Tuesday, April 26, 2011

ការ​ប្រយុទ្ធ​នៅ​រីក​ធំ​ឡើង​នៅ​ខណៈ​មេដឹក​នាំ​រៀបចំ​ចរចា​បទ​ឈប់​បាញ់

VOA NEWS
កម្ពុជា​និង​ថៃ​បាន​បន្ត​វាយ​ប្រយុទ្ធ​គ្នា​ឈាន​ដល់ថ្ងៃ​ទី៥ ​នៅតំបន់​មាន​ជម្លោះ​ក្នុង​ខេត្ត​ឧត្តមានជ័យ​និង​ខេត្ត​ព្រះវិហារ។ នៅថ្ងៃ​អង្គារ៍នេះ​ កងទ័ព​ថៃ​បាន​ប្រើ​យន្តហោះ​F16​ចំនួន​៣​គ្រឿង ​ បាន​ហោះ​លើ​តំបន់ប្រាសាទ​តាមាន់​ និង​ប្រាសាទ​តាក្របី ​និង​បន្ត​ឆ្ពោះ​ទៅតំបន់​ភ្នំទ្រព្យ​ វាលឥន្ត្រី​ និង​តំបន់​ចាក់ច្រែង​នៃ​ខេត្តព្រះវិហារ។ ចំណែក​ឯ​កម្ពុជា​បាន​បាញ់​កាំជ្រួច​ហ្វូង​ប្រតិកម្ម​ BM21​ ដាក់​ភាគី​ថៃ​ផងដែរ។ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ថៃ ​គឺ​លោក​ ប្រាវីត វង្ស ស៊ូវ៉ាន់​ បាន​ទូរស័ព្ទ​មក​លោក​ឧបនាយករដ្ឋមន្រ្តី ​ទៀ បាញ់​ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​កម្ពុជា​ ដើម្បី​សុំ​ជួប​ចរចា​អំពី​បទ​ឈប់បាញ់​នាពេល​ខាង​មុខ។ ក៏ប៉ុន្តែ​នៅ​មិនទាន់​ដឹងថា​ ជំនួប​នេះ​នឹង​ធ្វើឡើង​នៅពេល​ណា​ទេ​ តែគ្រាន់​តែ​បាន​ដឹងថា​ ​ការពិភាក្សា​គ្នានេះ​ និង​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុងក្រោយ​របស់​ក្រសួង​ការពារជាតិ​ចេញ​ផ្សាយ​នៅថ្ងៃ​នេះ។
អានបន្ត

No comments:

Post a Comment

ដើមត្នោត

Blog Archive - បណ្ណសារកំណត់​ហេតុ