Tuesday, May 31, 2011

ពលរដ្ឋ​នៅ​ខេត្ត​៣​ជំទាស់​ទៅ​នឹង​គម្រោង​សង់​ទំនប់​វារីអគ្គិសនី

RFA NEWS
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខែត្រ​ចំនួន​៣ បាន​ជំទាស់​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ទន្លេ​សេសាន​ក្រោម​២ របស់​រដ្ឋាភិបាល ស្ថិត​ក្នុង​ខែត្រ​ស្ទឹងត្រែង ដោយសារ​តែ​គេ​រក​ឃើញ​ថា គម្រោង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​ជីវភាព​របស់​ពួកគាត់។
>>>អានបន្ត

គណៈប្រតិភូ​បញ្ចប់​ការ​ជជែក​រឿង​ព្រំដែន​នៅ​តុលាការ​ក្រុង​ឡាអេ​

VOA NEWS
ការ​ប្រឈម​មុខ​គ្នា​រវាង​កម្ពុជា និង​ថៃ​នៅ​តុលាការយុត្តិធម៌​អន្ដរជាតិ​ក្រុង​ឡាអេ ឈាន ​ដល់​ថ្ងៃ​ទី២ហើយ​នៅ​ថ្ងៃអង្គារ៍នេះ ដែល​កម្ពុជា​រំពឹងថា​ នឹង​អាច​ស្វែងរក​ការបញ្ចប់​ជម្លោះ​ព្រំដែន​ដែលបាន​រាល​ដាល​នៅ​តំបន់ប្រាសាទ​ព្រះវិហារ​ និង​បាន​អូស​បន្លាយ​អស់រយៈ​ពេលបី​ឆ្នាំ​មក​ហើយ​នេះ។
>>>អានបន្ត

Saturday, May 21, 2011

អង់គ្លេស​គាំ​ទ្រ​លោក​ស្រី ឡាហ្កាដ ជា​ប្រមុខ​ IMF ថ្មី

PhnomPenh Post NEWS
ញូវយ៉ក៖ ចក្រ​ភព​អង់គ្លេស បាន​គាំ​ទ្រ​លោក​ស្រី​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បារាំង​ គ្រីស្ទីន ឡាហ្កាដ ជា​«បេក្ខជន​​អស្ចារ្យ»​សម្រាប់​កាន់​តំណែង​ជា​ប្រធាន IMF កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ដែល​នេះ​គឺ​ជា​ប្រទេស​ G7 ដំបូង​គេ​ដែល​បាន​គាំ​ទ្រ​ជា​ផ្លូវការ​ដល់​បេក្ខ​ភាព​លោក​ស្រី ឲ្យ​ធ្វើ​ជា​អ្នក​បន្ត​វេន​ពី​លោក ដូមីនីក ស្ត្រូស-កាន់។
លោក ស្ត្រូស-កាន់ ដែល​បាន​លា​លែង​ពី​តំណែង​ជា​ប្រមុខ​ស្ថាប័ន​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បន្ទាប់​ពី​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង់​ចាប់​រំលោភ​នារី​បម្រើ​សណ្ឋាគារ​ម្នាក់​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា​នោះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ និង​ការ​យាម​កាម​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​នៅ​សង្កាត់​ហិរញ្ញវត្ថុ​ក្នុង​បុរី​ញូវយ៉ក។
>>>អានបន្ត

Friday, May 20, 2011

បង់ក្លាដេស និង កម្ពុជាក្លាយជាអ្នកនាំចូល​សំលៀក​បំពាក់​ឈានមុខគេ​ទៅ​កាន់​ទីផ្សារ​អាម៉េរិក

ABC NEWS
ប្រទេសបង់ក្លាដេស និង កម្ពុជា បានក្លាយទៅជាអ្នកផ្គត់ផ្គង់ឈានមុខគេ
សម្រាប់ទីផ្សារ នាំចូលវាយនភណ្ឌរបស់អាម៉េរិក។
ការសិក្សា ដែលមានចំណងជើងថា “ពាណិជ្ជកម្ម និង គោលនយោបាយពាណិជ្ជកម្ម៖
ទីផ្សារនាំចូលសំលៀកបំពាក់អាម៉េរិក” ដែលបោះពុម្ពផ្សាយដោយភ្នាក់ងារ វាយនភណ្ឌ
បានរកឃើញថា នៅក្នុងរយៈពេលពីរខែដំបូងក្នុង ឆ្នាំ២០១១នេះ ប្រទេស បង់ក្លាដេស​គឺជាអ្នកផ្គត់ផ្គង់ឈានមុខគេ នៅក្នុងការនាំចូលសំលៀកបំពាក់អាម៉េរិក ដែលបានកើនឡើងដល់ទៅ៣៩ភាគរយ។
ប្រទេសកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ទី២ ដោយមាន អ្នកទិញ
ជនជាតិអាម៉េរិកកើនឡើងដល់ទៅ៣១ភាគរយ។
>>>អានបន្ត

FBI អាមេរិក​ជួយ​ពង្រឹង​សមត្ថភាព​កម្លាំង​នគរបាល​ជាតិ​កម្ពុជា

RFA NEWS
មន្ត្រី​ជាន់​ខ្ពស់​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋអាមេរិក (FBI) និង​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​កម្ពុជា ប្ដេជ្ញា​​បន្ត​កិច្ច​​​​សហប្រតិបត្តិការ​រួម​គ្នា​ប្រយុទ្ធ​​​​​ប្រឆាំង​បទ​ល្មើស​ភេរវកម្ម​ឆ្លង​ដែន បទល្មើស​គ្រឿង​ញៀន និង​បទ​ល្មើស​ជួញដូរ​ភេទ​នៅ​កម្ពុជា។
>>>អានបន្ត

Wednesday, May 18, 2011

សហ​ចៅក្រម​ស៊ើបអង្កេត​​បង្គាប់​ឲ្យ​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ដក​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន

VOA NEWS
សហ​ចៅក្រម​ស៊ើបអង្កេត​របស់​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃពុធនេះ​ បាន​បង្គាប់​ឲ្យ​សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ ​លោក​ អាន់ឌ្រូ ខេលី​ (Andrew Cayley) ​ដក​ផ្នែក​សំខាន់ៗ​មួយចំនួន​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ទាក់ទងទៅ​នឹង​សំណុំរឿង​០០៣​​ចេញពី​គេហទំព័រ​ជាបន្ទាន់​ដោយ​សំអាង​ថា សេច​ក្ដី​ប្រកាស​ព័ត៌មាន​នោះ​ បាន​រំលោភ​លើ​គោលការណ៍​រក្សា​ការសំងាត់​របស់​ចៅក្រម។
>>>អានបន្ត

Monday, May 16, 2011

សមយុទ្ធ​រវាង​កម្ពុជា​​ស.រ.អា.​និង​ប្រទេស​ផ្សេង​ទៀត​ចាប់​ផ្តើម

VOA NEWS
មន្ត្រី​យោធា​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​បុគ្គលិក​យោធា​ជាង​៤០០​នាក់​ពី​សហរដ្ឋ​អាមេរិក ​ប្រទេស​​កម្ពុជា ​ប្រទេស​ឥណ្ឌូនេស៊ី ​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ម៉ុងហ្គោលី ​បាន​ចាប់​ផ្តើម​រៀបចំ​កិច្ចការ​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ សម្រាប់​ការ​បើក​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ជំនាញ​ថែរក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។
លំហាត់​យោធា​សម្រាប់​បណ្តុះ​បណ្តាល​ការ​ថែ​រក្សា​សន្តិភាព​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នេះ​ ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​មូលដ្ឋាន​យោធា​ក្នុង​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ ​ចាប់​ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២៧​ខែ​ឧសភា​​នេះ។
>>>អានបន្ត

Sunday, May 15, 2011

ថៃ​ចាប់​ពលករ​ខ្មែរ​ជាង​១០០​នាក់​ដាក់​គុក

Nokorwat NEWS
មាន​សេចក្ដី​រាយ​ការណ៍​ពី​ប្រទេស​ថៃ​មក​ថា អាជ្ញាធរ​ថៃ​បាន​បើក​យុទ្ធនាការ​ចាប់​ពលករ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។
កម្មករ​នេសាទ​ខ្មែរ​ខុស​ច្បាប់​ជាង ១០០​នាក់ ដែល​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​ខ្លង​ហ្ស៊ុន ខែត្រ​ត្រាត ប្រទេស​ថៃ ជាប់​ព្រំ​ប្រទល់​ខែត្រ​កោះកុង នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក កាល​ពី​ដើម​ខែ​ឧសភា នៅ​បន្ទាប់​ពី​សង្គ្រាម​ខ្មែរ-ថៃ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា។
>>>អានបន្ត

Saturday, May 14, 2011

Coalition 'losing way' on green policies - campaigners

BBC NEWS
The heads of 15 green campaign groups have written to the prime minister warning the government is in danger of losing its way on environmental policy.
The letter says the coalition should promote a green economy with "urgency and resolve" if it is to follow its vow to be the "greenest government ever".
The groups include Greenpeace, Friends of the Earth and the RSPB.
Downing Street says it stands by its record of protecting the environment and delivering a low carbon economy.
A year ago, David Cameron said the environment would be a top priority.
>>> Go on reading

ម​ន្ដ្រីនគរ​បាលអត់ពាក់មួកសុវត្ថិភាពជិះម៉ូតូដួលសន្លប់កណ្ដាលថ្នល់

Nokorwat NEWS

ភ្នំពេញ​ ​៖ ម​ន្ដ្រីនគរ​បាលម្នាក់ដែលគេមិនដឹងថា​ ​ធ្វើការនៅអង្គភាពណានោះ​ ​បានដួលម៉ូតូកណ្ដាលថ្នល់​សន្លប់ ស្ដូកស្ដឹង​ ​ដោយសារតែមិនពាក់មួក​សុវត្ថិភាព​ ​។
ហេតុការណ៍នេះ​ ​បានកើតឡើងកាលពីវេលាម៉ោ​ង៥និង៣៥នាទី​ ​ថៃ​្ងទី​​១៤ ខែ​ឧសភា​ ​ឆ្នាំ២០១១​ ​នៅតាម​ ​បណ្ដោយមហាវិថីព្រះមុនីវង្ស​ ​ទល​់មុខក្រុមហុ​៊នរថយន្ដហ៊ីយ​៉ាន​់ដាយ​ ​ស្ថិតក្នុង​​សង្កាត​់ស្រះចក​ ​ខណ្ឌដូនពេញ​ ​។
>>>អានបន្ត

តុលាការ​អន្តរជាតិ​មិន​ទាន់​កំណត់​ថ្ងៃ​សវនាការ​ករណី​ជម្លោះ​កម្ពុជា-​ថៃ

RFA NEWS

មន្ត្រី​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា តុលាការ​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ពិនិត្យ​លើ​សំណើ​កម្ពុជា ដើម្បី​ចាត់​វិធានការ​បន្ទាន់​មួយ​ក្នុង​ការ​បញ្ឈប់​ការ​ផ្ទុះ​អាវុធ​រវាង​កម្ពុជា និង​ថៃ ជា​អចិន្ត្រៃយ៍​នៅ​ឡើយ​ទេ។
ដំណោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ កំពុង​ជួប​ភាព​ទាល់ច្រក​សា​ជា​ថ្មី​ម្តង​ទៀត​ក្នុង​សប្ដាហ៍​នេះ ក្រោយ​ពី​ការ​ចរចា​បញ្ហា​ព្រំដែន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​បរាជ័យ​រួច​មក។
>>>អានបន្ត

Monday, May 2, 2011

ពលរដ្ឋ​កម្ពុជា​​អបអរ​មរណភាព​របស់​មេភេរវកម្ម

VOA NEWS
នៅ​ថ្ងៃ​ច័ន្ទនេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ បាន​អបអរសាទរ​ចំពោះ​​មរណភាព​របស់​មេ​ភេរវកម្ម​អូសាម៉ា​ប៊ិន​ឡាដិន ដោយ​ពិពណ៌នា​ការសម្លាប់​ប៊ិន​ឡាដិន​ថា ជាជ័យ​ជម្នះ​ដ៏​ធំធេង​នៃយោធា​អាមេរិក​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យវិនាស​សាបសូន្យ​ដល់​អំពើ​ភេរវកម្ម​អន្តរជាតិ។
ប្រជាពលរដ្ឋ​អាមេរិក​រាប់ពាន់​នាក់ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ ដែល​ត្រូវ​បាន​រំលំ​ដោយ​អំពើ​ភេរវកម្ម​របស់​អូសាម៉ា​ ប៊ិន ឡាដិន ដើម្បី​អបអរសាទរ​ការសម្លាប់​មេ​ភេរវកម្ម អូសាម៉ា ប៊ិន ឡាឌិន​នេះ។ ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូល​រួម​ជាមួយ​ប្រជាពល​រដ្ឋអាមេរិក​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។
>>>អានបន្ត

រថក្រោះ​ត្រូវ​បាន​ពង្រាយ​បន្ថែម​នៅ​តាម​ព្រំដែន​មាន​ជម្លោះ

VOA NEWS
រថក្រោះ​បាន​ធ្វើដំណើរ​យឺតៗ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​​តាម​រថយន្ត​កាំម៉ីយ៉ុង​មក​ឈប់​នៅ​ទី​ប្រជុំជន​មួយ​នៃ​ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប ដែល​ជា​ផ្លូវ​បំបែក​ឆ្ពោះទៅ​តំបន់​សមរភូមិ​ខេត្ត​​ឧត្តរមានជ័យ។ ប្រជាពលរដ្ឋ​បាន​ស្វាគមន៍​យ៉ាង​រាក់​ទាក់ ​និង​បាន​ផ្តល់​អំណោយ​ជា​បន្តបន្ទាប់​ដល់​កងទ័ព។
កំពុងតែ​ហុច​ទឹកសុទ្ធ​ មី ​និង​ត្រីខ​កំប៉ុង​មួយ​ចំនួន​ ដោយ​លាយឡំ​ជាមួយ​នឹង​ទឹកមុខ​សប្បាយ​រីករាយ អ្នកស្រី​ហ៊ុយ ម៉ានី​ អាយុ​៥១ឆ្នាំ ​នៅស្រុក​ក្រឡាញ់ ​ខេត្ត​សៀមរាប​ បាន​មាន​ប្រសាសន៍​ថា ​ដោយសារ​តែទឹក​​ចិត្ត​របស់​អ្នកស្រី​ស្រឡាញ់​មាតុភូមិ អ្នកស្រី​បាន​ផ្តល់​អំណោយ​បន្តិច​បន្តូច​ដល់​កងទ័ព​ ដើម្បី​ឲ្យ​ជួយ​ការពារ​​បូរណភាព​ទឹក​ដី។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖
>>>អានបន្ត

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ