Sunday, February 6, 2011

កង​ទ័ព​កម្ពុជា​និង​ថៃ​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី​ទៀត

VOANews
រូបថត៖ Reuters
ទាហាន​ខ្មែរ​​លី​​​អាវុធ​នៅ​ជិត​ប្រាសាទ​ ព្រះវិហារ​​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ​៦​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ សាក្សី​បាន​ឲ្យ​ដឹង​ថា​ទាហាន​ខ្មែរ​និង​ថៃ​​បាន​​ផ្ទុះ​អាវុធ​ដាក់​គ្នា​កាល ​ពី​​ល្ងាច​ថ្ងៃ​អាទិត្យ​​នៅ​តំបន់​ព្រំដែន​មាន​វិវាទ​មួយ​ ដែល​ការណ៍​នេះ​ជា​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ទី​៣​ក្នុង​រយៈពេល​៣​ថ្ងៃ​ ជាប់ៗ​គ្នា​​ក្នុង​ទំនាស់​ដណ្តើម​ដី​នៅ​ជុំ​វិញ​ប្រាសាទ​​​​ខ្មែរ​សាសនា​​ ហិនឌូ «ព្រះវិហារ»​ចំណាស់​៩០០​ឆ្នាំមួយ​នេះ។


ការ​ប៉ះ​ទង្គិច​តាម​ព្រំដែន​រវាង​កងទ័ព​ថៃ​និង​កម្ពុជា​បាន​ផ្ទុះ​ជា​ថ្មី​ នា​ថ្ងៃ​អាទិត្យ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ដែល​បាន​សាងសង់​តាំង​ពី​សតវត្សរ៍ ​ទី​១១​ ដែល​ជា​ការ​បញ្ចប់​នូវ​ការ​យល់ព្រម​ឈប់​បាញ់គ្នា​ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ ​កាល​ពី​ថ្ងៃសុក្រ​និង​ថ្ងៃសៅរ៍​កន្លង​មក​នេះ​និង​បាន​សម្លាប់​មនុស្ស​អស់​ យ៉ាង​ហោច​ណាស់​៥​នាក់​ដែរ។
>>>អានបន្ត

No comments:

Post a Comment

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ