Tuesday, September 27, 2011

ប្រទេស​កម្ពុជាចូលរួមនៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ

ABC News

ព័ត៌មានថ្មីៗ 16:09:39, 27 September 2011
នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា​ ប្រទេស​ខ្លួន​មាន​កំណើន​សេដ្ឋកិច្ច​ និង​អំពាវនាវ​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ពិភព​លោក។

កាល​ពី​ម្សិល​មិញ​នេះ​ ប្រទេស​កម្ពុជា​បាន​ចូល​រួម​ធ្វើ​ការ​ពិភាក្សា​ពី​បញ្ហា​អស្ថិរភាព​សេដ្ឋកិច្ច​ពិភព​លោក​ និង​បញ្ហា​អសុវត្ថិភាព​អាហារ​ នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។

លោក​ ហោ ណាំហុង ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជាបាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អង្គការ​ពិភព​លោក​នេះ ​នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញ៉ូវយក​ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ពិភព​លោក​ ចំពោះ​បញ្ហា​អស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​សហរដ្ឋ​អាម៉េរិក​ និង​តំបន់​សហគមន៍​អឺរ៉ុប។
>>>អានបន្ត

នាយករដ្ឋមន្ត្រី​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រកាស​ភាព​អាសន្ន​ទឹក​ជំនន់

VOA News

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ជាពិសេស​មួយ​ជាមួយ​នឹង​មន្ត្រី​គ្រប់​ស្ថាប័ន​ និង​អភិបាល​ខេត្ត​ក្រុង​ទាំង​អស់​បន្ទាប់​ពី​នៅ​តាម​ខេត្ត​មួយ​ចំនួន​តាម​ដង​ទន្លេ​មេគង្គ ​ទន្លេ​បាសាក់ ​និង​ជាប់​ព្រំដែន​កម្ពុជា​ថៃ​កំពុង​វាយលុក​ដោយ​ទឹក​ជំនន់។

លោក​ ខៀវ ​កញ្ញារិទ្ធ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​នៅ​ឯ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន ​សែន ​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ក្រុង​ទាំង​អស់​រក្សា​នៅ​នឹង​កន្លែង ​និង​កុំ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ ឬ​ក៏​មក​ចូល​រួម​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​តែ​វាយលុក​ដោយ​ទឹក​ជំនន់។
>>>អានាបន្ត

Tuesday, September 20, 2011

ព្រះ​ពុទ្ធ​សាស​នា​និង​យុ​វ​ជន​

ABC News

ព្រះភិក្ខុ​សុវណ្ណត្ថេរោ ង៉ែត ផល្លា ចៅ​អធិការ​វត្ត​អង្គរុន, ឃុំខ្វាវ, ស្រុក​ទ្រាំង, ខេត្ត​តាកែវ។ រូបភាព​ថត​ក្នុង​បន្ទប់​ផ្សាយ​​របស់​ Radio Australia ​នៅ​ក្រុង​មែល​ប៊ិន។
ថ្ងៃនេះគឺជាថ្ងៃកាន់បិណ្ឌទី៨ហើយនាទីកម្រងសង្គមនិងយុវជននៅក្នុងការផ្សាយរបស់ Radio Australia សូមលើកយកប្រធាន​បទ​ស្ដី​ពី​​ព្រះ​ទ្ធសាសនា​និងយុវជន។
នៅក្នុងបន្ទប់ផ្សាយនាក្រុងមែលប៊ិននេះ ក៏ មាន​វត្ត​មាន​របស់​​ព្រះតេជគុណ ង៉ែត ផល្លា ផង​ដែរ​​ ហើយ​​​សូម​លោកអ្នក​កញ្ញា​ចូលរួមពិភាក្សា​​​ជុំវិញប្រធាន​បទ​ព្រះ​ពុទ្ធសាសនា​និង​យុវជន។
>>>អានបន្ត

Sunday, September 18, 2011

Battle themes emerge for deficit reduction fight in Congress

CNN News
(CNN) -- There is a war going on in Washington, and the politicians waging it can't even agree on what kind it is.

To Republicans, President Barack Obama and Democrats are waging class warfare by proposing tax reforms that would make wealthy Americans pay more than they do now.
"When you pick one area of the economy and you say, 'We're going to tax those people because most people are not those people,' that's class warfare," Sen. Lindsey Graham, R-South Carolina, said Sunday on CNN's "State of the Union."
Democrats refer to political warfare, with Republicans blocking the Obama administration's initiatives to better their chances of defeating him in next year's election.

"I don't think people like that style of politics and that's the reality ... we'll be facing in November 2012," Sen. Dick Durbin, D-Illinois, said on the same program.
>>>Go on reading

Wednesday, September 14, 2011

ADB៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១១​កើន​ដល់ ៦,៨%

RFA News

ដោយ សុខ សេរី
2011-09-14

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១១ កើន​ដល់​ចំនួន ៦,៨% ប្រៀបធៀប​នឹង​ឆ្នាំ​២០១០ កន្លង​ទៅ គឺ​ចំនួន ៦,៥%។
ការ​ព្យាករ​នេះ​គឺ​ខុស​គ្នា​ទៅ​នឹង​ការ​ប្រកាស​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ថ្មីៗ​នេះ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ឆ្នាំ​២០១១ គឺ​មាន​ចំនួន ៦% ប៉ុន្តែ​ការ​ព្យាករ​ថ្មី​មួយ​បាន​អះអាង​ថា គឺ​មាន​ចំនួន ៨,៧%។
>>>អានបន្ត

ដើមត្នោត