Wednesday, March 30, 2011

សាស្ត្រាចារ្យ​ថៃ៖ ខ្មែរ​មាន​ប្រៀប​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

RFA NEWS
សាស្ត្រាចារ្យ​ថៃ មួយ​រូប​អះអាង​ថា ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ នឹង​អាច​អូស​បន្លាយ​រហូត​ដល់​មួយ​ទសវត្សរ៍​ទៅ​មុខ​ទៀត ដោយសារ​តែ​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ។
អ្នក​វិភាគ​នយោបាយ​ថៃ បាន​ព្រមាន​ថា ជម្លោះ​នយោបាយ​ផ្ទៃ​ក្នុង​ថៃ និង​ការ​គាំទ្រ​ក្រុម​អាវ​ក្រហម​ថៃ របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​បណ្ដាល​ឲ្យ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ អូស​បន្លាយ​ទៅ​ថ្ងៃ​អនាគត​ខាង​មុខ ដោយ​គ្មាន​ពេល​កំណត់។
>>>អានបន្ត

តើ​ត្រូវ​មាន​យុទ្ធសាស្រ្ត​អ្វី ដើម្បី​ឲ្យ​ការ​ធ្វើ​ជំនួញ​ទទួល​ជោគជ័យ?

rfi news
នៅ​ក្នុង​នាទីយល់​ដឹង​អំពី​ជំនួញ នៅ​សប្តាហ៍នេះ សេង ឌីណា នឹង​​ផ្តោត​ទៅ​លើ​ប្រធាន​បទ​មួយ​ទៀត គឺ "យុទ្ធសាស្រ្ត​​ក្នុង​ការ​ធ្វើ​ជំនួញ” តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​លោក​ លី វីរៈ។
>>>អានបន្ត

Tuesday, March 29, 2011

បារាំង និង​អាមេរិក​គ្រោង​បញ្ជូន​ក្រុម​វិស្វករ​ទៅ​​ជួយ​ជប៉ុន

ThePhnomPenhPost
ក្រុង​តូក្យូ៖ បារាំង និង​សហ​រដ្ឋ​អាមេរិក គ្រោង​នឹង​ជួយ​ប្រទេស​ជប៉ុន ប្រយុទ្ធ​ត​ទល់​នឹង​សារធាតុ​វិទ្យុ​សកម្ម​​កើត​ចេញ​ពី​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​​រង​គ្រោះ​ដោយ​សារ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ ជា​ទី​ដែល​សារធាតុ​ភ្លុយតូនីញ៉ូម ត្រូវ​បាន​គេ​រក​ឃើញ​​នៅ​ក្នុង​ដី និង​ទឹក ដែល​បង្ក​ឲ្យ​មាន​ការ​ប្រកាស​អាសន្ន​ជា​សាធារណៈ​ ជុំ​វិញ​វិបត្តិ​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត​នៅ​លើ​ពិភព​លោក​ចាប់​តាំង​ពី​ក្រោយ​​វិបត្តិ​ឈ័រណូប៊ីល​ឆ្នាំ​១៩៨៦​មក។​
>>>អានបន្ត

សាស្រ្តាចារ្យ​មើល​ឃើញ​ការ​ជំពាក់​ជំពិន​នយោបាយ​ក្នុង​ជម្លោះ​កម្ពុជា​និង​ថៃ

VOA NEWS
លោក​សាស្ត្រាចារ្យ​​បណ្ឌិត​ ធីទីណាន់​ ពង្សុធីរក្ស (Thitinan​ Pongsudhirak) ថ្លែង​នៅ​ក្នុង​​បឋកថា​​អំពី​«អាស៊ាន​ក្នុង​ជម្លោះ​កម្ពុជា-ថៃ» ​​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ East-West Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ។
ខណៈ​ពេល​មាន​ការ​ព្យាយាម​ពី​អាស៊ាន​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​មែន​ តែ​អ្នក​វិភាគ​របស់​ប្រទេស​ថៃ​ម្នាក់​អះអាង​ថា​ដំណោះ​ស្រាយ​មួយ​អាច​កើតមាន​ឡើង​គឺ​ពឹង​ផ្អែក​លើ​នយោ​បាយ​ផ្ទៃ​ក្នុង​ថៃ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​បណ្ឌិត​ ធីទីណាន់​ ពង្សុធីរក្ស (Thitinan​ Pongsudhirak)​ សាស្ត្រា​ចារ្យ​មួយ​រយៈ​ពេល​ខ្លី​នៃ​សាលា​សិក្សា​កិច្ចការ​អន្តរជាតិ​ជាន់​ខ្ពស់​ SAIS​ នៃ​សាកល​វិទ្យា​ល័យ​​ John Hopkins ស.រ.អា ​ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​និស្សិត​បញ្ញវ័ន្ត​ សាស្ត្រា​ចារ្យ​ អ្នក​មាន​មុខ​មាត់​ផ្សេងៗ​ទៀត​ ក្នុង​រដ្ឋធានី​ Washington​ កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​មាន​ការ​ចែក​គំនូស​ផែនទី​​ដែល​ប្រទេស​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​នោះ​ផង​ដែរ។
>>>អានបន្ត

Monday, March 28, 2011

អូបាម៉ា​ប្តេជ្ញា​​​មិន​ឲ្យ​​​អាមេរិក​​ជាប់​ផុង​ខ្លួន​នៅ​លីប៊ី​​ដូច​នៅ​អ៊ីរ៉ាក់​ឡើយ

ThePhnomPenhPost
ក្រុង​វ៉ាស៊ីងតោន៖ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រាប់​ពល​រដ្ឋ​អាមេរិក​នៅ​​ថ្ងៃ​អង្គារ​ ទី​២៩ មីនា​នេះ​ថា កង​ទ័ព​អាមេរិក​នឹង​មិន​ជាប់​ផុង​​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ផ្តួល​រំលំ​បុរស​ខ្លាំង​លីប៊ី មួម៉ារ ហ្កាដាហ្វី ឡើយ ប៉ុន្តែ កង​ទ័ព​អាមេរិក​បាន​ឈប់​និយាយ​ថា​តើ​ត្រូវ​បញ្ចប់​យុទ្ធនាការ​យោធា​នៅ​លីប៊ី​របៀប​ណា​បាត់​ទៅ​ហើយ។
>>>អានបន្ត

ជនបរទេស​នឹង​ដណ្ដើម​ទីផ្សារ​ការងារ​កម្ពុជា​នា​ពេល​អនាគត

RFI NEWS
ជា​គោលការណ៍ ទីផ្សារ​ភាគហ៊ុន​ខ្មែរ​នឹង​ចាប់​ផ្ដើម​ដំណើរការ​នៅក្នុង​ខែ​កក្កដា​ឆ្នាំ​ ២០១១​ខាង​មុខ​នេះ។ រីឯ​ប្រេង​កម្ពុជា​ក៏​គ្រោង​នឹង​ចម្រាញ់​នា​ឆ្នាំ​ខាង​មុខ​ដែរ។ គម្រោង​ទាំង​ពីរ​ខាង​លើ​នេះ​គឺ​​ជា​ដំណឹង​ល្អ​ ប៉ុន្តែ​សំណួរ​ជា​ច្រើន​ដែល​បាន​និង​កំពុង​ចោទ​សួរ​គឺ​ថា​ តើ​សមត្ថភាព​ធនធាន​មនុស្ស​ជនជាតិ​ខ្មែរ​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ ទីផ្សារ​ការងារ​ក្នុង​វិស័យ​នេះ​បាន​ដែរ​ឬ​ទេ?
>>>អានបន្ត

ប្រជា​ពលរដ្ឋ​ខេត្ត​កោះកុង​ប្តឹង​រឿង​ពុករលួយ​ប្រឆាំង​នឹង​តុលាការ​ខេត្ត

VOA NEWS
អ្នក​ភូមិ​ចំនួន​១០នាក់​តំណាង​ឱ្យ​៣២គ្រួសារ​នៅភូមិ​កែវផុស ​ឃុំ​ជ្រោយស្វាយ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​មាន​ជម្លោះ​ដី​៣៥២ហិចតា​ជាមួយ​អ្នកជំនួញ​ម្នាក់​តាំងពី​ឆ្នាំ២០០៦។ តុលាការ​ខេត្ត​កោះ​កុង បាន​កាត់ក្តី​ប្រគល់​ដី​ជម្លោះ​នោះ​ទៅ​ឱ្យ​អ្នក​ជំនួញ​នៅ​ក្នុង​ឆ្នាំ២០០៨។
ប្រជាពលរដ្ឋ​ខេត្ត​កោះកុង​ បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ដើម្បី​ប្តឹង​ប្រឆាំង​នឹង​មន្ត្រី​តុលាការ​ខេត្ត​កោះកុង​ចំនួន​ប្រាំ​នាក់​អំពី​បទ​ពុករលួយ​ដែល​បាន​កាត់ក្តី​ឱ្យ​ពួកគាត់​បាត់​បង់​ដី​ចម្ការ​រាប់​រយហិចតា​ទៅ​ឱ្យ​អ្នក​ជំនួញ​ដែល​មាន​ប្រាក់កាស​ម្នាក់។
>>>អានបន្ត

Sunday, March 27, 2011

ពលរដ្ឋនៅបរទេសបង្ហាញនូវសាមគ្គីភាព និង​ការ​គាំទ្រ​ដល់​ពល​រដ្ឋ​ខ្មែរ​នៅ​បឹង​កក់

ABC NEWS
ពលរដ្ឋ​នៅហ្វ៊ីលីពីននាំគ្នា​តវ៉ា​នៅមុខ​ទូត​ខ្មែរ​គាំទ្រ​ដល់ពលរដ្ឋ​នៅបឹង​កក់។ រូប​ថតផ្ដល់​ឲ្យ​​ដោយ LOCOA-Philippines។
មនុស្សមួយក្រុមដែលជាសមាជិកនៃអង្គការ LOCOA ដែលជាអង្គការបណ្ដាញក្នុងតំបន់អាស៊ីតំណាងពលរដ្ឋក្រីក្រនៅតាមទីក្រុង
បាននាំគ្នាធ្វើបាតុកម្មកាលពីថ្ងៃសុក្រនៅមុខស្ថានទូតកម្ពុជានៅក្រុងម៉ានីល។
>>>អានបន្ត

ពល​រដ្ឋ​ជប៉ុន​បួងសួង​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់​ដោយសារ Tsunami

RFA Newst
ថ្ងៃ​ទី២៧ មីនា ២០១១៖ នៅ​វត្ត​ឧណ្ណាលោម មាន​ពល​រដ្ឋ​ជប៉ុន​ចំនួន​ប្រមាណ ២០​នាក់ បួងសួង និង​ឧទ្ទិស​កុសល​ដល់​ប្រជា​ពល​រដ្ឋ​ជប៉ុន​ជាង ១០០០០​នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​រញ្ជួយ​ផែន​ដី និង​រលក​យក្ស​ស៊ូណាមិ។
ប្រជា​ពល​រដ្ឋ​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​អារម្មណ៍​រៀបចំ​ធ្វើ ​ពិធី​បួងសួង​នៅ​ប្រទេស​កម្ពុជា ដូច​ប្រជា​ពល​រដ្ឋ​កម្ពុជា​ផង​ដែរ។
>>>អានបន្ត

មានប្រទេស១៣០ចូលរួមបិទភ្លើងមួយម៉ោង (Earth Hour) យប់មិញ

ABC NEWS
កាលពីយប់មិញនេះ ភ្លើងអគ្គិសនីត្រូវបានគេបិទរយៈពេលមួយម៉ោងនៅជុំវិញពិភពលោក
ដើម្បីជាការគាំទ្រដល់យុទ្ធនាការ Earth Hour ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី
បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហានិរន្ដរភាពបរិស្ថាន។
>>>អានបន្ត

Saturday, March 26, 2011

កន្លែង​ស្ទាក់​រថយន្ត​យកលុយ​មិន​ថមថយ​ទេ​,​កាន់តែ​កើនឡើង

CEN News

កំពត: ជាមួយនឹង​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បញ្ជា​ឱ្យ​លុបបំបាត់​កុងត្រូលជជុះ​គ្រប់​បណ្តា​ខេត្ត​នៅ​ទូទាំង ប្រទេស​បានធ្វើឱ្យ​អ្នករកស៊ី​តាមផ្លូវ​ស្តាប់ឮ​ភ្លាមៗ​មាន​សេចក្តីត្រេកអរ​ជា​ពន់ពេក ព្រោះ​ការគិតគូរ​ប្រកបដោយ​ឧ​ត្ត​ម​គតិ​នេះ​គឺជា ផ្នែក​មួយ​កាត់បន្ថយ​ការចំណាយ​មិន​សម​ហេតុផល​ក្នុង​មុខរបរ​របស់​ពួកគាត់​ជា​យូរ​មកហើយ​តាមរយៈ​ការដឹក​ទំនិញ​ឆ្លងកាត់​រាល់ កន្លែង​ចាំ​ស្ទាក់​យកលុយ​ស្រស់ៗ​លើ​ទំនិញ​មិន​ប្រាសចាក​នឹង​ច្បាប់​រដ្ឋ​ហាមឃាត់​សោះ​នោះ ។
>>>អានបន្ត

តុលាការ​នឹង​កាត់​ក្ដី សម រង្ស៊ី តាម​បណ្ដឹង ហោ ណាំហុង នៅ​ថ្ងៃ​៥ មេសា

RFI News

តុលាការ​ក្រុង​ភ្នំពេញ មាន​គម្រោងការ​បើក​សវនាការ​កាត់​ទោស​មេដឹកនាំ​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១១ ខាង​មុខ ក្រោម​បទ​ចោទ​ថា លោក​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារ​កេរ្តិ៍ ដោយសារ​តែ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​មិន​ចំ​ឈ្មោះ​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជា​អតីត​ប្រធាន​គុក​បឹងត្របែក​នៃ​របប​ខ្មែរ​ក្រហម។
>>>អានបន្ត

Friday, March 25, 2011

ក្រុម​និស្សិត​ខ្មែរ-អាមេរិកាំង​សម្តែង​សិល្បៈ​ដើម្បី​រក្សា​វប្បធម៌

VOA News

សង្គម​និស្សិត​ខ្មែរឬ​​ហៅជា​ភាសា​អង់គ្លេស​ថា​ Cambodian Student Society នៅក្នុ​ង​សាកល​វិទ្យាល័យ​នៃ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក បាន​​ប្រារព្ធ​ពិធី​សម្តែង​សិល្បៈ​ខ្មែរ​​កាលពី​ថ្ងៃ​អាទិត្យ​ ទី១៣​ខែមិនា​កន្លង​ទៅ​នេះ។
នេះជា​លើកទី​២៧​ហើយ​ដែល​ក្រុម​និស្សិត​ខ្មែរ​ប្រារព្ធ​ធ្វើ​កម្មវិធី​នេះ​ឡើង​ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ទស្សនិកជន​ទាំង​ខ្មែរ​និង​បរទេស។
>>>អានបន្ត

រោងចក្រ​ផលិត​រថយន្ដ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នឹង​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២

VOA News

ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​-ចិន​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ដ​ដំបូង​បំផុត​នៅ​កម្ពុជា។ ​រថយន្ដ​នេះ​នឹង​ត្រូវ​គូរ​ប្លង់​ដោយ​ម្ចាស់​យានដ្ឋាន​កម្ពុជា​ ដែល​បាន​ព្យាយាម​បង្កើត​ម៉ូដ​រថយន្ដ​ស៊េរី​ថ្មីៗ​តាម​របៀប​សិប្បកម្ម​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
>>>អានបន្ត

គណបក្ស​សម រង្ស៊ី តែងតំាង​តំណាងរាស្រ្ត​ថ្មី​ជំនួស​លោក​ម៉ៅ មុនីវណ្ណ

rfi News

ភ្លាមៗ​បន្ទាប់ពី​លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្ត​មណ្ឌល​កំពង់ចាម ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិ​​មនុស្ស គណបក្ស សម រង្ស៊ី​បាន​សម្រេច​តែងតំាង​បេក្ខភាព​តំណាងរាស្រ្ត ថ្មី​អោយ​​ទៅ​​អង្គុយ​​កៅអី លោក ម៉ៅ នុមីវណ្ណ​ក្នុងសភា​នៅព្រឹកថ្ងៃ​សុក្រ​នេះ។ ​
>>>អានបន្ត

Wednesday, March 23, 2011

ការពិតដែលលោកនាយក​រដ្ឋ​មន្ត្រី​អាប់​ភី​ស៊ីត​មិន​អាច​ប្រ​កែក​បាន!

Khmer Sthapana News

ចាប់តាំងតែពីថៃបង្កការឈ្លានពានមកលើអធិបតេយ្យបូរណភាពទឹកដីកម្ពុជា ថ្ងៃ​ទី​១៥ ខែ កក្កដា ឆ្នាំ ២០០៨ និង​ការ​បង្ក​សង្គ្រាម​ជា​ថ្មី​ដោយ​បាញ់​បំ​ផ្លាញ វត្ត​អា​រាម លំ​នៅ​ដ្ឋាន ជា​ពិសេស ប្រា​សាទ​ព្រះ​វិ​ហារ និង បណ្តាល​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ស្លាប់​ និង រង​របួស​រាប់​សិប​នាក់ ហើយ​ឲ្យ​ជន​ភៀស​សឹក​ខ្មែរ​រស់​នៅ​យ៉ាង​លំ​បាក​វេទ​នា ក្នុង​ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ ២០១១ មក​នេះ លោក​នា​យក​រដ្ឋ​មន្ត្រី​ថៃ អាប់​ភី​ស៊ីត ក៏​ដូច​ជា​ក្រុម​ជ្រុល​និ​យម​អាវ​លឿង​ថៃ​មួយ​ចំនួន នៅ​តែ​ព្យា​យាម​លាក់​បាំង​ការ​ពិត​ជុំ​វិញ​អំ​ពើ​ឈ្លាន​ពាន​របស់​បក្ស​ពួក​ខ្លួន​ជា​និច្ច។
>>>អានបន្ត

រដ្ឋសភា​បើក​សម័យ​ប្រជុំដើម្បី​ធើ្វ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

VOA News

នៅថ្ងៃពុធនេះ រដ្ឋសភា​នឹង​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ ដើម្បី​ជំរុញ​ប្រសិទ្ធិភាព​ការងារ​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ។
>>>អានបន្ត

Tuesday, March 22, 2011

ធនាគារ​ពិភពលោក៖ សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១០ ៦,៩% និង​ឆ្នាំ​២០១១ ៦,៥%

rfi News

នៅ​ថ្ងៃ​ច័ន្ទ​នេះ ធនាគារ​ពិភពលោក បាន​ប្រកាស​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១០ កន្លង​មក មាន​ចំនួន ៦,៧%។ កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា លើស​ពី​ការរំពឹង​ទុក​នៅ​ឆ្នាំ​២០១០ ដោយសារ​តែ​កំណើន​ផ្នែក​កសិកម្ម កាត់ដេរ និង​កំណើន​ក្នុង​វិស័យ​ទេសចរណ៍។ ចំណែក​នៅ​ឆ្នាំ​២០១១ អ្នកសេដ្ឋកិច្ច​ធនាគារ​ពិភពលោក បាន​វាយតម្លៃ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅតែ​បន្ត​ងើបឡើង​ក្នុង​កម្រិត ៦,៥%។
>>>អានបន្ត

ខ្មែរ​ស្នើ​ថ្ងៃ​ឲ្យ​បង្កើត​ច្រក​ត្រួត​ពិនិត្យ​រួម​១៥​កន្លែង​ជិត​ប្រាសាទ​ព្រះវិហារ

RFA NEWS


រាជ​រដ្ឋាភិបាល​បាន​ប្រកាន់​ជំហរ​ដ៏​ម៉ឺងម៉ាត់ ក្នុង​ការ​ការ​ពារ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា ក្នុង​វិវាទ​រឿង​ប្រាសាទ​ព្រះវិហារ​ជា​មួយ​ថៃ។ តើ​ជំហរ​នយោបាយ​នេះ មាន​ភាព​ប្រែប្រួល ឬ​នៅ​ដដែល​មក​ទល់​ពេល​នេះ?
>>>អានបន្ត

Sunday, March 20, 2011

រោង​ចក្រ​ផ​លិ​ត​រថ​យ​ន្ដ​អង្គរ​ជា​លើក​ដំបូង​នឹង​ចាប់​ផ្ដើម​បើក​ការដ្ឋាន​សាង​សង់​

Nokorwat News

ភ្នំពេញ​ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មី​នា​ ​ឆ្នាំ​២០១១នេះ​ ​នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ ​មាន​រៀបចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ ​ព្រម​ព្រៀ​ង​សាង​សង់​រោង​ចក្រ​ផ​លិ​ត​រថ​យ​ន្ដ​អង្គរ​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ជំទាវ​ឧកញ៉ា​សៀង​ ​ចា​ន់​ហេង​ ​អគ្គ​នា​យិ​កា​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍ​ន៍​ ​និង​លោក​ញា​ន​ ​ផ​ល្លឹ​ក​ ​អ្នក​ផ្ដើម​ផ​លិ​ត​រថ​យ​ន្ដ​អង្គរ​ ​សហ​ការ​ជាមួយ​លោក​លី​ ​យៀ​ក​លាង​ ​អគ្គ​នាយក​ស​ម្ព័​ន្ធ​ ​សហ​គ្រាស​ ​ជូ​លាង​គ្រុប​ ​ខូ​អិ​ល​ធី​ឌី​ ​។
>>>អានបន្ត

រដ្ឋ​មន្ត្រី៖ ឥណ្ឌា​ត្រូវ​ការ​រមៀត​ពី​ខ្មែរ​ជា​មួយ​នឹង​គម្រោង​បើក​រោង​ចក្រ​នៅ​កម្ពុជា

ThePhnomPenhPost

ញូវដេលីៈ លោក​ ចម ​ប្រសិទ្ធ ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម ​បាន​ឲ្យ​ថ្លែង​​នៅ​ទី​ក្រុង​ញូវដេលី ថ្មី​ៗ​នេះ​​ថា​ ប្រទេស​ឥណ្ឌា ​មាន​តម្រូវ​ការ​​រមៀត​ពី​កម្ពុជា​​ ហើយ​វិនិយោ​គិន​ឥណ្ឌា ក៏​គ្រោង​​នឹង​បង្កើត​​រោង​​ចក្រ​ផលិត​ម្ស៉ៅ​រមៀត​ចេញ​​ពី​កម្ពុជា​ផង​ដែរ​។ លោក​មាន​ប្រសាសន៍ ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​រក​ឃើញ​ថា ទីផ្សារ​ឥណ្ឌា ​ មាន​​តម្រូវ​ការ​រមៀត​​សម្រាប់​ធ្វើ​គ្រឿង​​ទេស ​ពិសេស​សម្រាប់​ម្អូប​អាហារ​។
">>>>អានបន្ត

បុរស​ខ្លាំង​ហ្កាដាហ្វី​និយាយ​ថា លីប៊ី​នឹង​ផ្ចាញ់​កង​ទ័ព​ពួក​បស្ចឹម​ប្រទេស

ThePhnomPenhPost

ក្រុង​ទ្រីប៉ូលី៖ មេដឹកនាំ​លីប៊ី មួម៉ារ ហ្កដាហ្វី បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ ទី​២០ មីនា​នេះ​ថា ប្រជា​ជន​របស់​លោក​កំពុង​តែ​រៀប​ចំ​ធ្វើ​សង្គ្រាម​រយៈ​ពេល​យូរ និង​អាច​ផ្ចាញ់​​ពួក​លោក​ខាង​លិច ដែល​បាន​វាយ​ប្រហារ​មក​លើ​ទាហាន​របស់​លោក​​តាម​ផ្លូវ​អាកាស​កាល​ពី​​រាត្រី​ថ្ងៃ​សៅរ៍។
>>>អានបន្ត

Saturday, March 19, 2011

ចំនួនមរណភាពនៅជប៉ុនបានកើនឡើង​ដល់ទៅ៧២០០នាក់ហើយ

ABC NEWS

ការ​ត្រៀម​លក្ខណៈ​ពី​ការ​សាយភាយ​វិទ្យុ​សកម្ម​បរមាណូ​នៅ​ក្រុង​ Fukushima ។
>>>អានបន្ត

Friday, March 18, 2011

មាន​ការភ័យខ្លាច​អំពី​អព្ភូតហេតុ​ចង្រៃ​នានា​នៅ​ពេល​ព្រះ​ចន្ទ​ចូល​មក​ជិត​ផែនដី​បំផុត​នៅ​ថ្ងៃ​សៅ​រិ៍នេះ​

CEN NEWS


​ក្នុង​ប៉ុន្មាន​ខែ​មកនេះ មេឃ​មិន​ប្រណី​ដល់​យើង​ទេ​។​ការផ្ទុះ​អណ្តាតភ្លើង​នៅ​ព្រះអាទិត្យ​បាន​បង្ក​ព្យុះ​ម៉ាញេ​ទិច​លើ​ផែនដី​ដែល​បង្ក​អោយ​មាន​ការឈឺ​ក្បាល​និង​គាំងបេះដូង​។​ពួក​តារាវិទូ​ក៏​កំពុង​បន្លាច​យើង​ថា​នេះ​ជា​ការចាប់ផ្តើម​នៃ​ការ​ភ្ញាក់​ពី​ដំណេក​របស់​ព្រះអាទិត្យ​។​ឥឡូវ​ដល់ពេល​ភព​រណប​របស់​ផែនដី​របស់​យើង​នាំអោយ​មាន​ការភ្ញាក់ផ្អើល​មួយទៀត​។​នៅ​រាត្រី​ថ្ងៃ​សៅរិ៍​នេះវា​ធ្វើដំណើរ​មក​ជិត​ផែនដី​បំផុត​ក្នុង​រយៈពេល​១៩​ឆ្នាំនេះ​។​តើ​មាន​អ្វី​កើត​ចេញពី​បាតុភូត​ដែល​អ្នកវិទ្យាសាស្ត្រ​ហៅថា​“​សមី​សង្គត​-perigee”​ហើយ​អ្នកកាសែត​ហៅថា​“​សូ​ពែ​រមូ​ន​-Supermoon”​នេះ​?
>>>អានបន្ត

កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ បង្ក្រាប​គ្រឿង​ញៀន​​​ចាប់​មេ​ខ្លោង​ពីរ​នាក់

Kohsantepheap News

រាជធានីភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១១ ​បញ្ហា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ធ្វើ​សន្និ​សីទ​កាសែតបង្ហាញ​​មុខ​មេ​ខ្លោង​​ជួញ​ដូរគ្រឿង​ញៀន​​២​​នាក់​ ​គ្រឿង​ញៀន​ជាង​១​គីឡូ​ក្រាម ​អាវុធ​ខ្លី​១​ដើម ​និង​​រថយន្ត​​​ទំនើប​​ចំនួន​២​គ្រឿង​ ។ លោក​ឧត្តម​សេនីយ៍​ទោ យ៉ា គឹម​អ៊ី មេ​បញ្ជា​​ការ​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ ​នៅ​ក្នុង​សន្និ​សីទ​​កាសែត​​បាន​ចង្អុល​បង្ហាញ​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន និង​គ្រឿង​ញៀន ព្រម​ទាំង​​សម្ភារ​ជា​ច្រើន​ទៀត​​​ដាក់​នៅ​លើ​តុ​ ​ហើយ​លោក​ឧត្តម​សេនីយ៍​​​មិន​បាន​មាន​ប្រសាសន៍​លំអិត​ប្រាប់​​អ្នក​កាសែត​នោះ​ទេ ​ដោយ​សំអាង​​ទៅ​លើ​របាយ​ការណ៍​​ដែល​បាន​ចែក​ជូន​អ្នក​កាសែត​​គ្រប់​​ជ្រុង​ជ្រោយ​​អស់​ទៅ​ហើយ អំពី​សកម្ម​ភាព​ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ ។
>>>អានបន្ត

អាហារ​ ៤១% ទៅ ៨០% នៅ​កម្ពុជា​ផ្ទុក​សារធាតុគីមី​មាន​គ្រោះថ្នាក់

RFA NEWS

ចំណី​អាហារ​សម្រាប់​មនុស្ស​ទទួលទាន​ភាគ​ច្រើន​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​សារធាតុគីមី​ពុល​ច្រើន​ណាស់។
>>>អានបន្ត

Thursday, March 17, 2011

អ.ស.ប អនុញ្ញាត​ឲ្យ​មាន​ការ​វាយ​ប្រហារ​តាមផ្លូវ​​អាកាសទៅ​​លើ​​ប្រទេសលី​ប៊ី

ABC News

    អង្គការ​សហ​ប្រជាជាតិ​​បាន​បោះឆ្នោត​សម្រេច​​​បង្កើត​តំបន់​គ្មាន​សកម្មភាព​យោធាគ្រប់រូបភាព​ដាច់​ខាតចំពោះ​ប្រទេសលី​ប៊ីដែល​កំពុង​ជួប​នឹង​ភាព​វឹក​វរ​ដោយ​សារ​មាន​កុបកម្ម​ជា​ច្រើន​សប្ដាហ៍​​ទាម​ទារ​ទម្លាក់​មេដឹកនាំ លោក Moammer Gaddafi​ ។
    នេះ​ជា​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​បង្រ្កាប​ក្រុមបះបោរ​ដោយ​បង្ហូរ​ឈាម​ពី​សំណាក់​កទ័ពរដ្ឋាភិ
បា​លលីប៊ី។
>>>អានបន្ត

គួរ​ឲ្យស្ងើច​សរសើរ​ពលរដ្ឋជប៉ុន!

Khmer Sthapana News

សាស្រ្តាចារ្យ​មហាវិទ្យាល័យ Havard លោក Jseph Nye បាន​វាយតម្លៃថា បុគ្គលិក​លក្ខណៈ​ដ៏អស្ចារ្យ​របស់ជនជាតិជប៉ុន ក្នុងគ្រោះ​មហន្ត​រាយដ៏មហាធ្ងន់ធ្ងរ​នេះ ដែល​បណ្តាល​ឲ្យ​ "អំណាច​ទន់ភ្លន់​" របស់​ជប៉ុន​កើនឡើង។ ពាក្យ​អំណាចទន់ភ្លន់​ ដែលលោក​ Joseph Nye បាន​លើក​ឡើង​នេះ គឺ​សំដៅ​ពណ៌នាវិធីសាស្ត្រ​ដែលបណ្តាប្រទេស​អនុវត្តគោល​ដៅ​របស់​ខ្លួន​ ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ស្ងើចសរសើរ។
>>>អានបន្ត

មូលហេតុ​ដែលបណ្ដាល​ឲ្យ​មានការរញ្ជួយដី, បញ្ហា​​ផ្ទុះ​​រោង​​ចក្រ​​នុយក្លេអ៊ែរ និង​​​វិធី​​​ការពារ​​កុំ​​​ឲ្យ​​​ប៉ះ​​​វិទ្យុ​សកម្ម​

ABC NEWS

នៅ​ថ្ងៃនេះ​វិទ្យុ​អូស្រ្ដាលី​សូមនាំមកជូននូវការវិវឌ្ឍថ្មីៗជុំវិញស្ថានភាពនៃការខូចខាតម៉ាស៊ីនរ៉េអាក់ទ័រនៅរោងចក្រថាមពលនុយក្លេអ៊ែរ
Fukushima នៅជប៉ុន ដែលបង្កឡើងដោយសារការរញ្ជួយដីដ៏ធំមហិមា និងដោយសាររលកយក្សស៊ូណាមី កាលពីថ្ងៃសុក្រទី១១
ខែសារការរញ្ជួយដីដ៏ធំមហិមា និងដោយសាររលកយក្សស៊ូណាមី កាលពីថ្ងៃសុក្រទី១មីនាកន្លងទៅនេះ បានបង្កគ្រោះមហន្ដរាយ
ដល់ជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

ក៏ប៉ុន្ដែមុននឹងចូលដល់ការបកស្រាយពិស្ដារជុំវិញហេតុការណ៍កើតឡើងនៅរោងចក្រនុយក្លេអ៊ែររបស់ជប៉ុននោះ ខ្ញុំសូមចាក់ជូ
នឡើងវិញបន្ដិចសិន នូវមូលហេតុដែលបង្កឲ្យមានការរញ្ជួយដី និងព្យុះរលកសមុទ្ទស៊ូណាមី ដែលខ្ញុំបានរៀបចំកាលពីលើកមុន។
>>>អានបន្ត

Tuesday, March 15, 2011

តាម​ប​ង្ក្រា​ប​បណ្ដាញ​ចែក​ចាយ​ថ្នាំ​ញៀន ​៣នាក់​ទៀត​នៅ​ក្នុង​សង្កាត់​ទួល​ស​ង្កែ​

Nokorwat News
ភ្នំពេញ​​៖ សមត្ថ​កិច្ច​នគរបាល​នៃ​​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​ ​បាន​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​មូល​ដ្ឋា​ន​ប៉ុស្ដិ៍​ទួល​ស​ង្កែ ក៏​ដូច​ជា​អាជ្ញា​ធ​រ​គ្រប់​លំ​ដាប់​ថ្នាក់​ ​បាន​បើក​យុទ្ធនា​ការ​ប​ង្ក្រា​ប​ក្រុម​បណ្ដាញ​ចែក​ចាយ​ថ្នាំ​ញៀន​មួយ​កន្លែង​ទៀត​ ​នៅ​ក្នុង​ភូមិ​សា​ស្ដ្រ​សង្កាត់​ទួល​ស​ង្កែ ។ ជា​លទ្ធ​ផល​ក្នុង​ការ​ប​ង្ក្រា​ប​ ​នោះ​ ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​វាយ​ខ្នោះ​ ​បុរស​៣នាក់​ ​ដែល​ជាប់​សង​ស័​យ​ពី​បទ​ ​ចែក​ចាយ​ថ្នាំ​ញៀន​ ​ហើយ​បាន​ដក​ហូត​ ​វត្ថុ​តាង​មួយ​ចំនួន​ ​រួម​មាន​ម៉ា​ទឹក​កក​ក​ ​១០កញ្ចប់​ ​កា​ហ្វេ​អ៊ី​ន​ ​ជា​ប្រភេទ​ញៀន​ ​មួយ​ចំនួន​ ​ម៉ូ​តូ​និង​ស​ម្ភា​រៈ​ពាក់​ព័ន្ធ​មួយ​ ​ផ្នែក​ទៀត​ ​យក​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿង​ ​ញៀន​ ​ដើម្បី​ក​សាង​សំណុំ​បែប​បទ​បញ្ជូន​ ​ទៅ​កាន់​សាលា​ដំបូង​វិនិច្ឆយ​ទោស​ពួក​ ​គេ​ទៅ​តាម​ផ្លូវ​ច្បាប់​ ​។
>>>អានបន្ត

រលក​យក្ស​​ស៊ូណាមី​អាច​បន្ថយ​ជំនួយ​ជប៉ុន​សម្រាប់​អន្តរជាតិ

VOA News

ប្រទេស​ជប៉ុន​កំពុងតែ​វា​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​យ៉ាង​ធំធេង​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ ​ហើយ​ប្រទេស​នេះ​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​ការ​ខូចខាត។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ថា​ ការ​រញ្ជួយ​ដី ​និង​រលក​យក្ស​ Tsunami​ ដ៏​ខ្លាំងក្លា​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​សេដ្ឋ​កិច្ច​ជប៉ុន​ និង​ប៉ះពាល់​ដល់​ជំនួយ​ជប៉ុន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​បរទេស​ ដែល​រួមមាន​ប្រទេស​កម្ពុជា។
>>>អានបន្ត

អូស្ត្រាលី​ប្រគល់​វត្ថុ​បុរាណ​ដែល​បាត់បង់​មក​កម្ពុជា​វិញ

VOA News

រដ្ឋាភិបាល​ប្រទេស​អូស្រ្ដាលី​ទើបតែ​បាន​ប្រគល់​គ្រឿង​អលង្ការ​សម័យ​បុរាណ​ដ៏​កម្រ​មួយ​ចំនួន​ដល់​ប្រទេស​កម្ពុជា។ ការ​ប្រគល់​នេះ​ត្រូវ​មន្ដ្រីនៃ​ប្រទេស​ទាំងពីរ​ចាត់ទុក​ថា​ជា​កិច្ចសហការ​មួយ​សម្រាប់​ការទប់ស្កាត់​ការជួញដូរ​វត្ថុបុរាណ​ឆ្លងកាត់​ប្រទេស។
>>>អានបន្ត

Sunday, March 13, 2011

បន្ទាប់​ពី​រញ្ជួយ​ដី​ ​ជ​ប៉ុន​រង​ការ​ផ្ទុះ​ភ្នំ​ ​ភ្លើ​ង​

Nokorwat News


កាល​ពី​ថ្ងៃ​ទី​១៣ មី​នា​ ​ពលរដ្ឋ​រាប់​ ​រយ​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ជា​បន្ទាន់​ ​ក្រោយ​ ​ពេល​កំពូល​ភ្នំ​ភ្លើ​ង​ដែល​ស្ថិត​នៅ​ជួរ​ភ្នំ​ ​គី​រី​ស​ស៊ី​ម៉ា​ ​ស្ថិត​នៅ​កោះ​គ្យូ​ស៊ូ​ ​ភាគ​ ​និរតី​ជ​ប៉ុន​បាន​ព្រួស​កំ​អែ​ ​និង​ផ្សែង​ខ្មៅ​ ​មាន​កម្ពស់​រហូត​ដល់​៤គីឡូម៉ែត្រ​ ​។
ភ្នំ​ភ្លើ​ង​ស៊ី​ម៉ូ​ដា​ក​ ​កម្ពស់​១.៤២១ ម៉ែត្រ​ ​ដែល​មាន​ចម្ងាយ​ពី​កន្លែង​រញ្ជួយ​ ​ដីកា​ល​ពី​ថ្ងៃ​ទី​១១ មី​នា​ ​១.៥០០គីឡូ​ ​ម៉ែត្រ​ ​។ តាម​ក្រុម​អ្នក​ឯក​ទេស​សន្និដ្ឋាន​ ​ថា​ ​ការ​ផ្ទុះ​ភ្នំ​ភ្លើ​ង​នោះ​អាច​បណ្ដាល​មក​ ​ពី​លទ្ធ​ផល​នៃ​ការ​រញ្ជួយ​ដីកា​ល​ពី​ស​ប្ដា​ហ៍​ ​មុន​ ​។
>>>អានបន្ត

Saturday, March 12, 2011

ផ្សារភាគហ៊ុនខ្មែរ៖កំណត់​យក​ប្រាក់រៀល​ជាផ្លូវការ ប៉ុន្តែ​មិន​បដិសេធ​ប្រាក់​ដុល្លារអាមេរិក

rfi News

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​កំណត់​ប្រើប្រាស់​ប្រាក់​រៀល​ជា​ផ្លូវការ​នៅ​ក្នុង​ទីផ្សារ​មូលប័ត្រ​កម្ពុជា ប៉ុន្តែ​មិន​បដិសេធ​ប្រាក់​ដុល្លារ​អាមេរិក​ទេ។ ប្រាក់​ដុល្លារ​អាមេរិក​ទទួល​យក​មែន ប៉ុន្តែ​សម្រាប់​តែ​៣​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ។
>>>អានបន្ត

និស្សិត​ខ្មែរ​នៅ​ជប៉ុន​រន្ធត់​ចំពោះ​ការ​រញ្ជួយ​តែ​មាន​សុវត្ថិភាព

VOA News

គេ​ឃើញ​​មាន​កប៉ាល់​ដែល​ត្រូវ​ខ្ទេច​ខ្ទាំ​​នៅ​ក្រុង​កេសេននូម៉ា (Kesennuma) ក្នុង​ខេត្ត​មីយ៉ាហ្គិ (Miyagi Prefecture) កាល​ពី​ថ្ងៃ​ទី​១២​ខែមិនា​​ឆ្នាំ​២០១១ ក្រោយ​ពេល​មាន​រលក​យក្ស​ស៊ូណាមិ​និង​ការ​រញ្ជួយ​ផែនដី​ដ៏​ខ្លាំង​ក្លា។ គេ​បា៉ន់​ស្មាន​ថា​គ្រោះ​មហន្តរាយ​ដ៏​ធំ​បំផុត​សម្រាប់​ជប៉ុន​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១.០០០​នាក់។
>>>អានបន្ត

Thursday, March 10, 2011

សមត្ថ​កិច្ច​ចុះ​ប្រមូល​ស្រី​រាត្រី​ចរ​បាន​៥នាក់​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច

Nokorwat News
នំពេញ​៖ ស្ដ្រី​រាត្រី​ចរ​រក​ស៊ី​ពេល​យប់​៥នាក់​ ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​ទួល​គោក​ប្រមូល​និង​ឃាត់​ខ្លួន​ ​ជា​ប​ន្ដ​បន្ទាប់​កាល​ពី​រាត្រី​ថ្ងៃ​ទី​៩ ខែ​មី​នា​ ​ឆ្នាំ​២០១១ វេលា​ម៉ោង​២១:១០នាទី​ ​នៅ​តាម​ផ្លូវ​សា​ធារ​ណៈ​ ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មី​នា​ ​ឆ្នាំ​២០១១ ស្ដ្រី​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​នោះ​ ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​ឱ្យ​មន្ទីរ​សង្គម​កិច្ច​រាជ​ធានី​ភ្នំពេញ​ ​ដើម្បី​ចាត់​ចែក​ប​ន្ដ​។
>>>អានបន្ត

Wednesday, March 9, 2011

វិទ្យុ FM ជាតិនគរភ្នំខេត្តសៀមរាប​បាន​សម្ពោធ​ជា​​ផ្លូវ​​ការ​​ហើយ​​នៅ​​ព្រឹក​​នេះ

ABC News

នៅព្រឹកមិញនេះ ស្ថានីយ៍វិទ្យុFMជាតិនគរភ្នំ ដែលជាស្ថានីយ៍វិទ្យុរបស់ជាតិ នៃកម្ពុជាប្រចាំនៅ
ខេត្តសៀមរាប ហើយមានទីតាំងនៅមន្ទីរព័ត៌មានខេត្ត បានរៀបចំពិធីសម្ពោធដាក់ឲ្យមានដំណើរ
ការផ្សាយរបស់ខ្លួនជាផ្លូវការហើយ បន្ទាប់ពីបានដំណើរការផ្សាយសាកល្បងចាប់ពីថ្ងៃទី ១៣
ខែ មករា ឆ្នាំ ២០១១ មកនោះ ។
>>>អានបន្ត

ប្រពន្ធ​លោក​ ស្បោង សារ៉ាត អភិបាល​ខេត្ត​ព្រះ​សីហនុ​កំពុងយក​ទ្រព្យ​សម្បត្តិ​​សាធារណៈ​របស់​រដ្ឋ ធ្វើ​ជា​អាជីវកម្ម​ផ្ទាល់​ខ្លួន

Kampucheathmey

ព្រះសីហនុ ៖ ដី​តំបន់​ឆ្នេរ​សណ្ឋាន​គារ​៧​ជាន់​ ឆ្នេរ​ឯករាជ្យ​ ប្រវែង​៤៥០​ម៉ែត្រ​ដែល​រាជ​រដ្ឋាភិបាល​សម្រេច​ទុក​ធ្វើ​សួន​ច្បារ​និង​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​បំរើ​ប្រជា​ពលរដ្ឋ​នោះ​ឥឡូវ​ត្រូវ​បាន​ប្រពន្ធ​លោក​ ស្បោង​ សារ៉ាត​ អភិបាល​ខេត្ត​ព្រះសីហនុ​គឺ​លោក​ស្រី​ ស៊ាន ហេង ចាប់​ផ្ដើម​អង្កន់​ទី​នេះ​ទី​នោះ​ជា​ឡូត៍​ៗ​ដើម្បី​សាង​សង់​បង្គន់​អនាម័យ​ទុក​សំរាប់​ជួល​អោយ​ក្រុម​អាជីវករ​លក់​ដូរ​យក​លុយ​ដាក់​ហោ​ប៉ាវ​បុគ្គល​ខ្លួន​ឯង​។
>>>អានបន្ត

ធនាគារ​ពិភព​លោក​ប្រាប់​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ចេញ និង​ស្នើ​ផ្តល់​ជំនួយ

ThePhnomPenhPost

ធនាគារ​ពិភព​លោក បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ​ ទី​០៩​ មីនា​នេះ ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ចេញ​នូវ​ប្រជា​ពលរដ្ឋ​ចំនួន ១​ម៉ឺន​នាក់​ទៀត នៅ​លើ​ទីតាំង​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ដ៏​ចម្រូង​ចម្រាស​មួយ និង​បាន​ស្នើ​​ផ្តល់​ជំនួយ​ដល់​មនុស្ស​ទាំង​នោះ ដែល​បាន​បាត់​បង់​ផ្ទះ​សម្បែង​របស់​ពួកគេ។

ជម្លោះ​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ដី​ធ្លី​នៅ​តំបន់​បឹងកក់ នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ។ ក្រុម​សកម្មជន​ បាន​និយាយ​ថា ប្រជា​ពលរដ្ឋ​ប្រហែល ២០០០​គ្រួសារ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ និង​បង្ខំ​ឲ្យ​ទទួល​យក​សំណង​តិច​តួច​រួច​រាល់​ហើយ បន្ទាប់​ពី​​រដ្ឋាភិបាល​បាន​ជួល​ដី​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ឯកជន​មួយ។
>>>អានបន្ត

Tuesday, March 8, 2011

ក្រុមហ៊ុន NOKIA គ្រោង​នឹង​បង្កើត​រោងចក្រ​នៅ​វៀតណាម

CEN News
ក្រុមហ៊ុន NOKIA គ្រោង​នឹង​បង្កើត​រោងចក្រ​នៅ​វៀតណាម

គោលបំណង​ដ៏​ចម្បង​មួយ​របស់ Nokia គឺ​ធ្វើឲ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ ចំនួន​មួយ​ពាន់​លាន​នាក់​បន្ថែមទៀត មាន​លទ្ធភាព​ប្រើប្រាស់ អ៊ីនធឺណិត ។ នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​គោលបំណង​ខាងលើ Nokia បានប្រកាសឲ្យ​ដឹង​អំពី​គម្រោង​ស្ថាបនា​រោងចក្រ​ថ្មី​មួយ នៅ​ទីក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម ។

>>>អានបន្ត

ពួកបះបោរ​​លីប៊ី ទុកពេល​​​៧២ម៉ោង​​ឱ្យ​លោកកាដាហ្វី ​ចាកចេញ

kohsantepheapdaily


ប្រធាន​​ក្រុមប្រឹក្សា​​ជាតិលីប៊ី​ CNL របស់លី​ប៊ី ​​(ពួកបះបោរ) ​ប្រកាស​កាលពីថ្ងៃទី​​៨ មីនា ថា ពួកបះបោរ​​​​នឹង​ពុំកាត់​​ទោស​​លោក​មូអា​ម៉ា កា​ដា​ហ្វី ​ពីបទ​​ឧក្រិដ្ឋ​​​ដែលលោកបានប្រព្រឹត្ត​​ឡើយ ក្នុង​​លក្ខខណ្ឌ​​ដែល​លោក​ព្រមចាកចេញ​​ពីអំណាច​ក្នុង​​រយៈ​ពេល​​​៧២​ម៉ោង​​ ។​
>>>អានបន្ត

Monday, March 7, 2011

ក្រុមប្រឹក្សា​ការងារ​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​

VOA News


ចាប់ពី​ខែ​មិនា​នេះ​តទៅ​ កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​រោងចក្រ​ដែល​បម្រើ​ឲ្យ​វិស័យ​នាំចេញ​ដទៃ​ទៀត​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់ខែ​ពីរ​ដុល្លារ​ជាបន្ថែម​ទៀត​ក្នុង​មួយ​ខែ​ប្រសិន​បើ​ពួកគេ​ធ្វើការ​ដោយ​ពុំមាន​ការ​ឈប់​សម្រាក​ដោយ​ប្រការ​ណាមួយ។
ភ្នំពេញ៖ កម្មករ​រោងចក្រ​កាត់ដេរ​ និង​រោងចក្រ​វាយន​ភណ្ឌ​ដទៃ​ទៀត​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ទៀត​ចាប់ពី​ខែ​មិនា​នេះ​តទៅ។ ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​ក្រុម​ប្រឹក្សា​ការងារ​ទើបតែ​បាន​សម្រេច​​ដំឡើង​ប្រាក់ខែ​ ប្រាក់​បន្ថែម​ម៉ោង ​និង​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ។
>>>អានបន្ត

Friday, March 4, 2011

អ្នកសេដ្ឋកិច្ច​ពិនិត្យ​មើល​គោលនយោបាយ​ដុល្លារូបនីយកម្ម​នៅកម្ពុជា

VOA News



ភ្នំពេញ៖ កុ្រមអ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ជាតិ​ និង​អន្ដរជាតិ​បាន​ពិភាក្សា​គ្នា​អំពី​ការចរាចរ​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ​អាមេរិក​ដ៏​ប្រទាញប្រទង់​នៅក្នុង​ប្រទេស​កម្ពុជា​ស្រប​ពេល​ដែល​ប្រាក់​ដុល្លារ​បាន​គ្រប​ដណ្ដប់​ ការ​ចរាចរ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ស្ទើរតែ​ទាំងស្រុង។ កិច្ច​ពិភាក្សា​រយៈពេល​ពីរថ្ងៃ​ដែល​គាំទ្រ​ដោយ​ធនាគារ​ជាតិ​និង​ស្ថានទូត​បារាំង​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។
->>>>អានបន្ត

Thursday, March 3, 2011

’យុវវ័យ​ជួយ​ស្ត្រី​គឺ​ជួយ​ខ្លួនឯង​និង​សង្គមជាតិ​” ជា​ប្រធានបទ​ទិវា​នារី​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១១

CEN

ភ្នំពេញ: ប្រធានបទ​សម្រាប់​ទិវា​នារី​អន្តរជាតិ​នៅលើ​ពិភពលោក ក្នុង​គម្រប់​ខួប ១០០ ឆ្នាំ ក្នុងឆ្នាំនេះ គឺមាន​ចំណងជើង​ថា ’យុវវ័យ​ជួយ​ស្ត្រី គឺ​ជួយ​ខ្លួនឯង និង​សង្គមជាតិ” ។​

​ លោកស្រី ស៊ីវ​ណ្ណ បុ​ទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២ មីនា​នេះ​ថា ជា​រៀងរាល់ឆ្នាំ​នៅលើ​ពិភពលោក គេ​តែងតែ​ប្រារព្ធ​ជា​ប្រវត្តិសាស្ត្រ ដើម្បី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​៨ មីនា​ដើម្បី​រំលឹក​ដល់​ការតស៊ូ​របស់​ស្ត្រី​ពលករ​ទូទាំងសាកលលោក ទាមទារ​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និង​ការអនុវត្ត​សិទ្ធិ​ស្មើគ្នា​រវាង​ស្ត្រី និង​បុរស​ ។
>>>អានបន្ត

គណៈ​កម្មការ​មូល​បត្រ​កម្ពុជា​បញ្ជា​ឲ្យ​ផ្អាក​ដំណើរ​ការ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន​៥

ThePhnomPenhPost

ភ្នំពេញៈ គណៈ​កម្មការ​មូល​បត្រ​កម្ពុជា (SECC) បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ដោយ​បញ្ជា​​ឲ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ចំនួន ​៥​​ដែល​​វិនិយោគ​លើ​ផលិត​ផល ​​ដេរីវេទីវ (ជា​ប្រភេទ​ក្រុម​ហ៊ុន​មាន​ដូច​ជា​ការ​ជួញ​ដូរ​ហាង​ឆេង​មាស ហាង​ឆេង​រូបិយ​ប័ណ្ណ​និង​ហាង​ឆេង​ប្រេង​ជាដើម) ​ឲ្យ​ផ្អាក​ប្រតិ​បត្តិការ​របស់​ពួក​គេ។

លោក ​មិញ​ បាន​កុសល ​អគ្គ​នាយក​ SECC បាន​មាន​ប្រ​សាសន៍​ថា​ ក្រុម​ហ៊ុន​កម្ពុជា​ដែល​វិនិយោគ​​លើ​ផលិត​​ផល​​ ដេរីវេទីវ​ បាន​ដំណើរ​ការ​ដោយ​គ្មាន​ក្រប​ខ័ណ្ឌ​ច្បាប់​ចំាចាច់​ ​។
>>>អានបន្ត

Wednesday, March 2, 2011

អនុព័ន្ធ​យោធា​១៣​ប្រទេស​នឹង​ទៅ​ពិនិត្យ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ

rfa News

មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា មន្ត្រី​អនុព័ន្ធយោធា​ប្រចាំ​ស្ថានទូត​នានា ១៣​ប្រទេស​នៅ​កម្ពុជា មាន​គ្នា ១៩​នាក់ នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​មីនា ដើម្បី​ពិនិត្យ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ និង​ស្ថានការណ៍​ព្រំដែន​កំពុង​មាន​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ថៃ។

>>>អានបន្ត

មេ​សហជីព​ព្រមាន​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​អហិង្សា​នៅ​ទូទាំង​ប្រទេស

rfa News

ក្រុមអ្នកសង្កេតការណ៍កម្ពុជានិយាយថាចលនាជាតិនិយមដែលភាគីខ្មែរ ទាំងអស់បានបង្ហាញឲ្យឃើញតាមរយៈសាមគ្គីភាពក្នុង«សំឡេងរួមតែមួយ» បានកើនឡើងដល់កម្រិតខ្ពស់ច្រើនជាងពេលណាៗទាំងអស់ក្នុង ប្រវត្តិសាស្ត្រកម្ពុជា ខណៈពេលដែលកម្ពុជាមានជម្លោះព្រំដែនចុងក្រោយជាមួយប្រទេសថៃកាលពី ដើមខែកុម្ភៈឆ្នាំ២០១១។
>>>អានបន្ត

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ