Tuesday, September 27, 2011

ប្រទេស​កម្ពុជាចូលរួមនៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ

ABC News

ព័ត៌មានថ្មីៗ 16:09:39, 27 September 2011
នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា​ ប្រទេស​ខ្លួន​មាន​កំណើន​សេដ្ឋកិច្ច​ និង​អំពាវនាវ​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ពិភព​លោក។

កាល​ពី​ម្សិល​មិញ​នេះ​ ប្រទេស​កម្ពុជា​បាន​ចូល​រួម​ធ្វើ​ការ​ពិភាក្សា​ពី​បញ្ហា​អស្ថិរភាព​សេដ្ឋកិច្ច​ពិភព​លោក​ និង​បញ្ហា​អសុវត្ថិភាព​អាហារ​ នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។

លោក​ ហោ ណាំហុង ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជាបាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អង្គការ​ពិភព​លោក​នេះ ​នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញ៉ូវយក​ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ពិភព​លោក​ ចំពោះ​បញ្ហា​អស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​សហរដ្ឋ​អាម៉េរិក​ និង​តំបន់​សហគមន៍​អឺរ៉ុប។
>>>អានបន្ត

នាយករដ្ឋមន្ត្រី​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រកាស​ភាព​អាសន្ន​ទឹក​ជំនន់

VOA News

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ជាពិសេស​មួយ​ជាមួយ​នឹង​មន្ត្រី​គ្រប់​ស្ថាប័ន​ និង​អភិបាល​ខេត្ត​ក្រុង​ទាំង​អស់​បន្ទាប់​ពី​នៅ​តាម​ខេត្ត​មួយ​ចំនួន​តាម​ដង​ទន្លេ​មេគង្គ ​ទន្លេ​បាសាក់ ​និង​ជាប់​ព្រំដែន​កម្ពុជា​ថៃ​កំពុង​វាយលុក​ដោយ​ទឹក​ជំនន់។

លោក​ ខៀវ ​កញ្ញារិទ្ធ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​នៅ​ឯ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន ​សែន ​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ក្រុង​ទាំង​អស់​រក្សា​នៅ​នឹង​កន្លែង ​និង​កុំ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ ឬ​ក៏​មក​ចូល​រួម​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​តែ​វាយលុក​ដោយ​ទឹក​ជំនន់។
>>>អានាបន្ត

Tuesday, September 20, 2011

ព្រះ​ពុទ្ធ​សាស​នា​និង​យុ​វ​ជន​

ABC News

ព្រះភិក្ខុ​សុវណ្ណត្ថេរោ ង៉ែត ផល្លា ចៅ​អធិការ​វត្ត​អង្គរុន, ឃុំខ្វាវ, ស្រុក​ទ្រាំង, ខេត្ត​តាកែវ។ រូបភាព​ថត​ក្នុង​បន្ទប់​ផ្សាយ​​របស់​ Radio Australia ​នៅ​ក្រុង​មែល​ប៊ិន។
ថ្ងៃនេះគឺជាថ្ងៃកាន់បិណ្ឌទី៨ហើយនាទីកម្រងសង្គមនិងយុវជននៅក្នុងការផ្សាយរបស់ Radio Australia សូមលើកយកប្រធាន​បទ​ស្ដី​ពី​​ព្រះ​ទ្ធសាសនា​និងយុវជន។
នៅក្នុងបន្ទប់ផ្សាយនាក្រុងមែលប៊ិននេះ ក៏ មាន​វត្ត​មាន​របស់​​ព្រះតេជគុណ ង៉ែត ផល្លា ផង​ដែរ​​ ហើយ​​​សូម​លោកអ្នក​កញ្ញា​ចូលរួមពិភាក្សា​​​ជុំវិញប្រធាន​បទ​ព្រះ​ពុទ្ធសាសនា​និង​យុវជន។
>>>អានបន្ត

Sunday, September 18, 2011

Battle themes emerge for deficit reduction fight in Congress

CNN News
(CNN) -- There is a war going on in Washington, and the politicians waging it can't even agree on what kind it is.

To Republicans, President Barack Obama and Democrats are waging class warfare by proposing tax reforms that would make wealthy Americans pay more than they do now.
"When you pick one area of the economy and you say, 'We're going to tax those people because most people are not those people,' that's class warfare," Sen. Lindsey Graham, R-South Carolina, said Sunday on CNN's "State of the Union."
Democrats refer to political warfare, with Republicans blocking the Obama administration's initiatives to better their chances of defeating him in next year's election.

"I don't think people like that style of politics and that's the reality ... we'll be facing in November 2012," Sen. Dick Durbin, D-Illinois, said on the same program.
>>>Go on reading

Wednesday, September 14, 2011

ADB៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១១​កើន​ដល់ ៦,៨%

RFA News

ដោយ សុខ សេរី
2011-09-14

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១១ កើន​ដល់​ចំនួន ៦,៨% ប្រៀបធៀប​នឹង​ឆ្នាំ​២០១០ កន្លង​ទៅ គឺ​ចំនួន ៦,៥%។
ការ​ព្យាករ​នេះ​គឺ​ខុស​គ្នា​ទៅ​នឹង​ការ​ប្រកាស​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ថ្មីៗ​នេះ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ឆ្នាំ​២០១១ គឺ​មាន​ចំនួន ៦% ប៉ុន្តែ​ការ​ព្យាករ​ថ្មី​មួយ​បាន​អះអាង​ថា គឺ​មាន​ចំនួន ៨,៧%។
>>>អានបន្ត

Tuesday, September 13, 2011

អាមេរិក​ជួយ​កម្ពុជា​បង្កើត​ប្រព័ន្ធ​ស្គែន​ប្រឆាំង​ភេរវកម្ម

VOA News

រដ្ឋបាល​សនិ្តសុខ​នុយក្លេអ៊ែរ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ទើប​តែ​បាន​ជួយ​កម្ពុជា​បង្កើត​ប្រព័ន្ធ​ស្គែន​ទំនិញ​មួយ​សម្រាប់​ទប់ស្កាត់​ការ​រត់ពន្ធ​សារធាតុ​នុយក្លេអ៊ែរ​ឆ្លង​កាត់​ច្រក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ដែល​ជា​កំពង់​ផែ​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា។
មន្ដ្រី​ផ្លូវការ​នៃ​ប្រទេស​ទាំង​ពីរ​បាន​អះអាង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ទប់​ស្កាត់​ការ​រត់​ពន្ធ​សារធាតុ​ប្រភេទ​នេះ​គឺ​ជា​ការ​រួម​ចំណែក​ទប់ស្កាត់​ការ​ប៉ុនប៉ង​បម្រើ​ឲ្យ​វិស័យ​ភេរវកម្ម​ដោយ​អាវុធ​នុយក្លេអ៊ែរ។ ប្រពន្ធ័​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​មាន​សមត្ថកិច្ច​ធ្វើ​ការ​ស្គែន​រក​វត្តមាន​របស់​ជាតិ​នុយក្លេអ៊ែ​រ ដែល​មាន​គ្រោះថ្នាក់​បំផុត​នៅ​ក្នុង​ទូ​ផ្ទុក​ទំនិញ​នាំ​ចេញ​ និង​ទំនិញ​នាំ​ចូល​ឆ្លង​កាត់​
>>>អានបន្ត

Wednesday, September 7, 2011

ILO ចេញ​របាយការណ៍​អំពី​មូលហេតុ​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់

RFA News

ដោយ ទីន ហ្សាការីយ៉ា
2011-09-07
អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ចេញ​ព្រឹត្តិបត្រ​ប្រចាំ​ខែ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ដោយ​បាន​បង្ហាញ​ពី​មូលហេតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កម្មករ​រោងចក្រ​ដួល​សន្លប់​កន្លង​មក។
>>>អានបន្ត

Friday, September 2, 2011

Apple rejects pollution allegations

CNN News

Beijing, China (CNN) -- Apple has defended itself against allegations its suppliers in China committed environmental violations.

In a report, "The Other Side of Apple II," a coalition of Chinese non-governmental environmental organizations detailed alleged pollution caused by Apple's supply chains in China, among those companies handling iPhone and iPad parts. The 46-page report provided maps showing more than 20 suspected and confirmed Apple suppliers, as well as photos and descriptions of the alleged damage caused to local environments and communities.
>>>Go on reading

US 'to sue a dozen banks over housing bubble mortgages'

BBC News

The US is planning to sue more than a dozen major banks for misrepresenting the quality of mortgages they sold during the housing bubble, the New York Times reports.

The Federal Housing Finance Agency will argue that the banks should have known the securities were not sound.

Bank of America, JPMorgan Chase, and Goldman Sachs are to face action, the newspaper quotes sources as saying.
>>>Go on reading

ក្រសួង​វប្បធម៌​នឹង​រៀបចំ​ប្រឡង​ចម្រៀង​សាកល​លើក​ទី​២​នៅ​ចុង​ខែ​ធ្នូ

RFA News

ដោយ សុខ សេរី
2011-09-02

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ប្រកាស​ថា ខ្លួន​នឹង​រៀបចំ​ការ​ប្រឡង​ចម្រៀង​ខ្មែរ​សាកល​ជា​លើក​ទី​២ ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១១ ខាង​មុខ ដើម្បី​អភិរក្ស និង​ថែរក្សា​អត្តសញ្ញាណ​ដើម​នៃ​បទ​ចម្រៀង​សម័យ​ចាស់ៗ និង​បទ​ចម្រៀង​បូរាណ​ខ្មែរ​ដែល​កំពុង​តែ​រង​ការ​សាបសូន្យ និង​បាត់​អត្តសញ្ញាណ​ដើម​ជា​បន្ត​បន្ទាប់​កន្លង​មក។
>>>អានបន្ត

ដើមត្នោត