Sunday, April 3, 2011

ឥណ្ឌូ​នេ​ស៊ី​កម្រើក​ញាប់​ញ័រ​ដោយ​ការ​រញ្ជួយ​ដី​

Nokorwat News
ការ​រញ្ជួយ​ដី​កម្រិត​ខ្លាំង​មួយ​បាន​កើត​ឡើង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មេ​សា​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​នាក់​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​ទៅ​កាន់​តំបន់​ខ្ពស់​ ​ខ្លាច​រលក​យ​ក្ស​ស៊ូ​ណា​មិ​វាយ​ប្រ​ហា​រ​។

សារ​ព័ត៌មាន​អេ​ភី​បាន​ផ្សព្វផ្សាយ​ថា​ ​តាម​របាយ​ការណ៍​ពី​ក្រុង​ផែន​ដី​វិទ្យា​របស់​អា​មេ​រិ​ក​ ​ការ​រញ្ជួយ​ដី​កើត​ឡើង​នៅ​វេលា​ម៉ោង​៣ទៀប​ភ្លឺ​ ​ដែល​មាន​ចម្ងាយ​ពី​កោះ​ចា​វ៉ា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៣១៨គីឡូម៉ែត្រ​នៅ​ភាគ​ខាង​ត្បូង​ ​ក្នុង​ជម្រៅ​២៤គីឡូម៉ែត្រ​ក្រោម​បាត​ស​មុ​ទ្ទ​។​ ​តាម​ក្រុម​ផែន​ដី​វិទ្យា​អា​មេ​រិ​ក​និង​អូ​ស្ដ្រា​លី​បាន​ប្រកាស​ថា​ ​ការ​រញ្ជួយ​ដី​នោះ​មាន​កម្រិត​៦.៧រ៉ិ​ច​ទ័​រ​ ​ចំណែក​ក្រុម​ព្យាករណ៍​ ​ឧតុ​និយម​ឥណ្ឌូ​នេ​ស៊ី​ប្រកាស​ថា​ ​ការ​រញ្ជួយ​ដី​មាន​កម្រិត​រហូត​ដល់​៧.១រ៉ិ​ច​ទ័​រ​។
>>>អានបន្ត

No comments:

Post a Comment

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ