Sunday, April 10, 2011

ចិន​ជួយ​ចាក់​បំពេញ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ពលរដ្ឋ​ខ្មែរ?

ThePhnomPenhPost
ភ្នំពេញ៖ អ្នក​ស្រី លី មុំ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​គាត់​ធ្លាប់​បាន​រស់​នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច​គ្នា​ទៅ​នឹង​ប្រជា​ពលរដ្ឋ​កកម្ពុជា​រាប់​ពាន់​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​នោះ​ដែរ អ្នក​ស្រី លី មុំ បច្ចុប្បន្ន​នេះ ពុំ​មាន​ផ្ទះ​សម្បែង គ្មាន​ការងារ​ធ្វើ និង​ខឹង​សម្បារ​ទៅ​នឹង​អ្វី​ដែល​គេ​បាន​ធ្វើ​ចំពោះ​គាត់។
តូប​លក់​គ្រឿង​ទេស​របស់​គាត់​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់ កំពុង​ត្រូវ​បាន​គេ​ឈូស​បំផ្លាញ​យក​ដី​ទៅ​សាង​សង់​អគារ​ផ្ទះ​ល្វែង ដែល​​កសាង​ឡើង​ដោយ​ក្រុម​ហ៊ុន​ចិន និង​ឧកញ៉ា​កម្ពុជា​ម្នាក់ ដែល​ស្និទ្ធ​នឹង​​រដ្ឋាភិបាល។
អ្នក​ស្រី លី មុំ បាន​ឲ្យ​ដឹង​ថា​៖ «ប្រជា​ពលរដ្ឋ​រស់​នៅ​ទីនេះ គ្មាន​អ្វី​ក្រៅ​ពី​ដី​ទទេ​នោះ​ទេ។ ពួកគេ​មិន​ត្រូវ​បាន​គេ​ផ្តល់​ជម្រើស​អ្វី​ទាំង​អស់»។ រឿង​រ៉ាវ​របស់​អ្នក​ស្រី លី មុំ គឺ​ផ្តើម​ចេញ​ពី​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ចិន ដែល​រដ្ឋាភិបាល​កម្ពុជា បាន​អះ​អាង​ថា ការ​វិនិយោគ​នេះ​នឹង​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ក្រី​រាប់​លាន​នាក់។
>>>អានបន្ត

No comments:

Post a Comment

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ