Saturday, May 21, 2011

អង់គ្លេស​គាំ​ទ្រ​លោក​ស្រី ឡាហ្កាដ ជា​ប្រមុខ​ IMF ថ្មី

PhnomPenh Post NEWS
ញូវយ៉ក៖ ចក្រ​ភព​អង់គ្លេស បាន​គាំ​ទ្រ​លោក​ស្រី​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បារាំង​ គ្រីស្ទីន ឡាហ្កាដ ជា​«បេក្ខជន​​អស្ចារ្យ»​សម្រាប់​កាន់​តំណែង​ជា​ប្រធាន IMF កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ដែល​នេះ​គឺ​ជា​ប្រទេស​ G7 ដំបូង​គេ​ដែល​បាន​គាំ​ទ្រ​ជា​ផ្លូវការ​ដល់​បេក្ខ​ភាព​លោក​ស្រី ឲ្យ​ធ្វើ​ជា​អ្នក​បន្ត​វេន​ពី​លោក ដូមីនីក ស្ត្រូស-កាន់។
លោក ស្ត្រូស-កាន់ ដែល​បាន​លា​លែង​ពី​តំណែង​ជា​ប្រមុខ​ស្ថាប័ន​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បន្ទាប់​ពី​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង់​ចាប់​រំលោភ​នារី​បម្រើ​សណ្ឋាគារ​ម្នាក់​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា​នោះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ និង​ការ​យាម​កាម​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​នៅ​សង្កាត់​ហិរញ្ញវត្ថុ​ក្នុង​បុរី​ញូវយ៉ក។
>>>អានបន្ត

No comments:

Post a Comment

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ