លៃ​ ស្រូវក្នុង​រដូវ​ច្រូត​កាត់​នេះ​ដែល​ធ្វើ​ឲ្យ​កសិករ​គ្មាន ជម្រើស​ពីព្រោះ​ត្រូវការ​លុយ​សង​បំណុល​គេ​។
>>>អានបន្ត

Khmer Comedy

ដើមត្នោត