Monday, June 27, 2011

​ព្រំ​ដែន​ឡើង​កម្តៅ​ក្រោយ​ថៃ​បរាជ័យ​នៅ​ទីក្រុង​ប៉ារីស

Phnom Penh Post News

ព្រះវិហារ៖ ប្រភព​ពី​មន្ត្រី​យោធា​​កម្ពុជា​ប្រចាំ​ព្រំ​ដែន​ព្រះវិហារ បាន​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍​ដឹង​ថា ស្ថានការណ៍​ព្រំ​ដែន​កម្ពុជា-ថៃ មាន​សភាព​ស្ងប់​ស្ងាត់ណ និង​ស្ថិត​ក្នុង​លក្ខណៈ​ប្រុង​ជើង​ការ​ជា​និច្ច​ ក្រោយ​ពី​ប្រទេស​ថៃ​បាន​ទទួល​បរាជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​រារាំង​ដល់​ផែនការ​គ្រប់​គ្រង​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា។
ប៉ុន្តែ កាសែត​បាងកក ប៉ុស្តិ៍​របស់​ថៃ នៅ​ថ្ងៃ​ចន្ទ​ ទី​២៧ ខែ​មិថុនា​នេះ ​បាន​ដក​ស្រង់​សម្តី​របស់​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ អាភីស៊ីត វេចាជីវ៉ា ដែល​បាន​និយាយ​ថា ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា-ថៃ អាច​តឹង​តែង​ឡើង​ ដោយសារ​តែ​លទ្ធផល​នៃ​ការ​ដក​ខ្លួន​របស់​ប្រទេស​ថៃ​ចេញ​ពី​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក។
>>>អានបន្ត

No comments:

Post a Comment

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ