Saturday, January 29, 2011

កសិករ​បង្កើត​ធនាគារ​ស្រូវ​ដើម្បី​ទប់ទល់​នឹង​ការ​ឡើង​ចុះ​តម្លៃ​ស្រូវ

VOANews
រូបថត៖ Reuters
កសិករ​ខ្មែរ​កំពុង​ស្ទូង​នៅ​ក្នុង​ស្រែ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ភាគ​ខាង​លិច​ទី​ក្រុង​ភ្នំពេញ។
អ្នកស្រី​ ហែម ព្រឿង កំពុង​អង្គុយ​អែប​នឹង​ជង្រុក​ស្រូវមួយ​​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​ ប្រមាណ​៣x ៦ម៉ែត្រ​​​​​​នៅ​ក្នុង​ភូមិ​ព្រះធាតុ​នៃ​ស្រុក​កណ្តាល​ស្ទឹង​ចម្ងាយ​ប្រមាណ​ ៨​គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ​ក្នុង​ខេត្ត​កណ្តាល។
>>>អានបន្ត

Friday, January 28, 2011

ប្រទេស​កម្ពុជា​ពុំព្រម​ដក​ទងជាតិ​ចេញ​ពី​វត្ត​ជិត​ប្រាសាទ​ព្រះវិហារ

VOANews
រូបថត៖ REUTERS
ព្រះ​សង្ឃ​ថៃ​ចូល​រួម​បាតុកម្ម​ជាមួយ​ ក្រុម​ចលនា​អាវ​លឿង​​​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០១១ នៅ​ជិត​វិមាន​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​បាងកក​ ដើម្បី​​ប្រឆាំង​នឹង​ការណ៍​ដែល​រដ្ឋាភិបាល​ថៃ​មិន​បាន​លុប​ចោល​កិច្ច​ ព្រមព្រៀង​ព្រំដែន​មួយ​ជាមួយ​ប្រទេស​កម្ពុជា។
ប្រទេស​ថៃ​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខឹង​យ៉ាងខ្លាំង​ដោយសារ​សេចក្តី​ ថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ីត វីចាជីវ៉ា (Abhisit Vejjajiva)​ ឱ្យ​កម្ពុជា​ដក​ទង់ជាតិ​របស់​ខ្លួន​ចេញពី​ទឹកដី​របស់​កម្ពុជា។ ប្រទេស​កម្ពុជា​បានចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី​ថៃ​ ថា​ជាការ​ទាមទារ​ដ៏​ប្រមាថ។
>>>អានបន្ត

Tuesday, January 25, 2011

ភ្នំ​បូកគោ​ស្វាគមន៍​ភ្ញៀវទេសចរ នាឱកាស​បុ​ណ​ចូលឆ្នាំ​ចិន​ខាងមុខ

CEN
ភ្ញៀវ​ឡើង​លេង​លើ​ភ្នំ​បូកគោ​ដែលមាន​ព្រិល និង​អ័ព្ទ​ដូ​ចនៅ​តំបន់​អឺរ៉ុប​នាពេល​កន្លងមក
ផ្លូវ​ឡើង​រមណីយដ្ឋាន​បូកគោ​មាន​លក្ខណៈ​ល្អ​ស្អាត
កំពត: ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្តកំពត​នឹង​ផ្អាក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ មួយចំនួន នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ភ្ញៀវទេសចរ​បានមក​កំសាន្ដ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ។ រមណីយដ្ឋាន​ភ្នំ​បូកគោ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដែលមាន​ឈ្មោះ​ល្បីល្បាញ​។
>>>អានបន្ត

Sunday, January 23, 2011

ក្រុម​អាវ​ក្រហម​បង្ហាញ​ខ្លួន​កណ្តាល​ក្រុង​បាងកក រំលឹក​ដល់​អ្នក​ស្លាប់​ក្រោម​ការ​បង្ក្រាប

ThePhnomPenhPost
បាងកក៖ ក្រុម​បាតុករ​មក​ពី​​រណសិរ្ស​រួប​រួម​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ប្រឆាំង​ ភាព​ផ្តាច់ការ (UDD) បាន​ចាប់​ផ្តើម​នូវ​​ក្បួន​តវ៉ា​របស់​ពួកគេ​ចេញ​ពី​សង្កាត់​ពាណិជ្ជកម្ម​ រដ្ឋចាប្រាសុង ឆ្ពោះ​ទៅ​វិមាន​ប្រជាធិបតេយ្យ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ។
>>>អានបន្ត

Wednesday, January 19, 2011

សិស្ស​ឆ្នើម​កម្ពុជា​ ៣​រូប ដណ្ដើម​បាន​ពាន​រង្វាន់​ផ្នែក​គណិត​វិទ្យា​មក​ពី​ការ​ប្រកួត​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ThePhnomPenhPost
ភ្នំពេញ : សិស្ស​ឆ្នើម​កម្ពុជា​៣​នាក់​ បាន​ទទួល​ជ័យ​លាភី​លើ​វិញ្ញាសា​គណិតវិទ្យា ក្រោយ​ការ​ប្រឡង​ប្រជែង​ជាមួយ​សិស្ស​ជាង​៤០០​នាក់ មក​ពី​ប្រទេស​ចំនួន​៨​នៅ​ឯ​ទីក្រុង​ហុងកុង​ដែល​ក្នុង​នោះ​មាន​សិស្ស​កម្ពុជា ​ ១១​នាក់​ផង​ដែរ ​ដែល​បាន​ចូល​រួម​ប្រឡង​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។
>>>អានបន្ត

Tuesday, January 18, 2011

ផ្ទះ៦៧ខ្នង​ត្រូវអគ្គិភ័យ​លេបត្របាក់​នៅខណ្ឌ​ឫស្សីកែវ​ក្រុងភ្នំពេញ​

RFI
ផ្ទះប្រជាពលរដ្ឋ​ចំនួន៦៧ខ្នង​ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​ទាំងស្រុង ​កាលពី​រសៀល​ថ្ងៃទី​១៨មករា​
©​ លី​ ម៉េងហួរ
ដោយ លី ម៉េងហួរ
យ៉ាងហោច​ណាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៦៧ ​ខ្នង​ ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ កាលពី​រសៀល​ថ្ងៃ​ទី​១៨​មករា​នេះ​។ ​ អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​កាលពី​វេលា​ម៉ោងជាង ១ រសៀល​ថ្ងៃ​នេះ​ នៅជាប់​ផ្លូវជាតិ​លេខ ៥​ ជួរ​ខាង​មាត់ទន្លេ ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ ២ ខាងក្រោយ​អធិការដ្ឋាន​នគរបាល​ខណ្ឌប្ញស្សីកែវ​។ ​ផ្ទះ​ឆេះ​ធ្វើ​ពី​ឈើ ​ថ្ម​និង​ផ្ទះ​ខ្លះ​ប្រក់​ស័ង្កសី ​នៅ​តំបន់​ច្រាំង​ចំរេះ​ទាំងនោះ​ ទើបតែ​ត្រូវ​ភ្លើង​ឆាបឆេះ​ម្តង​រួច​មកហើយ​កាលពី​ឆ្នាំមុន។
>>>អានបន្ត

Thursday, January 13, 2011

ទឹក​ជំនន់​-ដី​បាក់​រលំ ធ្វើ​​ឲ្យ​បាត់​បង់​ជីវិត​យ៉ាង​តិច​២៣៧​នាក់ និង​ផ្ទះ​​​រាប់​រយ​ខ្នង​ត្រូវ​កប់​​ក្នុង​ភក់​ល្បាប់

ខ្មែរស្ថាបនា
យោង​តាម​សារព័ត៌​មាន​បរទេស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ មករា នេះថា ប្រជា​ជន​ប្រេស៊ីល យ៉ាង​តិច ២៣៧​នាក់ បាន​បាត់​បង់ជីវិត​ កាលពី​ថ្ងៃ​អង្គារ៍ និង​ពុធ កន្លងមក នៅ​តំបន់​ភ្នំ សឺរ៉ាណា ភាគ​ខាង​ត្បូង​របស់​រដ្ឋ​ រីអូ ក្រោយ​ពី​កើត​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បាន​ធ្វើ​ឲ្យ​ដី​លើ​ភ្នំ បាក់​ធ្លាក់​ចូល​​ក្នុង​​តំបន់​ប្រជា​ជន​រស់​នៅ​ កប់​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​ ក្រោម​ដីល្បាប់។
>>>អានបន្ត

Monday, January 10, 2011

Chemical Pesticides Still Recklessly Used, Farmers Say (Cambodia news in Khmer)

voakhmerservice

Striving to make a living and eat during a slow economy, Cambodian farmers in Kandal province said this week they continue to use whatever pesticides they can affordably obtain and that they often spray without wearing protective masks and gloves. Cambodia's Ministry of Agriculture is running a campaign to increase awareness about pesticide use. More than 80 percent of Cambodia's 14 million people live in rural areas and heavily depend on farming.

Friday, January 7, 2011

តើ Facebook រក​ចំណូល​បាន​ដោយសារ​អ្វី​ទើប​គេ​ហ៊ាន​ឲ្យតម្លៃ​រហូត​ដល់​៥០ពាន់​លាន​ដុល្លារ?

RFI
ដោយ សេង ឌីណា
ធនាគារ​ដ៏ធំមួយ​របស់​អាមេរិក ឈ្មោះ Goldman Sachs បាន​ឲ្យ​តម្លៃ​ Facebook រហូតដល់​ទៅ ៥០ពាន់​លាន​ដុល្លារ (៥០ ០០០​លាន​ដុល្លារ)។ Goldman Sachs ព្រមទាំងក្រុមហ៊ុន​វិនិយោគ​មួយទៀត​មកពី​រុស្ស៊ី បាន​បោះទុន​វិនិយោគ​ចូល​ក្នុង Facebook ចំនួន ៥០០​លាន​ដុល្លារ។
>>>អានបន្ត

Thursday, January 6, 2011

ការ​ប្រើប្រាស់ Facebook ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​

ABC Radio Australia
វិទ្យុអូស្រ្ដាលី​សូមនាំមកជូននូវប្រធានបទថ្មីមួយជុំវិញការស្រាវជ្រាវទាក់ទងនឹងការប្រើប្រាស់
បណ្ដាញសង្គមដែលគេមានការពេញនិយមហៅថា Facebook នៅក្នុងចំណោមពលរដ្ឋខ្មែរ
ដែលប្រើប្រាស់អ៊ីនធើរណិត។
>>>អានបន្ត

Wednesday, January 5, 2011

ការប្រកបរបរត្បាញកញ្ជើល្អីរបស់ពលរដ្ឋខេត្តកំពង់ឆ្នាំង

ABC Radio Australia
មុខ​របរ​ប្រចាំ​គ្រួសារ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ រូបភាព៖ មាន សួស្ដី វិទ្យុ​អូស្រ្តាលី
នៅ​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រ​ខាង​លិច​ផ្លូវ​ជាតិ​លេខ៥ មុន​នឹង​ធ្វើ​ដំណើរ​ចូល​ទៅដល់ទីរួមខេត្ត
កំពង់ឆ្នាំង នៅតាមផ្ទះនីមួយៗ​គេឃើញសំបូរទៅដោយកញ្ជើ ល្អី កញ្ជ្រែងនិង ចង្អេរថ្មីៗដែល
ជាផលិតផលធ្វើដោយដៃផ្ទាល់របស់អ្នកភូមិនៅទីនោះ។
>>>អានបន្ត

ប្រាសាទ​កោះកេរ ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​បំផុត​

CEN
សៀមរាប: ពិតមែនតែ​ប្រាសាទ​ កោះកេរ ​ស្ថិតនៅ​ឆ្ងាយ​ពី​យើង​គ្រប់គ្នា​ក៏ដោយ​ក៏​ប្រាសាទបុរាណ​មួយ​នេះ ដែលមាន​អាយុកាល​ជាង ​១០០០ ​ឆ្នាំ​មកហើយ​នោះ​ ត្រូវបានគេ​សម្លឹង​មើលឃើញថា ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងសំខាន់​មួយ ដែល​អាច​មិន​ឲ្យ​គេ​បំ​ភ្លេចញ​វា​បានឡើយ ។​

​ ប្រាសាទ កោះកេរ បើ​យើង​ធ្វើដំណើរ​ពី​ខេត្តសៀមរាប​មាន​ចំងាយ​ប្រមាណ ១៤០ ​គីឡូម៉ែត្រ ។ ប៉ុន្តែ​បើ​យើង​ធ្វើដំណើរ​ពី​ខេត្តព្រះវិហារ​មាន​ចំងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ ។ ប្រាសាទ​ កោះកេរ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះកេរ​ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ។​
>>>អានបន្ត

អ្នកក្រីក្រ​នាំ​គ្នា​បង្កើត​មុខរបរ​លក់លៀស​កាន់​តែ​ច្រើន​ឡើង

RFI
ដោយ គី សុខលីម
ដោយសារ​តែ​គ្មាន​ជម្រើស អ្នកក្រីក្រ​មក​ពី​តំបន់ជនបទ​បាន​នាំ​គ្នា​បង្កើត​មុខរបរ​លក់លៀស​នៅ​ទីក្រុង ​ភ្នំពេញ​កាន់​តែ​ច្រើន​ឡើងៗ។ អ្នក​លក់​លៀស​បាន​និយាយ​ប្រាប់​ថា ពួក​គេ​អាច​មាន​គ្នា​ចំនួន​ជិត​មួយពាន់នាក់​ដើរ​លក់លៀស​ពាសពេញ​ទីក្រុង​ ភ្នំពេញ។ មុខរបរ​លក់​លៀស​ត្រូវ​ការ​ដើមទុន​ជា​មធ្យម​តែ​១០​ដុល្លារ​ប៉ុណ្ណោះ៕
>>>អានបន្ត

Tuesday, January 4, 2011

ឈ្មួញ​កំពុង​ទម្លាក់​តម្លៃ​ស្រូវ​នៅ​រដូវ​ច្រូតកាត់​ដែល​កសិករ​ត្រូវ​លក់​ស្រូវ​សង​បំណុល​

CEN
​ភ្នំពេញ​: សមាគម​សម្ព័ន្ធ​កសិករ​ខ្មែរ​បាន​ចោទប្រកាន់​ថា​ពួក​ឈ្មួញកណ្តាល​ទំនងជា​ដៃ​ ជើង​របស់​រោង​ម៉ាស៊ីន​ស្រូវ​នានា​បាន​និង​កំពុង​រួម​គ្នា​ទម្លាក់​តម្លៃ​ ស្រូវក្នុង​រដូវ​ច្រូត​កាត់​នេះ​ដែល​ធ្វើ​ឲ្យ​កសិករ​គ្មាន ជម្រើស​ពីព្រោះ​ត្រូវការ​លុយ​សង​បំណុល​គេ​។
>>>អានបន្ត

Khmer Comedy

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ