Thursday, April 28, 2011

មេ​ទ័ព​កម្ពុជា និង​ថៃ​កំពុង​ជួប​ចរចា​គ្នា​ ខណៈ​ស្នូរ​កាំភ្លើង​ហាក់​ថម​ថយ​ខ្លះ

Phnom Penh Post NEWS
ឧត្តរមានជ័យ៖ ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​ថា មេ​ទ័ព​កម្ពុជា និង​ថៃ​ នៅ​​សមរភូមិ​ទិស​ខេត្ត​ឧត្តរមានជ័យ កំពុង​​ជួប​ចរចា​គ្នា​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព​នៅ​ក្នុង​តំបន់​ព្រំ​ដែន​ បន្ទាប់​ពី​​ភាគី​ទាំង​ពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ក្រពុល​មុខ​ឈាន​ដល់​ថ្ងៃ​ទី​៧​នេះ។
>>>អានបន្ត

Wednesday, April 27, 2011

ទាហាន​ថៃ​បន្ត​បាញ់​ចូល​មក​កម្ពុជា

VOA NEWS
ទាហាន​ថៃ បន្ត​​បាញ់​កាំភ្លើង​ធំ​ចូល​​មក​​តំបន់​មួយ​ចំនួន ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
សេចក្ដី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ ២០ និង ៤៥​នាទី ថ្ងៃ​ទី​២៧ មេសា ទាហាន​ថៃ បាន​ចាប់​ផ្ដើម​បាញ់​កាំភ្លើង​ធំ​មក​លើ​ទី​តាំង​កងយោធពលខេមរភូមិន្ទ​ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​នៅ​វេលា​ម៉ោង ២១ និង ២០​នាទី បាន​បាញ់​មក​លើ​ទីតាំង​កងទ័ព​ខ្មែរ​ដែល​កំពុង​ឈរ​ជើង​នៅ​ប្រាសាទ​តាក្របី។
>>>អានបន្ត

Tuesday, April 26, 2011

ថៃ​ស្វែង​រក​អន្តរាគមន៍​ពី​ចិន​និង​វៀតណាម

RFA NEWS
ក្រសួង​ការបរទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៦ មេសា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ចិន និង​វៀតណាម ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ឲ្យ​ជំរុញ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ងាក​មក​ចរចា​ទ្វេ​ភាគី​ជាមួយ​នឹង​ថៃ ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា។
ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​របស់​ថៃ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ បាន​ស្នើ​សុំ​ជួប​ចរចា​ជាមួយ​កម្ពុជា ដើម្បី​ស្វែង​រក​បទ​ឈប់​បាញ់​មួយ​ជា​បន្ទាន់។
>>>អានបន្ត

កម្ពុជា និង​ថៃ​បន្ត​ប្រយុទ្ធ​គ្នា​នៅ​ប្រាសាទ​តា​មាន់ និង​តា​ក្របី

RFA NEWS
សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​រាយការណ៍​ថា ចាប់​ពី​ម៉ោង ៥ ព្រឹក​ថ្ងៃ​ទី ២៧ រហូត​មក​ដល់​ពេល​នេះ ការ​ប្រយុទ្ធ​គ្នា​ដោយ​ទ័ព​ថ្មើរ​ជើង និង​អាវុធ​គាំទ្រ នៅ​តែ​បន្ត។
>>>អានបន្ត

ថៃ​ស្នើ​សុំ​ចរចា​ជា​មួយ​កម្ពុជា​ដើម្បី​ទម្លាយ​ភាព​ទាល់​ច្រក​ផ្នែក​យោធា

Phnom Penh Post NEWS
ភ្នំពេញ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​និយាយ​ថា រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ ប្រាវីត វង្សសុវណ្ណ បាន​ស្នើ​សុំ​ជួប​ចរចា​ជា​មួយ​សមភាគី​របស់​លោក គឺ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ជាប់​ផុង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​អស់​រយៈ​ពេល ៥​ថ្ងៃ​មក​នេះ។
>>>អានបន្ត

ការ​ប្រយុទ្ធ​នៅ​រីក​ធំ​ឡើង​នៅ​ខណៈ​មេដឹក​នាំ​រៀបចំ​ចរចា​បទ​ឈប់​បាញ់

VOA NEWS
កម្ពុជា​និង​ថៃ​បាន​បន្ត​វាយ​ប្រយុទ្ធ​គ្នា​ឈាន​ដល់ថ្ងៃ​ទី៥ ​នៅតំបន់​មាន​ជម្លោះ​ក្នុង​ខេត្ត​ឧត្តមានជ័យ​និង​ខេត្ត​ព្រះវិហារ។ នៅថ្ងៃ​អង្គារ៍នេះ​ កងទ័ព​ថៃ​បាន​ប្រើ​យន្តហោះ​F16​ចំនួន​៣​គ្រឿង ​ បាន​ហោះ​លើ​តំបន់ប្រាសាទ​តាមាន់​ និង​ប្រាសាទ​តាក្របី ​និង​បន្ត​ឆ្ពោះ​ទៅតំបន់​ភ្នំទ្រព្យ​ វាលឥន្ត្រី​ និង​តំបន់​ចាក់ច្រែង​នៃ​ខេត្តព្រះវិហារ។ ចំណែក​ឯ​កម្ពុជា​បាន​បាញ់​កាំជ្រួច​ហ្វូង​ប្រតិកម្ម​ BM21​ ដាក់​ភាគី​ថៃ​ផងដែរ។ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ថៃ ​គឺ​លោក​ ប្រាវីត វង្ស ស៊ូវ៉ាន់​ បាន​ទូរស័ព្ទ​មក​លោក​ឧបនាយករដ្ឋមន្រ្តី ​ទៀ បាញ់​ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​កម្ពុជា​ ដើម្បី​សុំ​ជួប​ចរចា​អំពី​បទ​ឈប់បាញ់​នាពេល​ខាង​មុខ។ ក៏ប៉ុន្តែ​នៅ​មិនទាន់​ដឹងថា​ ជំនួប​នេះ​នឹង​ធ្វើឡើង​នៅពេល​ណា​ទេ​ តែគ្រាន់​តែ​បាន​ដឹងថា​ ​ការពិភាក្សា​គ្នានេះ​ និង​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុងក្រោយ​របស់​ក្រសួង​ការពារជាតិ​ចេញ​ផ្សាយ​នៅថ្ងៃ​នេះ។
អានបន្ត

អាមេរិក​បារម្ភ​ពី​បញ្ហា​ជម្លោះ​​​ខ្មែរ-​ថៃ

VOA NEWS
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) កាល​ពី​ថ្ងៃ​ច័ន្ទ បាន​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ប៉ះទង្គិច​កម្លាំង​ប្រដាប់​អាវុធ​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ។
តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ លោកស្រី​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​សង​ខាង​ផ្អាក​សកម្មភាព​ជម្លោះ​នេះ ហើយ​ស្វែង​រក​ជំហាន​ដ៏​ចាំបាច់​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង និង​ជៀសវាង​ជម្លោះ​បន្ថែម​ទៀត។ លោកស្រី​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ជន​ស៊ីវិល និង​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ។
អានបន្ត

Monday, April 25, 2011

ការ​ប្រយុទ្ធ​ប្រដាប់​អាវុធ​បន្ត​នៅ​ព្រំដែន​កម្ពុជា​ថៃ​ ខណៈ​ឥណ្ឌូនេស៊ី​លប់ចោល​ដំណើរ​ទស្សនកិច្ច

VOA NEWS
រថពាស​ដែក​របស់​កង​​យោធពល​ខេមរភូមិន្ទ​កំពុង​សំចត​នៅ​ជិត​​តំបន់​ព្រំដែន​ជម្លោះ​រវាង​​ប្រទេស​កម្ពុជា​និង​ថៃ ​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​អំពិល​ខេត្ត​ឧត្តរមានជ័យ ​ចម្ងាយ​ប្រមាណ​៣២៥គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៥​ខែមេសា​ឆ្នាំ​២០១១​នេះ។ ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ចោទ​ប្រកាន់​ប្រទេស​ថៃ​​ ថា​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​​ប្រាសាទ​បុរាណ​ចំនួន​ពីរ​​ក្នុង​អំឡុង​នៃ​ការ​ប្រយុទ្ធ​​ចំនួន​៣​ថ្ងៃ​ជាប់ៗ​គ្នា​ ដែល​មាន​ទាហាន​យ៉ាង​ហោច​ណាស់​១២​នាក់​បាន​ស្លាប់។
កម្ពុជា​និង​ថៃ​​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ ​បាន​វាយ​ប្រយុទ្ធ​គ្នា​ឈានដល់​ថ្ងៃ​ទី​បួន​នៅ​តំបន់​ប្រាសាទ​តាមាន់​និង​ប្រាសាទ​តាក្របី​ តាម​បណ្តោយ​ក្រវ៉ាត់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​និង​ខេត្តសុរិន្ទ។
>>>អានបន្ត

ប្រធាន​អាស៊ាន​លុប​ចោល​ដំណើរ​មក​ពិភាក្សា​ជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ

ThePhnomPenhPost
ភ្នំដងរែក៖ ស្នូរ​កាំភ្លើង​បាន​ស្ងាត់​ទៅ​ហើយ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា​​យ៉ាង​បង្ហូរ​ឈាម​​នៅ​តាម​ដង​ព្រៃ​ភ្នំដង​រែក ប៉ុន្តែ ក្តី​សង្ឃឹម​​សម្រាប់​ដំណោះ​ស្រាយ​ការទូត​បាន​រលាយ​បាត់​ទៅ​វិញ បន្ទាប់​ពី​​មាន​ការ​លុប​ចោល​កិច្ច​ប្រជុំ​​ជា​មួយ​ប្រេសិត​កំពូល​ថ្នាក់​តំបន់​។
">>>>អានបន្ត

Sunday, April 24, 2011

ថៃ​៥​នាក់​ស្លាប់ ១១​នាក់​រង​របួស ខណៈ​កម្ពុជា​​២​នាក់​​របួស ក្នុង​នោះ​មាន​បុគ្គលិក CTN ម្នាក់

ThePhnomPenhPost
ឧត្តរមានជ័យ៖ មន្ត្រី​យោធា​កម្ពុជា​នៅ​សមរភូមិ​មុខ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍​ថា ទាហាន​ថៃ​ចំនួន ៥​នាក់ បាន​ស្លាប់ និង​ ១១​នាក់​ទៀត​រង​របួស​ ខណៈ​ភាគី​កម្ពុជា​មាន​មនុស្ស​ ២​នាក់​រង​របួស ក្នុង​នោះ​មាន​ទាំង​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍ CTN ម្នាក់​ផង​ដែរ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​កម្ពុជា និង​យោធា​ថៃ នៅ​តំបន់​ប្រាសាទ​តាមាន់​រហូត​មក​ដល់​រសៀល​ថ្ងៃ​អាទិត្យ​នេះ។
>>>អានបន្ត

Friday, April 22, 2011

ទាហាន​ខ្មែរ-​ថៃ​ប៉ះ​ប្រយុទ្ធ​គ្នា​ជា​ថ្មី

RFA NEWS
កង​ទាហាន​ខ្មែរ-​ថៃ នៅ​តាម​តំបន់​ព្រំដែន បាន​ប៉ះ​ប្រយុទ្ធ​​​គ្នា​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេសា​នេះ។
ប្រភព​ពី​កង​យោធា​ខ្មែរ​ប្រចាំ​ការពារ​ព្រំដែន​​នៅ​ប្រាសាទ​តាមាន់ នៃ​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​បាន​ចាប់​ផ្ដើម​ជា​ថ្មី​ទៀត ចាប់​ពី​តំបន់​ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តាក្របី កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា បន្ទាប់ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​រវាង​ទាហាន​ខ្មែរ-​ថៃ ចំនួន ៤​ថ្ងៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ កាល​ពី​ជាង​មួយ​ខែ​មុន​ម្ដង​មក​ហើយ​នោះ។
>>>អានបន្ត

Monday, April 18, 2011

ប្រធានា​ធិបតី​​នីហ្សេរីយ៉ា ជំរុញ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​ក្រោយ​បោះ​ឆ្នោត

ThePhnomPenhPost
ក្រុង​កាណូ៖ ប្រធានា​ធិបតី​​នីហ្សេរីយ៉ា លោក ហ្គូដឡាក់ ចូណាថាន់ ​ កាល​ពី​ថ្ងៃ​ចន្ទ ទី​១៧ មេសា បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្រួប​​បង្រួម​ជាតិ បន្ទាប់​ពី​មាន​កុប្ប​កម្ម​​​ជា​ច្រើន​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​​ទី​តាំង​រឹង​មាំ​របស់​បក្ស​ប្រឆាំង​ ដែល​​ភាគ​​ច្រើន​ជា​​មូស្លីម​សាសនិក​​​ដោយ​សារ​តែ​​ជ័យ​ជម្នះ​នៃ​ការ​បោះ​ឆ្នោត​របស់​​លោក​។
>>>អានបន្ត

គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​២០១១​សម្លាប់​អ្នកដំណើរ​ច្រើន​ជាង​មុន

VOA NEWS
ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​២០១១​នេះ​បាន​កើន​ឡើង​លើស​ឆ្នាំ​២០១០​ ដោយ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ ការ​បើកបរ​លឿន​ ការ​បើក​បរ​ធ្វេស​ប្រហែស​ និង​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង។​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​សន្យា​ខំប្រឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​ការ​អប់រំ​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។
>>>អានបន្ត

Tuesday, April 12, 2011

ក្រុមហ៊ុន​រុក​រក​រ៉ែ​ចំនួន​ពីរ​នៅ​កម្ពុជា​ប្តឹង​គ្នា​ទាមទារ​ជំងឺ​ចិត្ត​១០០​លាន​ដុល្លារ

VOA News
ក្រុមហ៊ុន​រុក​រក​រ៉ែ​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​ Hong Tung Resources​ ដែល​មាន​លោក​ឆេង តុងកូ​ជា​ តំណាង​មកពី​ប្រទេស​ចិន​ និង​ក្រុមហ៊ុន​ Nim Meng Sinohope Group​ របស់​លោក​​ណឹម ម៉េង​ និង​លោកស្រី​ឡាយ ស៊ីនាង​បាន​ប្ដឹង​គ្នា​ទៅ​តុលាការ​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជិត​១០០​លាន​ដុល្លារ។​ ការ​ប្តឹង​គ្នា​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​បែក​បាក់​ភាគហ៊ុន ​បន្ទាប់​ពី​ចុះ​កិច្ច​ព្រមព្រៀង​រុករក​រ៉ែ​នៅ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប​កាលពី​​ឆ្នាំ​២០១០។
>>>អានបន្ត

មន្ត្រី​ក្រើន​រំឭក​អំពី​គ្រោះថ្នាក់​ចរាចរ​ពេល​ចូល​ឆ្នាំ​ខាង​មុខ​នេះ

VOA NEWS
មន្ត្រី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ណែនាំ​ដល់​អ្នក​បើកបរ​ទាំងអស់​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បើកបរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​ ដោយ​ក្រើន​រំឭក​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​៥០​នាក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១០​កន្លង​មក​នេះ។ ​ក្រសួង​មហា​ផ្ទៃ​បាន​ណែនាំ​ដល់​គ្រប់​អាជ្ញាធរ​ទូទាំង​ប្រទេស​ឱ្យ​បង្កើន​​ការ​ការពារ​សុវត្ថិភាព ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ដើម្បី​កុំ​ឱ្យ​មាន​អំពើ​ចោរ​លួច​ ចោរ​ប្លន់ ​និង​បទ​ល្មើស​ផ្សេងៗ​ទៀត។
>>>អានបន្ត

អាមេរិក​ជូន​ពរ​ជន​ជាតិ​ខ្មែរ​ពេល​ចូល​ឆ្នាំ​ថ្មី

RFA News
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ជូន​ពរ​ជន​ជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទី​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១១ ខែ​មេសា លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary R. Clinton) បាន​ផ្ញើ​សារ​ជូន​ពរ​ដល់​ពលរដ្ឋ​កម្ពុជា​ថា ក្នុង​នាម​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និង​ពលរដ្ឋ​អាមេរិក ខ្ញុំ​សូម​អប​អរសាទរ​ចំពោះ​ពលរដ្ឋ​កម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​ខិត​ជិត​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។
>>>អានបន្ត

Monday, April 11, 2011

សមត្ថ​កិច្ច​វាយ​ក្បាល​សិស្ស​សាលា​នឹង​អាយ​កូ​ម​ប្រកាច់​ធ្លាក់​ចូល​ប្រឡាយ​ពេល​ចុះ​អនុ​វ​ត្ដ​ច្បាប់​ចរាចរណ៍​តាម​គោល​ដៅ​

Norkorwat News
ខេ​ត្ដ​ស្ទឹង​ត្រែង​៖ សមត្ថ​កិច្ច​ចម្រុះ​ចំនួន​២ប្រភេទ​មាន​កម្លាំង​អាវុធ​ហត្ថ​ក្រុង​ ​និង​កម្លាំង​ការិយាល័យ​នគរបាល​ ​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការដ្ឋាន​ខេ​ត្ដ​បាន​ចុះ​អនុ​វ​ត្ដ​ច្បាប់​ចរាចរ​នៅ​តាម​គោល​ដៅ​នីមួយៗ​ ​ហើយ​កម្លាំង​សមត្ថ​កិច្ច​ទាំង​ពីរ​ ​ ​នេះ​បាន​ធ្វើ​ការ​សហ​ការ​គ្នា​យ៉ាង​ស្អិត​រ​មួ​ត​ ​ដើម្បី​ចាំ​កាក់​ស្ទាក់​ផាក​ពិន័យ​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​ទាំងឡាយ​ណា​ ​ដែល​មិន​បាន​ ​គោរព​ទៅ​តាម​បទ​បញ្ជា​ចរាចរណ៍​ដូច​ជា​ ​៖ ជិះ​ម៉ូ​តូ​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ ​អត់​ដាក់​កញ្ចក់​ ​ម៉ូ​តូ​អត់​ភ្លើ​ង​ពេល​យប់​ជា​ ​ដើម​..។ល។
ប្រសិនបើ​អ្នក​ណា​ម្នាក់​មិន​បាន​គោរព​តាម​ទេ​ ​អ្នក​នោះ​ប្រាកដ​ជា​ត្រូវ​បាន​រង​ការ​ផាក​ពិន័យ​ពី​សមត្ថ​កិច្ច​ដែល​ ​បាន​ឈរ​ជើង​នៅ​តាម​គោ​ដៅ​នីមួយៗ​នោះ​ជាក់​ជា​មិន​ខាន​ ​ឯកា​រ​ផាក​ពិន័យ​នោះ​គឺ​បាន​ធ្វើ​ឡើង​គ្រប់​រូប​ភាព​ទាំង​អស់​ឱ្យ​តែ​ ​ក្រុម​សមត្ថ​កិច្ច​ទាំង​នោះ​អាច​ធ្វើ​ទៅ​បា​ន​។
>>>អានបន្ត

Japan: Nuclear crisis level raised to highest levelJapan: Nuclear crisis level raised to highest level

BBC News
Japanese authorities have raised the measure of severity of their nuclear crisis to the highest level, officials say.

The decision was taken due to radiation measured at the damaged Fukushima Daiichi power plant, NHK reported.

The highest level for nuclear accidents (seven) had previously only applied to the Chernobyl disaster in 1986.

Meanwhile a 6.3-magnitude earthquake was reported off eastern Japan, the second tremor in as many days.

The aftershocks come a month after a huge quake and tsunami hit Japan, leaving nearly 28,000 dead or missing.
>>>Go on

Sunday, April 10, 2011

ចិន​ជួយ​ចាក់​បំពេញ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ពលរដ្ឋ​ខ្មែរ?

ThePhnomPenhPost
ភ្នំពេញ៖ អ្នក​ស្រី លី មុំ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​គាត់​ធ្លាប់​បាន​រស់​នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច​គ្នា​ទៅ​នឹង​ប្រជា​ពលរដ្ឋ​កកម្ពុជា​រាប់​ពាន់​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​នោះ​ដែរ អ្នក​ស្រី លី មុំ បច្ចុប្បន្ន​នេះ ពុំ​មាន​ផ្ទះ​សម្បែង គ្មាន​ការងារ​ធ្វើ និង​ខឹង​សម្បារ​ទៅ​នឹង​អ្វី​ដែល​គេ​បាន​ធ្វើ​ចំពោះ​គាត់។
តូប​លក់​គ្រឿង​ទេស​របស់​គាត់​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់ កំពុង​ត្រូវ​បាន​គេ​ឈូស​បំផ្លាញ​យក​ដី​ទៅ​សាង​សង់​អគារ​ផ្ទះ​ល្វែង ដែល​​កសាង​ឡើង​ដោយ​ក្រុម​ហ៊ុន​ចិន និង​ឧកញ៉ា​កម្ពុជា​ម្នាក់ ដែល​ស្និទ្ធ​នឹង​​រដ្ឋាភិបាល។
អ្នក​ស្រី លី មុំ បាន​ឲ្យ​ដឹង​ថា​៖ «ប្រជា​ពលរដ្ឋ​រស់​នៅ​ទីនេះ គ្មាន​អ្វី​ក្រៅ​ពី​ដី​ទទេ​នោះ​ទេ។ ពួកគេ​មិន​ត្រូវ​បាន​គេ​ផ្តល់​ជម្រើស​អ្វី​ទាំង​អស់»។ រឿង​រ៉ាវ​របស់​អ្នក​ស្រី លី មុំ គឺ​ផ្តើម​ចេញ​ពី​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ចិន ដែល​រដ្ឋាភិបាល​កម្ពុជា បាន​អះ​អាង​ថា ការ​វិនិយោគ​នេះ​នឹង​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ក្រី​រាប់​លាន​នាក់។
>>>អានបន្ត

សហគមន៍​អន្តរជាតិ​បន្ត​ការ​ថ្កោល​ទោស​ប្រទេស​ថៃ

RFA NEWS
អង្គការ​សម្ព័ន្ធ​ប្រឆាំង​គ្រាប់​បែក​ចង្កោម បាន​ថ្កោល​ទោស​ចំពោះ​ភាគី​ថៃ ដែល​បាន​បាញ់​គ្រាប់​បែក​ចង្កោម​ចូល​មក​ទឹក​ដី​កម្ពុជា។
អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​សាទរ​ចំពោះ​អង្គការ​សម្ព័ន្ធ​ប្រឆាំង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម និង​ប្រទេស​ចំនួន​ពីរ​ផ្សេង​ទៀត ថ្កោល​ទោស​ប្រទេស​ថៃ ដែល​បាន​បាញ់​គ្រាប់​បែក​ចង្កោម​ចូល​ទឹក​ដី​កម្ពុជា នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ កន្លង​ទៅ។
>>>អានបន្ត

អាជ្ញាធរ​កម្ពុជា​កំពុង​ស៊ើប​អង្កេត​លើ​ករណី​កម្មករ​​៨០០​នាក់​ដួល​សន្លប់​

ThePhnomPenhPost
ភ្នំពេញ៖ អាជ្ញាធរ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​លើ​​ករណី​កម្មការិនី​ប្រហែល ៨០០​នាក់ ដែល​បាន​ដួល​សន្លប់​ នៅ​រោង​ចក្រ​ផលិត​ស្បែក​ជើង ២​​កីឡា​របស់​អាល្លឺម៉ង់​ Puma។

ក្រុម​កម្មការិនី​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ម្សិល​មិញ និង​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ នៅ​ឯ​រោង​ចក្រ​ Universal Apparel និង​រោង​ចក្រ​ Huey Chuen ដែល​ក្រុម​មន្ត្រី​ក្រសួង​ការងារ​កម្ពុជា និង​​ក្រុម​កម្មករ អះ​អាង​ថា ជា​អ្នក​ផលិត​ស្បែក​ជើង​ផ្គត់​ផ្គង់​ឲ្យ​​ក្រុម​ហ៊ុន​​លក់​សម្ភារ​កីឡា​ Puma របស់​អាល្លឺម៉ង់។
>>>អានបន្ត

Saturday, April 9, 2011

កម្មករ​រោង​ចក្រ​​កាត់ដេរ​​៦ជាន់​លើ​​​កំណាត់​​​ផ្លូវ​​វេងស្រេង​ដួល​សន្លប់​​២​ថ្ងៃ ​ប្រមាណ​​​៣០០​នាក់ កំពុង​សង្គ្រោះ

Kohsantepheap Daily
រាជធានីភ្នំពេញ ៖ ​កម្មការិនី​​​រោងចក្រ​​​ផលិត​​ស្បែកជើង​​របស់ក្រុមហ៊ុន​​​​ហ៊ុយ​​ចៀន បាន​ដួលសន្លប់ជា​បន្តបន្ទាប់​ ដែលក្នុងរយៈ​ពេល​​​​២​ថ្ងៃ​ជាប់​ៗ​គ្នា ​​សន្លប់ជិត​​៣០០នាក់ ​ហើយ​កម្មការិ​នី​​​ទាំងនោះត្រូវ​​រថយន្ត​​ពេទ្យ​​ជាង​​​១០​គ្រឿង​​ដឹក​ជញ្ជូន​​​ទៅសង្គ្រោះ​តាម​​​គ្លីនិក​​​ឯកជន​​នានា​ជា​ច្រើន​កន្លែង ។ ​​បន្ទាប់ពី​​មាន​ហេតុការណ៍​នោះកើត​ឡើង​​គណៈ​​​កម្មការ​​ចម្រុះ​​​​១ក្រុម​រួម​មាន មន្ត្រី​​ក្រសួងការងារ ​​បរិស្ថាន​​​ មន្ត្រី​ពេទ្យជំនាញ​ អាជ្ញា​ធរ​ និងសមត្ថកិច្ច​​មូលដ្ឋាន​ ព្រមទាំង​​​ស្ថាប័ន​​​ពាក់​ព័ន្ធ​​​​មួយចំនួនទៀត​​​ចុះទៅពិនិត្យរោងចក្រ​​​​ភ្លាមៗ​​​ព្រោះ​ឮ​​ដំណឹង​ថា កម្មការិនី​​​ដែល​ដួលសន្លប់​នោះ​បណ្តាល​​មក​ពី​​​​ពុលទឹក​​ និងជាតិ​​កាវ​បិទស្បែក​ជើង​​ក្នុងរោងចក្រ ។
>>>អានបន្ត

សង្គមស៊ីវិល លើបញ្ហាវិស័យជលផល

ABC NEWS
សង្គមស៊ីវិលមួយនៅកម្ពុជា ដែលជាអ្នកតាមដាន និង ឃ្លាំមើលវិស័យជលផល បាន
សម្តែងនូវជំហររបស់ខ្លួន គាំទ្រចំពោះអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជុំវិញ
វិស័យនេះ ហើយសុំឲ្យ ចាត់វិធានការជាបន្ទាន់ ក្នុងខណៈពេលដែលបញ្ហានេះ កំពុង
តែកើតមានឡើងនៅឡើយ ។
>>>អានបន្ត

Friday, April 8, 2011

កិច្ច​ប្រជុំ​បញ្ហា​ព្រំដែន​ខ្មែរ-​ថៃ​នៅ​ឥណ្ឌូណេស៊ី​បរាជ័យ

RFA NEWS
មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​ប្រទេស​ឥណ្ឌូណេស៊ី រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ បាន​បរាជ័យ​ហើយ។
ការ​បរាជ័យ​ក្នុង​ការ​សម្របសម្រួល​បញ្ហា​ព្រំដែន​នេះ បណ្ដាល​មក​ពី​ភាគី​ថៃ បដិសេធ​មិន​ព្រម​ឲ្យ​មាន​ដំណើរការ​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ។
>>>អានបន្ត

Wednesday, April 6, 2011

អង្គការ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ថ្កោល​ទោស​ប្រទេស​ថៃ

RFA NEWS
អង្គការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម (Cluster Munition Coalition) បាន​ប្រកាស​ថា ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​អង្គការ​នេះ បាន​រក​ឃើញ​ថា កងទ័ព​ថៃ​បាន​ប្រើប្រាស់​អាវុធ​ហាម​ឃាត់។
មន្ត្រី​អង្គការ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​នៅ​ថ្ងៃ​ពុធ ទី​៦ មេសា បាន​ថ្កោល​ទោស​យោធា​ថៃ ដែល​បាន​ប្រើប្រាស់​គ្រាប់​បែក​ហាម​ឃាត់ គឺ​គ្រាប់​បែក​ចង្កោម (Cluster Bombs) វាយ​ប្រហារ​លើ​កង​ទ័ព​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​គ្នា កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ។
>>>អានបន្ត

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បញ្ជាក់​ថា​សេដ្ឋកិច្ច​កម្ពុជា​ដើរ​មកដល់​ផ្លូវ​បំបែក

VOA NEWS
កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​ជាបន្ត​បន្ទាប់​នៅក្នុង​ឆ្នាំ២០១១​ និង​ឆ្នាំ២០១២​ បន្ទាប់ពី​បាន​ទទួលរង​នូវវិបត្តិ​សេដ្ឋកិច្ច​ពិភពលោ​កយ៉ាង​ធ្ងន់ធ្ងរ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​និយាយ​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ពឹងពាក់​ទាំង​ស្រុង​ទៅ​លើ​ការនាំចេញ​សម្លៀក​បំពាក់​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប។
>>>អានបន្ត

ប្រតិភូខ្មែរ​ទៅប្រជុំ​រឿង​ព្រំដែន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

VOA NEWS
តាម​ការកោះ​អញ្ជើញ​របស់​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​គឺ​លោក ​ម៉ាទី ណាតាឡេ ហ្គាវ៉ា​ និង​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​អាស៊ាន លោក​ហោ ណាំហុង ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ខាង​ភាគី​កម្ពុជា ​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ នៅថ្ងៃពុធ​នេះ​ដើម្បី​ទៅចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ប៊ូហ្ក័រ​ ប្រទេស​ឥណ្ឌូនេស៊ី ​ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃទី​៧ ​និង​ទី៨​ ខែមេសា​ខាងមុខ​នេះ។
>>>អានបន្ត

Monday, April 4, 2011

អ្នកស្រាវជ្រាវ​ស្នើ​ឱ្យ​កម្ពុជា និង​ថៃ​ដក​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ចេញពី​រឿង​វប្បធម៌

VOA NEWS
លោក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ហោ ណាំ​ហុង (ឆ្វេង​ទី​២)​ ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ​របស់​លោក គឺ​លោក កាស៊ីត​ ភិរម្យ (Kasit Piromya) នៅ​ចំពោះ​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (កណ្តាល) រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី George Yeo (ឆ្វេង) និង រដ្ឋមន្ត្រី​ការ​បរទេស​ឡាវ Thongloun Sisoulith ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​​មួយ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ានៅ ​ទី​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​អង្គារ​ទី​២២​ខែ​កុម្ភៈ ​ឆ្នាំ​២០១១។
>>>អានបន្ត

Sunday, April 3, 2011

ឥណ្ឌូ​នេ​ស៊ី​កម្រើក​ញាប់​ញ័រ​ដោយ​ការ​រញ្ជួយ​ដី​

Nokorwat News
ការ​រញ្ជួយ​ដី​កម្រិត​ខ្លាំង​មួយ​បាន​កើត​ឡើង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មេ​សា​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​នាក់​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​ទៅ​កាន់​តំបន់​ខ្ពស់​ ​ខ្លាច​រលក​យ​ក្ស​ស៊ូ​ណា​មិ​វាយ​ប្រ​ហា​រ​។

សារ​ព័ត៌មាន​អេ​ភី​បាន​ផ្សព្វផ្សាយ​ថា​ ​តាម​របាយ​ការណ៍​ពី​ក្រុង​ផែន​ដី​វិទ្យា​របស់​អា​មេ​រិ​ក​ ​ការ​រញ្ជួយ​ដី​កើត​ឡើង​នៅ​វេលា​ម៉ោង​៣ទៀប​ភ្លឺ​ ​ដែល​មាន​ចម្ងាយ​ពី​កោះ​ចា​វ៉ា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៣១៨គីឡូម៉ែត្រ​នៅ​ភាគ​ខាង​ត្បូង​ ​ក្នុង​ជម្រៅ​២៤គីឡូម៉ែត្រ​ក្រោម​បាត​ស​មុ​ទ្ទ​។​ ​តាម​ក្រុម​ផែន​ដី​វិទ្យា​អា​មេ​រិ​ក​និង​អូ​ស្ដ្រា​លី​បាន​ប្រកាស​ថា​ ​ការ​រញ្ជួយ​ដី​នោះ​មាន​កម្រិត​៦.៧រ៉ិ​ច​ទ័​រ​ ​ចំណែក​ក្រុម​ព្យាករណ៍​ ​ឧតុ​និយម​ឥណ្ឌូ​នេ​ស៊ី​ប្រកាស​ថា​ ​ការ​រញ្ជួយ​ដី​មាន​កម្រិត​រហូត​ដល់​៧.១រ៉ិ​ច​ទ័​រ​។
>>>អានបន្ត

សត្វ​ជិត​ផុត​ពូជ​ខ្លះ​គេ​ឃើញ​មាន​នៅ​ឧត្ដរមានជ័យ

RFA NEWS
ក្រុម​មន្ត្រី​ព្រៃ​ឈើ និង​អភិរក្ស​សត្វ​ព្រៃ​ បាន​សិក្សា​​​​​​ស្រាវជ្រាវ​អំពី​​សត្វព្រៃ និង​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​សហគមន៍​មួយចំនួន​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​រក​ឃើញ​ថា ពូជ​សត្វ​​​​ដ៏​កម្រ​នៅ​លើ​ពិភពលោក​មួយ​ចំនួន​ដែល​ជិត​ផុត​ពូជ​ទៅ​ហើយ​នោះ នៅ​មាន​វត្តមាន​ក្នុង​ព្រៃ​សហគមន៍​នេះ​នៅ​ឡើយ។
>>>អានបន្ត

Saturday, April 2, 2011

កម្ពុជាចាប់ផ្តើមធ្វើរោងចក្រផលិតរថយន្តដើរដោយរចន្តអគ្គិសនី

ABC NEWS
ក្រុមហ៊ុនហេងអភិវឌ្ឍន៍និងក្រុមហ៊ុនជូលៀនគ្រូប បានចុះកិច្ចសន្យាដើម្បីសហការផលិត
រថយន្តយីហោ អង្គរ។
នេះគឺជាលើកទីមួយហើយ ដែលមានគម្រោងផលិតរថយន្តស្នាដៃខ្មែរដំបូងនៅប្រទេស
កម្ពុជាដែលរចនាតាមបែបខ្មែរ ហើយប្រើចរន្តអគ្គិសនី។
>>>អានបន្ត

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ