Monday, April 25, 2011

ការ​ប្រយុទ្ធ​ប្រដាប់​អាវុធ​បន្ត​នៅ​ព្រំដែន​កម្ពុជា​ថៃ​ ខណៈ​ឥណ្ឌូនេស៊ី​លប់ចោល​ដំណើរ​ទស្សនកិច្ច

VOA NEWS
រថពាស​ដែក​របស់​កង​​យោធពល​ខេមរភូមិន្ទ​កំពុង​សំចត​នៅ​ជិត​​តំបន់​ព្រំដែន​ជម្លោះ​រវាង​​ប្រទេស​កម្ពុជា​និង​ថៃ ​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​អំពិល​ខេត្ត​ឧត្តរមានជ័យ ​ចម្ងាយ​ប្រមាណ​៣២៥គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៥​ខែមេសា​ឆ្នាំ​២០១១​នេះ។ ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ចោទ​ប្រកាន់​ប្រទេស​ថៃ​​ ថា​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​​ប្រាសាទ​បុរាណ​ចំនួន​ពីរ​​ក្នុង​អំឡុង​នៃ​ការ​ប្រយុទ្ធ​​ចំនួន​៣​ថ្ងៃ​ជាប់ៗ​គ្នា​ ដែល​មាន​ទាហាន​យ៉ាង​ហោច​ណាស់​១២​នាក់​បាន​ស្លាប់។
កម្ពុជា​និង​ថៃ​​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ ​បាន​វាយ​ប្រយុទ្ធ​គ្នា​ឈានដល់​ថ្ងៃ​ទី​បួន​នៅ​តំបន់​ប្រាសាទ​តាមាន់​និង​ប្រាសាទ​តាក្របី​ តាម​បណ្តោយ​ក្រវ៉ាត់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​និង​ខេត្តសុរិន្ទ។
>>>អានបន្ត

No comments:

Post a Comment

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ