Monday, February 28, 2011

ប៉ូលិស​បំបែក​ក្រុម​អ្នក​តវ៉ា​បឹង​កក់​នៅ​មុខ​សាលា​រាជធានី

VOA News
កងកម្លាំងប៉ូលីសបានបំបែកក្រុមអ្នកតវ៉ាមកពីតំបន់បឹងកក់ជាច្រើននាក់ដែលបានប្រមូលផ្តុំគ្នានៅខាងមុខសាលាក្រុងភ្នំពេញដើម្បីតវ៉ាប្រឆាំងនឹងការណ៍ដែលអាជ្ញាធរក្រុងភ្នំពេញបដិសេធសំណើរបស់ពួកគាត់សុំអភិវឌ្ឍនៅនឹងកន្លែង។
អាជ្ញាធរបានប្រើប្រាស់កងកម្លាំងសន្តិសុខដើម្បីវាយបំបែកក្រុមអ្នកតវ៉ានៅថ្ងៃច័ន្ទនេះដែលមានប្រមាណ១០០នាក់។
->>>>អានបន្ត

Thursday, February 24, 2011

កម្ពុជា​ត្រូវការ​ឧស្សាហ​កម្ម​ផលិត​ពូជ​ស្រូវ​បន្ថែម​ទៀត

VOANews
រូបថត៖ AP
ដោយ​​កម្ពុជា​មាន​ដី​កសិកម្ម​រហូត​ដល់​ ២លាន​៧សែន​​ហិកតា អ្នក​ជំនាញ​ខាង​កសិកម្ម​សង្ឃឹម​ថា វិធីសាស្ត្រ​ថ្មី​និង​ស្រូវ​ពូជ​ថ្មី​នេះ​អាច​ជួយ​ឲ្យ​ប្រទេស​នេះ​អាច​ សម្រេច​បាន​នូវ​គោលដៅ​​នាំ​ចេញ​ស្រូវ​ចំនួន​១លាន​តោន​ក្នុង​មួយ​ឆ្នាំ​​នៅ​ ឆ្នាំ​២០១៥។


អ្នក​​សេដ្ឋកិច្ច​និង​អ្នក​​ជំនាញ​កសិកម្ម​​លើក​ឡើង​ថា ​កម្ពុជា​ត្រូវ​ការ​ឧស្សាហ​កម្ម​ផលិត​​គ្រាប់​ពូជ​ស្រូវ​បន្ថែម​ទៀត​​ ដើម្បី​ធានា​ដល់​កំណើន​ផលិត​កម្ម​ស្រូវ ​និង​ការ​នាំ​អង្ករ​ចេញ​តាម​ផែន​ការ​របស់​រដ្ឋាភិបាល។
>>>អានបន្ត

Friday, February 18, 2011

កម្ពុជា​រួម​មតិគ្នា​តែ​មួយ​ពេល​ដែល​មាន​ទំនាស់​ជាមួយ​ថៃ

VOANews
រូបថត៖ AP
សិស្សានុសិស្ស​ខ្មែរ​គ្រវី​ទង់ជាតិ​កម្ពុជា​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ។

ក្រុម​អ្នក​សង្កេតការណ៍​កម្ពុជា​និយាយ​ថា​ចលនា​ជាតិ​និយម​ដែល​ភាគី​ខ្មែរ​ ទាំង​អស់​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​សាមគ្គីភាព​ក្នុង​«សំឡេង​រួម​តែ​មួយ»​ ​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់​ក្នុង​ ប្រវត្តិសាស្ត្រ​កម្ពុជា​ ខណៈពេល​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ចុង​ក្រោយ​ជាមួយ​ប្រទេស​ថៃ​កាលពី​ ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០១១។
>>>អានបន្ត

Tuesday, February 15, 2011

ជម្លោះកម្ពុជា-ថៃ ត្រូវ អ.ស.ប ទុកឲ្យអាស៊ានបន្តដោះស្រាយវិញ

ABC Radio Australia
រូប​ថត​ទាហាន​ខ្មែរ​ឈរការពារ​ប្រាសាទព្រះវិហារ​ដោយ AFP។

ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាតិ អំពាវនាវឲ្យកម្ពុជានិងថៃបញ្ឈប់ការបាញ់គ្នាជា
អចិន្រ្តៃយ៍ បន្ទាប់ពីប្រទេសទាំងពីរបានផ្ទះអាវុធដាក់គ្នាយ៉ាងស្លាប់រស់កាលពីសប្ដាហ៍មុន។

ប្រធានក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ លោកស្រី Maria Luiza Ribeiro Viotti
ពីប្រទេស Brazil បានចេញការអំពាវនាវនាវនេះនៅក្នុងការ ប្រជុំមិនបើកចំហមួយ ដែលមាន ការចូលរួមដោយរដ្ឋមន្រ្តីការបរទេសមកពីប្រទេស កម្ពុជា ថៃ និងឥណ្ឌូណេស៊ី។
>>>អានបន្ត

Sunday, February 13, 2011

​ក្រុ​មវិ​ស័​យទេ​ស​ចរ​ណ៍ឯ​ក​ជន​អំ​ពាវ​នា​វឲ្យ​ប​ញ្ចប់​សង្រ្គា​មដែ​ល​ប៉ះពា​ល់ទេ​ស​ចរ

ABC Radio Australia
ប្រាសាទអង្គរវត្ត​តំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។ សូ លឹមសេង

ក្រុមអាជីវកម្មឯកជនលើវិស័យទេសចរណ៍រួមមានសមាគមទីភ្នាក់ងារទេសចរណ៍
សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគមមគ្គុទេស្ទក៏ទេសចរណ៍ និង
សមាគមដឹកជញ្ជូន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ នៅចុងសប្តាហ៍នេះ
ដើម្បីបញ្ឈប់សង្រ្គាមតាមព្រំដែនកម្ពុជាថៃ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់វិស័យ
ទេសចរណ៍។
>>>អានបន្ត

Thursday, February 10, 2011

ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​នៅ​ខេត្ត​ស្រះ​កែវ​ស្អប់​សង្រ្គាម ខុស​ពី​អ្នក​នយោបាយ​នៅ​ក្រុង​​បាង​កក​​មួយ​​ក្ដាប់​​តូច

Kampuchea Thmey Daily
ភ្នំពេញ ៖ គោល​បំណង​នៃ​ការ​ជួប​ពិភាក្សា​រវាង​មេភូមិ មេឃុំ ចៅហ្វាយ​ស្រុក និង​មន្រ្តី កង កម្លាំង​ពាក់​ព័ន្ធ​រាប់​ទាំង​មេ​ទ័ព​នៅ​ជួរ​មុខ​ផង​នោះ បាន​ផ្ដោត​ជា​សំខាន់​គឺ​ចេតនា​មិន​ចង់​ឲ្យ​ប្រជាពល​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ​ស្អប់​ខ្ពើម​គ្នា គឺ​នៅ​ស្រឡាញ់​រាប់​អាន​​ដូច​កាល​គ្រា​ដើម កុំ​ប្រកាន់​ពូជ​​សាសន៍​ ហើយ​ចេតនា​របស់​អ្នក​នយោបាយ​ក្រុង​បាង​កក​គឺ​ជា​រឿង​ដាច់​ដោយ​ឡែក​របស់​ មនុស្ស​មួយ​ក្ដាប់​តូច​ ល្មោភ​សង្រ្គាម​ទៅ​ចុះ។
>>>អានបន្ត

Wednesday, February 9, 2011

ថៃ​បញ្ជូន​រថ​ក្រោះ​ប្រហែល​២០​គ្រឿង​​ចូល​ជិត​តំបន់​ព្រំ​ដែន

ThePhnomPenhPost
ព្រះវិហារ៖ តាម​សេចក្តី​រាយការណ៍​ បាន​ឲ្យ​ដឹង​ថា រថ​ក្រោះ​យោធា​ថៃ​ប្រហែល ២០​គ្រឿង​ ត្រូវ​បាន​បញ្ជូន​មក​កាន់​​ស្រុក​មួយ​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំ​ដែន​របស់​ ប្រទេស​ថៃ ទល់​មក​នឹង​​ខេត្ត​ព្រះវិហារ​ ជា​ទី​ដែល​​កើត​មាន​ការ​ប៉ះ​ទង្គិច​​ប្រដាប់​អាវុធ​​ចំនួន ៤​លើក​ជាប់ៗ​គ្នា ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​ ទី​០៤ កុម្ភៈ។
>>>អានបន្ត

Tuesday, February 8, 2011

ពលរដ្ឋ​ខ្មែរ​ជីក​លេណដ្ឋាន​នៅ​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យ

RFA
RFA/Soun Sophalmony
កុមារ​ខ្មែរ​ពួន​ក្នុង​លេណដ្ឋាន នៅ​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១១


ការ​គំរាម​ធ្វើ​ការ​វាយ​ប្រហារ​របស់​ថៃ​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ តាម​តំបន់​ព្រំដែន នាំ​គ្នា​ជីក​លេណដ្ឋាន​នៅ​តាម​លំនៅឋាន​រៀង​ខ្លួន ដើម្បី​ការ​ពារ​ខ្លួន។
>>>អានបន្ត

Khmer News 08-02-2011 (2)

Sunday, February 6, 2011

កង​ទ័ព​កម្ពុជា​និង​ថៃ​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី​ទៀត

VOANews
រូបថត៖ Reuters
ទាហាន​ខ្មែរ​​លី​​​អាវុធ​នៅ​ជិត​ប្រាសាទ​ ព្រះវិហារ​​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ​៦​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ សាក្សី​បាន​ឲ្យ​ដឹង​ថា​ទាហាន​ខ្មែរ​និង​ថៃ​​បាន​​ផ្ទុះ​អាវុធ​ដាក់​គ្នា​កាល ​ពី​​ល្ងាច​ថ្ងៃ​អាទិត្យ​​នៅ​តំបន់​ព្រំដែន​មាន​វិវាទ​មួយ​ ដែល​ការណ៍​នេះ​ជា​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ទី​៣​ក្នុង​រយៈពេល​៣​ថ្ងៃ​ ជាប់ៗ​គ្នា​​ក្នុង​ទំនាស់​ដណ្តើម​ដី​នៅ​ជុំ​វិញ​ប្រាសាទ​​​​ខ្មែរ​សាសនា​​ ហិនឌូ «ព្រះវិហារ»​ចំណាស់​៩០០​ឆ្នាំមួយ​នេះ។


ការ​ប៉ះ​ទង្គិច​តាម​ព្រំដែន​រវាង​កងទ័ព​ថៃ​និង​កម្ពុជា​បាន​ផ្ទុះ​ជា​ថ្មី​ នា​ថ្ងៃ​អាទិត្យ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ដែល​បាន​សាងសង់​តាំង​ពី​សតវត្សរ៍ ​ទី​១១​ ដែល​ជា​ការ​បញ្ចប់​នូវ​ការ​យល់ព្រម​ឈប់​បាញ់គ្នា​ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ ​កាល​ពី​ថ្ងៃសុក្រ​និង​ថ្ងៃសៅរ៍​កន្លង​មក​នេះ​និង​បាន​សម្លាប់​មនុស្ស​អស់​ យ៉ាង​ហោច​ណាស់​៥​នាក់​ដែរ។
>>>អានបន្ត

Friday, February 4, 2011

ចូលឆ្នាំ​ចិន​ថ្ងៃទី​បី​ភ្ញៀវ​សម្រុក​ឡើង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ មាន​ចំនួន​ច្រើនសន្ធឹក​សន្ធាប់

CEN
កំពត: ទោះបី​មិនទាន់បាន​បូកសរុប​ជា​ផ្លូវការ​ក្តី រហូតមកដល់​ម៉ោង ៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១១ ដែលជា​ទិវា​ទី​បី នៃ​ឱកាស​បុណ្យចូលឆ្នាំ​ចិន វៀតណាម ការប៉ាន់ប្រមាណ​ចំនួន​រថយន្ត​ភ្ញៀវទេសចរ​ឡើងទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ ព្រះមុនីវង្ស​បូកគោ​ឃើញថា មិនតិចជាង ១.០០០ គ្រឿង​ឡើយ ដោយ​ចំនួន​នេះ​មានការ​កើនឡើង​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ចំនួន​ភ្ញៀវ​ក្នុង​ថ្ងៃ ​ដំបូង និង ថ្ងៃទី​ពីរ ។
>>>អានបន្ត

Thursday, February 3, 2011

ខេត្ត​ព្រះសីហនុ​: តំបន់ឆ្នេរ​សមុទ្រ​ថ្ងៃ​ទីមួយ​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​គ្មាន​មនុស្ស​ទេ​

CEN
​ឆ្នេរ​អូ​ឈើទាល កាលពី​ព្រឹក​ថ្ងៃទីមួយ​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​​ជនជាតិចិន វៀតណាម​ ​ត្រូវ​និង​ថ្ងៃទី​០៣​ខែ​កុ​ម្ភៈឆ្នាំ​២០១១

ព្រះសីហនុ: មាន​ភ្ញៀវទេសចរ​តិចតួច​ណាស់​ដែល​បានមក​តាម​តំបន់ឆ្នេរ​ដ៏​មាន​ប្រជាប្រិយភាព ​ជាងគេ​ក្នុង​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃទី​មួយ​នៃ​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំនេះ ​។ តែ​អ្នកជំនាញ​និយាយថា ថ្ងៃទី​មួយ​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម​នេះ​ជា​ថ្ងៃ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចិន វៀតណាម គេ​តម​ ដូច្នេះ​នៅ​មិនទាន់មាន​ភ្ញៀវ​ច្រើន​នៅឡើយ​ទេ​។
>>>អានបន្ត

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ