Saturday, January 29, 2011

កសិករ​បង្កើត​ធនាគារ​ស្រូវ​ដើម្បី​ទប់ទល់​នឹង​ការ​ឡើង​ចុះ​តម្លៃ​ស្រូវ

VOANews
រូបថត៖ Reuters
កសិករ​ខ្មែរ​កំពុង​ស្ទូង​នៅ​ក្នុង​ស្រែ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ភាគ​ខាង​លិច​ទី​ក្រុង​ភ្នំពេញ។
អ្នកស្រី​ ហែម ព្រឿង កំពុង​អង្គុយ​អែប​នឹង​ជង្រុក​ស្រូវមួយ​​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​ ប្រមាណ​៣x ៦ម៉ែត្រ​​​​​​នៅ​ក្នុង​ភូមិ​ព្រះធាតុ​នៃ​ស្រុក​កណ្តាល​ស្ទឹង​ចម្ងាយ​ប្រមាណ​ ៨​គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ​ក្នុង​ខេត្ត​កណ្តាល។
>>>អានបន្ត

Friday, January 28, 2011

ប្រទេស​កម្ពុជា​ពុំព្រម​ដក​ទងជាតិ​ចេញ​ពី​វត្ត​ជិត​ប្រាសាទ​ព្រះវិហារ

VOANews
រូបថត៖ REUTERS
ព្រះ​សង្ឃ​ថៃ​ចូល​រួម​បាតុកម្ម​ជាមួយ​ ក្រុម​ចលនា​អាវ​លឿង​​​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០១១ នៅ​ជិត​វិមាន​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​បាងកក​ ដើម្បី​​ប្រឆាំង​នឹង​ការណ៍​ដែល​រដ្ឋាភិបាល​ថៃ​មិន​បាន​លុប​ចោល​កិច្ច​ ព្រមព្រៀង​ព្រំដែន​មួយ​ជាមួយ​ប្រទេស​កម្ពុជា។
ប្រទេស​ថៃ​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខឹង​យ៉ាងខ្លាំង​ដោយសារ​សេចក្តី​ ថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ីត វីចាជីវ៉ា (Abhisit Vejjajiva)​ ឱ្យ​កម្ពុជា​ដក​ទង់ជាតិ​របស់​ខ្លួន​ចេញពី​ទឹកដី​របស់​កម្ពុជា។ ប្រទេស​កម្ពុជា​បានចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី​ថៃ​ ថា​ជាការ​ទាមទារ​ដ៏​ប្រមាថ។
>>>អានបន្ត

Tuesday, January 25, 2011

ភ្នំ​បូកគោ​ស្វាគមន៍​ភ្ញៀវទេសចរ នាឱកាស​បុ​ណ​ចូលឆ្នាំ​ចិន​ខាងមុខ

CEN
ភ្ញៀវ​ឡើង​លេង​លើ​ភ្នំ​បូកគោ​ដែលមាន​ព្រិល និង​អ័ព្ទ​ដូ​ចនៅ​តំបន់​អឺរ៉ុប​នាពេល​កន្លងមក
ផ្លូវ​ឡើង​រមណីយដ្ឋាន​បូកគោ​មាន​លក្ខណៈ​ល្អ​ស្អាត
កំពត: ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្តកំពត​នឹង​ផ្អាក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ មួយចំនួន នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ភ្ញៀវទេសចរ​បានមក​កំសាន្ដ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ។ រមណីយដ្ឋាន​ភ្នំ​បូកគោ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដែលមាន​ឈ្មោះ​ល្បីល្បាញ​។
>>>អានបន្ត

Sunday, January 23, 2011

ក្រុម​អាវ​ក្រហម​បង្ហាញ​ខ្លួន​កណ្តាល​ក្រុង​បាងកក រំលឹក​ដល់​អ្នក​ស្លាប់​ក្រោម​ការ​បង្ក្រាប

ThePhnomPenhPost
បាងកក៖ ក្រុម​បាតុករ​មក​ពី​​រណសិរ្ស​រួប​រួម​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ប្រឆាំង​ ភាព​ផ្តាច់ការ (UDD) បាន​ចាប់​ផ្តើម​នូវ​​ក្បួន​តវ៉ា​របស់​ពួកគេ​ចេញ​ពី​សង្កាត់​ពាណិជ្ជកម្ម​ រដ្ឋចាប្រាសុង ឆ្ពោះ​ទៅ​វិមាន​ប្រជាធិបតេយ្យ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ។
>>>អានបន្ត

Wednesday, January 19, 2011

សិស្ស​ឆ្នើម​កម្ពុជា​ ៣​រូប ដណ្ដើម​បាន​ពាន​រង្វាន់​ផ្នែក​គណិត​វិទ្យា​មក​ពី​ការ​ប្រកួត​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ThePhnomPenhPost
ភ្នំពេញ : សិស្ស​ឆ្នើម​កម្ពុជា​៣​នាក់​ បាន​ទទួល​ជ័យ​លាភី​លើ​វិញ្ញាសា​គណិតវិទ្យា ក្រោយ​ការ​ប្រឡង​ប្រជែង​ជាមួយ​សិស្ស​ជាង​៤០០​នាក់ មក​ពី​ប្រទេស​ចំនួន​៨​នៅ​ឯ​ទីក្រុង​ហុងកុង​ដែល​ក្នុង​នោះ​មាន​សិស្ស​កម្ពុជា ​ ១១​នាក់​ផង​ដែរ ​ដែល​បាន​ចូល​រួម​ប្រឡង​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។
>>>អានបន្ត

ដើមត្នោត